Khmer Dictionary: ភារកិច្ច
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
បាឡាត់
( ន.នាមសព្ទ )
ឋានន្តរនៃមន្ត្រីសង្ឃ ថ្នាក់ឋានានុក្រមថ្នាក់ខ្ពស់ជាង សមុហ៍ ជាសហការីនៃព្រះរាជាគណៈគ្រប់ថ្នាក់ទាំង ៤ គឺ ឯក, ទោ, ត្រី, ចត្វា មានឋានន្តរគឺងារជាភាសាបាលីផ្សេងៗគ្នា; សម្រាប់មេគណគ្រប់ខែត្រ ក៏មានឋានានុក្រមទី បាឡាត់ ដែរ ។ សម្រាប់សម្ដេចព្រះសង្ឃរាជ និងសម្ដេចព្រះសង្ឃនាយក មានឋានានុក្រមទី បាឡាត់ ពីរៗរូប ស្ដាំ ១ រូប ឆ្វេង ១ រូប; ក្នុងសម័យពីដើមហៅ បាឡាត់ទូលឆ្លង មាននាទីជាអ្នកទទួលភារកិច្ចផ្សេងៗ ជាជំនួសឬជាជំនួយសម្ដេចព្រះសង្ឃរាជឬសម្ដេចព្រះសង្ឃនាយក ក្នុងការទទួលភ្ញៀវនិងការពិតទូលអំពីកិច្ចការនានារបស់ភ្ញៀវសាធារណៈ ដែលមានការប្រាស្រ័យទាក់ទងជាការចាំបាច់ ។ ខាងមន្ត្រីគ្រហស្ថសម្រាប់ខែត្រនិងស្រុកក៏មាន បាឡាត់ ដែរ ហៅថា បាឡាត់ខែត្រ, បាឡាត់ស្រុក ...។ ខ្មែរបុរាណសរសេរ បាល័ដ្ឋ ប្រហែលជាសំដៅអត្ថន័យថា “អ្នកមាននាទីខាងការថែរក្សា” ទេដឹង ? (សៀមសរសេរ ប៉ល័ត អ. ថ. ប្ល័ត, មានអត្ថន័យថាអ្នកផ្លាស់មុខការនាទីជាជំនួយឬជាជំនួសរងពីអធិបតីរបស់ខ្លួនមក...) ។
-
ភារកិច្ច
( ន.នាមសព្ទ )
[ភារៈកិច]
កិច្ចការធ្ងន់, កិច្ចការដែលត្រូវធ្វើយ៉ាងធ្ងន់ ឧ. ខ្ញុំមានភារកិច្ចត្រូវចិញ្ចឹមអប់រំកូនឲ្យក្លាយជាពលរដ្ឋល្អ ។
-
អម្រែក
( ន.នាមសព្ទ )
វត្ថុដែលត្រូវរែក ។ ឧ. ទឹកមួយអម្រែក ។ សំណាបមួយអម្រែក ។ ទម្ងន់ភារកិច្ចដែលបុគ្គលណាមួយត្រូវទទួលខុសត្រូវ, តស៊ូ, ដោះស្រាយបញ្ហាជួយចិញ្ចឹមឬជួយទំនុកបម្រុងផ្ចុងផ្ដើមឧបត្ថម្ភ ទំនុកបម្រុងក៏ហៅថាអម្រែកដែរ ។ គ្រួសារខ្ញុំមានសមាជិក ៩ នាក់ក្នុងនោះ បងប្អូនខ្ញុំរៀន ៥ នាក់ ហើយលោកយាយខ្ញុំមានជំងឺផង ត្រូវចំណាយលុយជាច្រើន ។ អម្រែកដ៏ធ្ងន់នេះត្រូវឪពុករបស់ខ្ញុំទទួលរ៉ាប់រងតែម្នាក់ឯង ។
Headley's Khmer-English Dictionary Full Text Search
-
No matching entries found!
Headley's Khmer-English Dictionary Subentry Full Text Search
-
ធនាគារភារកិច្ច
[tʰeaʔniekie~tʰɔɔniekie pʰie kəc]
commercial bank, bank which lends money
-
មជ្ឈមណ្ឌលភារកិច្ច
[maccʰeaʔmʊəndʊəl pʰie kəc]
business / industrial center
-
ភារកិច្ច
[pʰie kəc]
duty, task, responsibility, mission
-
ភារកិច្ចស្នូល
[pʰie kəc snool]
main duty