Khmer Dictionary: ព្យាង្គ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ទ្វេព្យាង្គ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ព្យាង្គ) ។
-
និរុត្តិ
( ន.នាមសព្ទ )
[និរុត-តិ]
(និរុក្តិ) ការបញ្ចេញសូរសព្ទតាមទម្លាប់នៃការរលាស់អណ្តាតថាកើត ទោះបីសរសេរត្រូវគ្នា ទាំងអត្ថន័យរបស់ពាក្យទោះត្រូវគ្នាតែមួយក៏គង់ឮសូរសព្ទផ្សេងពីគ្នាដែរ : ពាក្យថា មង្គល ពីរព្យាង្គនេះ អ្នកពុទ្ធសាសនិកក្នុងនានាប្រទេស បញ្ចេញនិរុត្តិឮផ្សេងៗគ្នា តាមទម្លាប់រាល់ជាតិ ព្រោះមានការរលាស់អណ្តាតថាខុសគ្នា ។ ឈ្មោះគម្ពីរមួយនិយាយពីវេទាង្គទាំង ៦ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វេទាង្គ ផង) ។
- និរុត្តិប្បដិសម្ភិទា (--ប៉ៈដិសាំភិ--) ការបែកប្រាជ្ញាយល់ធ្លុះធ្លាយខាងភាសា, ការចេះច្បាប់ប្រាដកឥតទើសទាក់ខាងភាសាផ្សេងៗ ។
- និរុត្តិសាស្ត្រ (--សាស) គម្ពីរ ឬក្បួនខ្នាតចែងអំពីភាសា, ភាសាសាស្ត្រ ។ល។
-
ពុក
( ន.នាមសព្ទ )
អាទិលុបរបស់ពាក្យ អាពុក ឬ ឪពុក គឺលុប អា ឬ ឪ ចេញទុកឲ្យនៅតែ ពុក មួយព្យាង្គ : សុំពុកនៅផ្ទះចុះ ខ្ញុំត្រូវទៅជាជំនួសពុក ។
-
ពហុព្យាង្គ
( គុ.គុនសព្ទ, ន.នាមសព្ទ )
[ពៈហ៊ុព្យាង]
(ពហុ + វិ > ពិ, ឥ > យ + អង្គ > ពហុព្យាង្គ) សព្ទដែលមានព្យាង្គច្រើន គឺសព្ទ ឬសម្ដីដែលមានសូរច្រើនម៉ាត់ តាំងពីបីមាត់ឡើងទៅ : កន្ទាទូក, កន្ទក់កន្ទេញ, កន្ទាលត្រអាក, កន្ទ្រាំងបាយ-ស, អង្ក្រេមអង្ក្រម, អំពិលអំពែក,.... ជា ពហុព្យាង្គ (បារ. Polysyllabe ប៉ូលីហ្ស៊ិល៉្លាប)។ ព. ផ្ទ. ឯកព្យាង្គ ឬ ព្យាង្គទោ, ទ្វេព្យាង្គ (បារ. Monosyllabe Dissyllabe) ។
-
ព្យាង្គ
( ន.នាមសព្ទ )
[ព្យាង]
(វិ + អង្គ, វ > ព,ឥ > យ ផ្សំជា ព្យាង្គ; វិ + អង្គ, ឥ > យ ផ្សំជា វ្យាង្គ; បារ. Syllabe) អវយវៈជាសង្កាត់នៃពាក្យ គឺសូរនៃសម្ដីជាសង្កាត់តាំងពីមួយម៉ាត់ពីរម៉ាត់បីម៉ាត់ឡើងទៅ (មួយម៉ាត់ហៅ មួយព្យាង្គ, ពីរម៉ាត់ហៅ ពីរព្យាង្គ, ពី ៣ ម៉ាត់ឡើងទៅហៅ ច្រើនព្យាង្គ ឬ ព្យាង្គច្រើន); ពាក្យមួយព្យាង្គដូចជា កត់, កប, កាត់, គង, ទំ, នំ ជាដើម ហៅថាឯកព្យាង្គ (ឯកៈព្យាង) ឬ ព្យាង្គទោល (បារ. Monosyllabe); ពាក្យពីរព្យាង្គដូចជា កំណត់, កាំបិត, គម្រប់, តំបន់, ទំនប់ ជាដើម ហៅថា ទ្វេព្យាង្គ (បារ. Dissyllabe); ពាក្យច្រើនព្យាង្គ ឬព្យាង្គច្រើនរាប់តាំងពី ៣ ម៉ាត់ឡើងទៅដូចជា កន្ទាទូក, កន្ទុំរុយ, កន្ទក់កន្ទេញ, អង្ក្រេមអង្ក្រម, អំពិលអំពែក ជាដើម ហៅថា ពហុព្យាង្គ (ពៈហ៊ុព្យាង) “ព្យាង្គមានសូរច្រើនម៉ាត់” (បារ. Polysyllabe) ។ ព្យាង្គរបស់ពាក្យកំណត់ឈ្មោះមានត្រឹមតែ ៣ យ៉ាងប៉ុណ្ណោះ ។
-
ស្ដុកស្ដុរ
( ន.នាមសព្ទ )
[ជើង ដ ទាំងពីរព្យាង្គ]
ឈ្មោះឈើធំមួយប្រភេទ សំបកក្រាស់, ផ្លែតូចៗមូលៗជាចង្កោមៗ អ្នកស្រុកខ្លះប្រើស្ងោរបរិភោគ (ហៅក្លាយថា ស្ដុកស្ដោរ ក៏មាន) ។
Headley's Khmer-English Dictionary Full Text Search
-
ព្យាង្គ
( n )
[pyieŋ]
- detail »
syllable
Headley's Khmer-English Dictionary Subentry Full Text Search
-
ចួនអក្សរដើមព្យាង្គ
[cuən ʔaksɑɑ daəm pyieŋ]
alliteration
-
ទ្វេព្យាង្គ
[tvee pyieŋ]
disyllabic; dissyllable
-
ពហុព្យាង្គ
[peaʔhuʔ pyieŋ]
polysyllable; to be polysyllabic
-
ពាក្យពីរព្យាង្គ
[piek pii~pɨl pyieŋ]
disyllabic word
See:ទ្វេព្យាង្គ -
ព្យាង្គទោល
[pyieŋ tool]
monosyllabic word
See:ឯកព្យាង្គ -
ឯកព្យាង្គ
[ʔaek pyieŋ]
to be monosyllabic; monosyllable