Khmer Dictionary: ពិការ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កាយ
( ន.នាមសព្ទ )
រូបដែលជាទីប្រជុំអាការ ៣២ មាន សក់, រោម, ក្រចកជាដើម រួមទាំងអស់ហៅថា កាយ ។
- កាយគន្ថៈ (កាយ៉ៈ-គ័ន-ថៈ) ឈ្មោះកិលេសមួយពួកដែលរួបរឹតនូវកាយមានអភិជ្ឈាកាយគន្ថៈ ជាដើម ។
- កាយគតាសតិ ស្មារតីដែលតាំងនៅក្នុងកាយ, សេចក្ដីពិចារណាក្នុងរូបកាយ ។
- កាយប្បស្សទ្ធិ (កា-យ៉ាប់-ប៉័ស-សាត់-ធិ) សេចក្ដីស្ងប់កាយ, សេចក្ដីសុខស្រួលកាយ ។
- កាយប្បសាទ (--ប៉ៈ-សាត) បសាទរបស់កាយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បសាទ ផង) ។
- កាយពន្ធន៍ (--ពន់) ចីវរសម្រាប់ចងកាយ គឺវត្ថពន្ធន៍ចង្កេះ ។
- កាយមោនេយ្យៈ សេចក្ដីស្ងៀមនៃកាយ គឺមិនប្រព្រឹត្តទុច្ចរិតដោយកាយ ។
- កាយឫទ្ធិ ឫទ្ធិនៃកាយ ។
- កាយវិកល ការវិកលនៃរាងកាយ, ការខូចពិរាពិការនៃកាយ ។ កាយវិការ ការកម្រើកនៃកាយ, ចលនានៃកាយ ។
- កាយវិញ្ញត្តិ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) កាយវិការ) ។
- កាយវិញ្ញាណ សេចក្ដីដឹងច្បាស់នូវអារម្មណ៍ តាមទ្វារកាយ គឺកាយធាតុនិងផោដ្ឋព្វធាតុដែលមានការប៉ះទង្គិចគ្នានាំឲ្យកើតសេចក្ដីដឹងឡើង ។
- កាយវិវេក សេចក្ដីស្ងប់ស្ងាត់នៃកាយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វិវេក) ។
- កាយសម្ផស្ស ការប៉ះពាល់នូវផោដ្ឋព្វារម្មណ៍ដោយកាយ ។
- កាយសុខ សេចក្ដីសុខកាយ ។
- កាយសោចេយ្យៈ សេចក្ដីស្អាតនៃកាយ គឺការមិនប្រព្រឹត្តធ្វើអំពើទុច្ចរិតដោយកាយ ។
- កាយានុបស្សនា ការពិចារណាឃើញរឿយៗ នូវកាយថាជារូបមិនទៀងជាដើម ។
- កាយិកទុក្ខ (កា-យិ-កៈ--) សេចក្ដីលំបាកដែលប្រព្រឹត្តទៅក្នុងកាយ, ទុក្ខខាងរូបកាយ ។
- កាយិកសុខ សេចក្ដីសុខខាងរូបកាយ ។ល។
-
ខ្វិន
( គុ.គុនសព្ទ )
ពិការជើងជាប់ជានិច្ច ដើរមិនរួច ។
-
បដិសរណដ្ឋាន
( ន.នាមសព្ទ )
[--សៈរៈ ណាត់ឋាន]
(បដិស្សរណដ្ឋាន) ទីពឹងពំនាក់, ទីជ្រកកោន, ទីសម្រាប់ពួន ។ សព្វថ្ងៃ ប្រើសំដៅយកគេហដ្ឋានជាសាធារណៈ សម្រាប់ទទួលចិញ្ចឹមបីបាច់ថែរក្សាជនក្រីក្រ, ពិរាពិការ និងចាស់ជរាជាដើម : អ្នកដែលបានបង្កើតបដិសរណដ្ឋានឈ្មោះថា បានបំពេញសង្គហធម៌ដ៏ថ្លៃថ្លា (បារ. Asile) ។
-
បស្សាវមគ្គ
( ន.នាមសព្ទ )
[ប៉័ស-សាវ៉ម័ក ]
(ប្រស្រាវមាឝ៌) ផ្លូវបស្សាវៈ, គឺទ្វារមូត្រ ឬទ្វារតូច (ទ្វារនោម) : បស្សាវមគ្គពិការ ។
-
ប្រមេះ
( ន.នាមសព្ទ )
[--ម៉េះ]
(ប្រមេហ, ហ > វិសគ៌ (ះ); បមេហ) ឈ្មោះរោគពិការទឹកមូត្រ គឺរោគដែលបណ្ដាលឲ្យកើតជាខ្ទុះ ឬក៏កើតជាគ្រាប់រឹងខាំងរាំងបស្សាវមគ្គឲ្យលំបាកបន្ទោបស្សាវៈ; មាន ២ យ៉ាងគឺ ប្រមេះទឹកបាយ, ប្រមេះគ្រាប់ ។
-
ពិស
( ន.នាមសព្ទ )
[ច្រ. និ. ពឹស ]
(វិស; វិឝ) ចំហាយឬកម្សួលកាចដែលកើតមាននៅចង្កូមសត្វពួកទីឃជាតិឬមាននៅទ្រនិចនៃសត្វល្អិតពួកខ្លះមានខ្ទួយជាដើម : ពិសពស់, ពិសខ្ទួយ ។ ឈ្មោះរោគពងដោរនៅសាច់បណ្ដាលឲ្យឈឺចាប់ពើតឬក្រហាយខ្លាំង : កើតពិស ។ ឈ្មោះរោគគ្រុនក្ដៅខ្លាំងបណ្ដាលអំពីសួតពិការជាដើម : គ្រុនពិស ។ ថ្នាំពិស ថ្នាំពុល, គ្រឿងពុល : លេបថ្នាំពិស, ត្រូវថ្នាំពិល ។ ជ័រឆក់ក៏ហៅ ថ្នាំពិស ដែរ : ព្រួញលាបថ្នាំពិស ។ ព. ប្រ.
- មនុស្សមានពិស មនុស្សអ្នកមានអំណាចខ្លាំងឬអ្នកប្រើអំណាចហួសហេតុពេក ។
-
ពិការ
( គុ.គុនសព្ទ )
(វិការ ប្រើជា ន. “ការធ្វើប្លែក; ការប្រែចាកភាពប្រក្រតី...”) ដែលខូចអវយវៈណាមួយប្រើការមិនកើត ដូចបាក់ដៃ, បាក់ជើងជាដើម : មនុស្សពិការ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វិការៈ ផង) ។
-
ព្រវីព្រវារ
( គុ.គុនសព្ទ )
ដែលពិការដើរបានតែវារ ឬដែលពិការទន់ជើងទន់ដៃល្វីតល្វែតដើរបានតែតោងគេ ឬដោលទប់នឹងដំបង, ឈើច្រត់ : ពិការព្រវីព្រវារ, ខ្វិនព្រវីព្រវារ, មនុស្សព្រវីព្រវារ, ដំណើរព្រវីព្រវារ ។ ប្រើជា កិ. វិ. ក៏បាន : ដើរព្រវីព្រវារ; និយាយត្រឹមតែ ព្រវារ ប៉ុណ្ណោះក៏មាន : មនុស្សព្រវារ; អាព្រវារ ! (ព. ម.) ។
-
រន្ធ
( ន.នាមសព្ទ )
[រន់ ]
(រន្ធ្រ “រូង, ប្រហោង; អណ្តូង, រំលុង; ទោស, កំហុស; វិកលឬពិកល្យ, ពិការ”) រូង, ប្រហោង; រូងទាល់: រន្ធក្តាម, រន្ធកណ្តុល, រន្ធចង្រិត, រន្ធជាស, រន្ធត្រដេវ ។
- រន្ធផើយ ឬ
- រន្ធហុយ ប៉ែកខាងចុងរន្ធក្នុងដី មានសណ្ឋានសេវឡើងលើធ្លុះក្រហេវបន្តិចឬមិនធ្លុះទេ គ្រាន់តែស្ដើងស្ទើរនឹងធ្លុះក៏មានសម្រាប់ឲ្យមានខ្យល់អាកាសដើរស្រួលឬសម្រាប់ដោះខ្លួនចេញក្នុងកាលដែលមានភ័យអាសន្ន (របស់សត្វរន្ធវាសីពួកខ្លះ) : រន្ធផើយជាស, រន្ធហុយកណ្តុរប្រែង ។
- រន្ធហេវ រន្ធដែលមានប្រហោងតូចបែកសៀវក្រហេវ (សម្រាប់សត្វម្ចាស់រន្ធគេចលាក់ខ្លួនពួនបំបាំង) ។
-
រដេមរដម
( គុ.គុនសព្ទ )
ដែលរវីតរវែតឬទ្រែមទ្រម មិនមាំមួនព្រោះពិការឬព្រោះកើតរោគមានដំបៅជាដើម : មនុស្សរដេមរដម (និយាយថា រដែមរដម ក៏មាន, តាមទម្លាប់ប្រើ) ។
Headley's Khmer-English Dictionary Full Text Search
-
ពិការ
( adj )
[piʔkaa]
- detail »
to be crippled, disabled, handicapped; injured.
-
ពិការ
( n )
[piʔkaa]
- detail »
invalid, disabled person
Headley's Khmer-English Dictionary Subentry Full Text Search
-
ប្រសាទពិការ
[prɑsaat piʔkaa]
hypochondria
-
ពិការភាព
[piʔkaa pʰiep]
disability, mutilation
-
យុទ្ធជនពិការ
[yut~yuttʰeaʔ cɔɔn piʔkaa]
war invalid, disabled veteran
-
យោធាពិការ
[yootʰie piʔkaa]
disabled / handicapped soldier
-
រទេះជនពិការ
[rɔteh cɔɔn piʔkaa]
wheelchair
-
រោគពិការចក្ខុទាំងពីរ
[rook piʔkaa cakkʰoʔ teaŋ pii~pɨl]
blindness (in both eyes)
-
អង្គពិកលពិការ
[ʔɑŋ ----- piʔkaa]
See:អង្គពិការ -
អង្គពិការ
[ʔɑŋ piʔkaa]
to be handicapped, crippled