Khmer Dictionary: ប្រសិនជា
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ប្រសិនជា
( និ.និបាតសព្ទ )
និបាតសព្ទប្រាប់សេចក្ដីស្មាន សម្រាប់ប្រើក្នុងប្រយោគវិកតិកត្តា : ខ្ញុំមានតុ, ទូ, កៅអី ប្រសិនបើជារបស់អស់ទាំងនេះ តើបងយកជាជំនួសប្រាក់ដែលខ្ញុំជំពាក់បងនោះបានឬទេ ? បើបងព្រមយក ខ្ញុំមានអំណរច្រើនណាស់ ។ (អ្នកម្ចាស់បំណុលថា) : ទោះជាអ្វីក៏ដោយ ឲ្យតែផាត់ទាត់ទៅស្មើតម្លៃគ្នានឹងប្រាក់ដែលប្អូនឯងជំពាក់ខ្ញុំនោះ ខ្ញុំក៏យកដែរ (គួរប្រយ័ត្នពាក្យ ប្រសិនជា ឬ ប្រសិនបើជា ហើយនឹង ទោះជា, ទោះបីជា ដែលជាវិកតិកត្តាដូចគ្នា, ផ្សេងពីប្រសិនបើ, ប្រសិនណាបើ និង ទោះបី, ទោះបីបើ, ទោះណាបើ ។ល។) ។
Headley's Khmer-English Dictionary Full Text Search
-
No matching entries found!
Headley's Khmer-English Dictionary Subentry Full Text Search
-
ប្រសិនជា
[prɑsən cie]
if, if by chance