Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: បារាំង

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. កំភ្លឹង ( ន.នាមសព្ទ )
    ឈ្មោះ​ប្រទាល​មួយ​ប្រភេទ ស្លឹក​ធំ​វែង​ក្រាស់​រៀវ​ចុង​ដូច​ស្លឹក​ម្នាស់​ តែ​ឥត​បន្លា មើម​មាន​ស្រទាប់​ៗ ដូច​មើម​ខ្ទឹម​បារាំង ។
  2. ខ្នុរ​សម្ល ( ន.នាមសព្ទ )
    ឈ្មោះ​ឈើ​ដំណាំ​មួយ​ប្រភេទ ស្លឹក​ធំ​ហើយ​ឆែក​ៗ ដើម​បែប​ម្កាក់​បារាំង ផ្លែ​សម្រាប់​ធ្វើ​សម្ល ។
  3. ត្រណោត ( ន.នាមសព្ទ )
    វល្លិ, ចម្រៀក​ផ្ដៅ, ដើម​រពាក់​ឬ​ខ្សែ​ជាដើម សម្រាប់​ដោត​អ្វី​ៗ​ដែល​គូរ​ដោត​បាន : ត្រណោត​ត្រី, ត្រី​មួយ​ត្រណោត ។
    - កាស​មួយ​ត្រណោត គឺ​កាស​ចំនួន ១០ តៀន, ក្នុង​មួយ​តៀន​មាន ៦០ កាស, មួយ​ត្រណោត​ត្រូវ​ជា ៦ រយ​កាស, ដប់​ត្រណោត​ហៅ​ថា មួយ​បាច់ មាន ៦ ពាន់​កាស (មាន​ប្រើ​តែ​ក្នុង​សម័យ​ចាយ​កាស) ។ ហៅ ហ្រ្វង្សចាស់ (ancien franc) ប្រទេស​បារាំង​ថា ត្រណោត​ដែរ ហៅ​ដោយ​ធៀប​នឹង​កាស​មួយ​ត្រណោត; ក្នុង​សម័យ​នោះ​មាន​សំដី​ថា ត្រណោត​ខ្មែរ, ត្រណោត​បារាំង ។
    - ជាប់​មួយ​ត្រណោត ឬ ជាប់​ទោស​មួយ​ត្រណោត (ព. ប្រ.) គឺ​ជាប់​ទោស​ទាំង​មួយ​ពួក​ឬ​ទាំង​មួយ​ក្រុម​រួម​ក្នុង​ពន្ធនាគារ​ជា​មួយ​គ្នា ។
    - ចាប់​បាន​មួយ​ត្រណោត (ព. ប្រ.) គឺ​ចាប់​ចោរ​បាន​ទាំង​មួយ​ពួក ហើយ​ដាក់​ឃ្នាង​ឬ​ដាក់​ខ្នោះ​ដៃ​ចង​ភ្ជាប់​គ្នា​បណ្ដើរ​ទៅ​កាន់​ទី​ឃុំ​ឃាំង ។
  4. ត្រិល ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ដែល​ប្រព្រឹត្ត​ទៅ​បាន​ដោយ​ឥត​មាន​ទើស​ទាក់, ដែល​ចេះ​តែ​ជាប់​ត​ហូរ​ហែ ដូច​ជា​រអិល​ឥត​ទើស​ទាក់​នឹង​អ្វី, រ៉ិល, ច្រិល : គាត់​ចេះ​ភាសា​បារាំង​និយាយ​ត្រិល (ប្រើ​ជា ត្រុល ក៏​មាន, ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នេះ​ផង) ។
  5. ទៀប ( ន.នាមសព្ទ )
    ឈ្មោះ​ឈើ​ដំណាំ​ពួក​មាក់បាត ជា​ដំណាំ​មាន​ដើម​ទាប​ៗ ល្មម​បេះ​ផ្លែ​បាន​ដោយ​ងាយ, ផ្លែ​ទុំ​ប្រើ​ជា​បង្អែម​ស្រស់, ទៀប​មាន ៣ ប្រភេទ​គឺ ទៀប​បាយ​ឬ​ទៀប​សាច់​ជ្រាយ មាន​ផ្លែ​ទុំ​សាច់​ជ្រាយ​ងាយ​រលេះ មាន​រស​ផ្អែម​ឈ្ងុយ​ឆ្ងាញ់; ទៀប​ស្វិត ឬ ទៀប​សាច់​ស្វិត មាន​ផ្លែ​ប៉ុន​គ្នា​នឹង​ទៀប​បាយ​ដែរ ប៉ុន្តែ​មាន​សាច់​ស្វិត មិន​ងាយ​រលេះ ទុក​បាន​យូរ​ជាង​ទៀប​បាយ មាន​រស​ផ្អែម​ខ្សោយ​បន្តិច​ជាង​ទៀប​បាយ; ទៀប​បន្លា​ឬ​ទៀប​ទេស មាន​ផ្លែ​ធំ​ច្រឡោ​ មាន​ពក​ខ្ពស់​ៗ ស្ទើរ​នឹង​ហៅ​ថា​បន្លា​ក៏​បាន ប៉ុន្តែ​មិន​ស្រួច​ដល់​មុត​ដៃ​ទេ ផ្លែ​ទុំ​មាន​សាច់​ជ្រាយ មាន​រស​ជូរ​បន្តិច​ៗ បើ​ដាំ​នៅ​ដី​ល្អ មិន​សូវ​ជូរ​ប៉ុន្មាន​ទេ; ទៀប​នេះ​មាន​ពូជ​ដំបូង​មក​ពី​បរទេស គេ​ច្រើន​ហៅ​ថា ទៀប​បារាំង; តាម​ទម្លាប់​ខ្មែរ, បើ​ពូជ​ដំណាំ​ឬ​របស់​អ្វី​ដែល​មក​ពី​បរទេស គេ​ច្រើន​តែ​ហៅ​ថា...ទេស ដូច​ជា : ក្ទម្ពទេស, ចេក​ទេស, ដំឡូង​ទេស, សេះ​ទេស, សំបួរ​ទេស, សំពត់​ទេស ជាដើម, ទៀប​បន្លា នេះ​អ្នក​ខ្លះ​គេ​ក៏​ហៅ ទៀប​ទេស ដែរ ។
  6. គីឡូ ( ន.នាមសព្ទ )
    (Kilo) បុព្វ​បទ​មាន​ន័យ​ថា មួយ​ពាន់ (១.០០០) ។ បារាំង​ប្រើ​ជា ន. ជា​ពាក្យ​បំប្រួញ​របស់​ពាក្យ​ថា គីឡូ​ក្រាម គឺ​បើ​គេ​និយាយ​ថា ១​គីឡូ ឬ ២ គីឡូ បាន​ន័យ​ថា ទម្ងន់ ១ គីឡូ​ក្រាម ឬ ២ គីឡូ​ក្រាម ។ ចំណែក​ខ្មែរ​យើង​ប្រើ​ពាក្យ គីឡូ នេះ​សំ​ដៅ​យក​ទាំង​ទម្ងន់​ទាំង​ចម្ងាយ​ដូច​ជា អង្ករ​១​គីឡូ គឺ​អង្ករ ១ គីឡូ​ក្រាម (១.០០០ ក្រាម); ផ្លូវ​មាន​ចម្ងាយ ១ គីឡូ គឺ​ផ្លូវ​មាន​ចម្ងាយ ១ គីឡូ​ម៉ែត្រ (១.០០០ ម៉ែត្រ) ។
  7. គោក ( ន.នាមសព្ទ )
    ឈ្មោះ​តំបន់​ទួល​ខ្ពស់​មួយ ក្នុង​សង្កាត់​លេខ ២ ក្រុង​ភ្នំពេញ ឋិត​នៅ​ខាង​លិច​មណ្ឌល​កីឡា​ក្រុង ជា​ទី​គោក​ដែល​ទឹក​មិន​លិច​ក្នុង​រដូវ​វស្សា ។ ដោយ​ហេតុ​ទួល​នោះ ជា​ទី​​គោក​ខ្ពស់​ទឹក​មិន​លិច​ដូច្នោះ ទើប​គេ​ហៅ ទួលគោក ។ ត​មក​ហៅ​ក្លាយ​ថា ទួលគក មក​ពី​សរសេរ​ជា​អក្សរ​បារាំង​ថា Kork ។ សព្វ​ថ្ងៃ​រាជការ​ក្រុង​រៀប​ចំ​តំបន់​នេះ​ទៅ​ជា​ភូមិ​មួយ​ដ៏​ស្អាត​ល្អ​សមរម្យ​តាម​សម័យ​និយម : ទួលគោក​ជា​តំបន់​ថ្មី​មួយ​ក្នុង​ព្រះ​រាជ​ធានី​ភ្នំពេញ ។
  8. បារាំង ( ន.នាមសព្ទ ) [បារ៉័ង]
    (ហ្រ្វង្សិ៍ France) ឈ្មោះ​ដែន ឬ​ប្រទេស​របស់​បារាំង​សែស : ប្រទេស​បារាំង, របស់​មក​ពី​ប្រទេស​បារាំង ។ ខ្មែរ​យើង​ប្រើ​ជា​ពាក្យ​ហៅ​ពួក​មនុស្ស​ជាតិ​បារាំង​សែស​ទាំងអស់​គ្នា​ថា បារាំង; ដែន​ទាំង​មូល​របស់​បារាំង​សែស ក៏​ហៅ បារាំង; សំដី​និយាយ​ដោយ​រួប​រួម តាម​ទម្លាប់​របស់​ប្រជាជន​ជាតិ​ខ្មែរ​ខ្លះ, សូម្បី​ពួក​មនុស្ស​អ្នក​ប្រទេស​អឺរ៉ុប​ទាំង​ប៉ុន្មាន ក៏​ហៅ បារាំង​ៗ ដូច​គ្នា​ទាំងអស់; អ្វី​ទាំងពួង​ដែល​មាន​ដើម​កំណើត​មក​ពី​ប្រទេស​អឺរ៉ុប​ហៅ​ថា បារាំង​ៗ ទាំងអស់, ដូច​យ៉ាង អក្សរ​បារាំង, ខោ​បារាំង, ដំឡូង​បារាំង, មាន់​បារាំង ជាដើម ។ ខ្មែរ​បុរាណ​ច្រើន​ហៅ​អ្វី​ៗ ដែល​មក​ពី​បរទេស​ថា... ទេស ដូច​ជា សំពត់​ទេស ជាដើម ។
  9. បារាំងសែស ( គុ.គុនសព្ទ, ន.នាមសព្ទ ) [បារ៉័ង--]
    (ហ្រ្វង្សេស៍, ហ្រ្វង្សែស (Français Française) ដែល​កើត, ដែល​មាន​នៅ​ប្រទេស​ឬ​ដែន​បារាំង; មនុស្ស​ជាតិ​បារាំង, អ្នក​ស្រុក​បារាំង : ចំណេះ​បារាំង​សែស, ភាសា​បារាំង​សែស, អក្សរ​បារាំង​សែស, ជាតិ​បារាំង​សែស...។
  10. ប៉ុង ( ន.នាមសព្ទ )
    ឈ្មោះ​ជញ្ជីង​បារាំង​សម្រាប់​ថ្លឹង​អ្វី​ៗ ដែល​មាន​ទម្ងន់​ច្រើន : ជញ្ជីង​ប៉ុង ។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. បារាំង ( n ) [baaraŋ]   - detail »
    France; French person; European person
  2. បារាំង ( adj ) [baaraŋ]   - detail »
    to be French; European.
Headley's Khmer-English Dictionary Subentry Full Text Search
  1. ខ្ញុំបារាំង [kɲom baaraŋ]
    French collaborators; French servants
  2. ខ្ទឹមបារាំង [ktɨm baaraŋ]
    onion (Allium cepa)
  3. កូនកាត់ខ្មែរបារាំង [koon kat kmae baaraŋ]
    child who is half Cambodian and half French
  4. ខោបារាំង [kʰao baaraŋ]
    (western style) pants
  5. ខោអាវបារាំង [kʰao ʔaav baaraŋ]
    European suit
  6. ជីរបារាំង [cii baaraŋ]
    kind of annual mint (Eryngium foetidum; it has weakly spiny leaves which are used as a soup spice or as vegetables)
  7. ចំបក់បារាំង [cɑmbɑk baaraŋ]
    Indian almond (Terminalia catappa)
  8. ដូងបារាំង [dooŋ baaraŋ]
    oil palm (Elaeis guineensis)
  9. ដំឡូងបារាំង [dɑmlooŋ baaraŋ]
    white potato
  10. ថ្នាំបារាំង [tnam baaraŋ]
    Western medicine

Next 10 entries »



Prohok Solutions @2017 : Learn Khmer | Khmer Calendar