Khmer Dictionary: និយាយ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កញ្ជង់
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ពាក្យសម្រាប់ចំរើនពាក្យលិចឲ្យប្លែកឡើង :
- លិចកញ្ជង់ គឺហិនហោចវិនាសអន្តរាយទ្រព្យសម្បត្តិ ដោយមារយាទមិនល្អ; គេច្រើននិយាយភ្ជាប់ថា : លិចកញ្ជង់លង់កញ្ជើ ។
-
កថា
( ន.នាមសព្ទ )
[កៈ--]
ពាក្យ, សំដី, ពំនោល, ការសំដែង, រឿង ។
- កថាខណ្ឌ សង្កាត់, ផ្នែក, ប៉ែកនៃកថា ។
- កថាបទ បទ ឬ ចំណែកនៃកថា ។
- កថាបរិយោសាន ទីបំផុត ឬ ចុងចប់នៃកថា ។
- កថាមគ្គ ផ្លូវ គន្លងរបស់កថា ។
- កថាមុខ សេចក្ដីផ្ដើមរឿង, អារម្ភបទ ។
- កថាវត្ថុ រឿងនិទានដែលគួរនិយាយ គួរថ្លែង ។ ឈ្មោះគម្ពីរ អភិធម្មទី ៥ ក្នុងគម្គីរទាំង ៧ ។
- កថាវសាន (កថា+អវសាន) ទីបំផុត, ទីចប់កថា ។
- កថាសល្លាប (--ស័ល-ល៉ា-ប៉ៈ) ការនិយាយឆ្លើយឆ្លងគ្នាពីនេះខ្លះពីនោះខ្លះ, ការចរចា, ការសន្ទនា, ការសំណេះសំណាល ។
-
កន្ត្រែង
( ប.បរិវារសព្ទ )
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យកន្ត្រាក់ : កន្ត្រាក់កន្ត្រែង ឬកន្ត្រាក់កន្ត្រើន គឺកន្ត្រាក់ត្រណាត់ត្រណែង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) កញ្ឆក់កញ្ឆែង)។
-
កន្ថឹក
( ន.នាមសព្ទ )
ឈ្មោះដង្កូវមួយប្រភេទ មានសណ្ឋានទំហំប្រហែលគ្នា, ប៉ុនគ្នានឹងកន្ថឹក :
- ដង្កូវកន្ថឹក (តាមពាក្យបរម្បរានិយាយតៗ មកថា ដង្កូវនោះលុះដល់កំណត់ថ្ងៃត្រូវក្លាយ ក៏ក្លាយទៅជាសត្វកន្ថឹក) ។
-
កន្ធឹប
( គុ.គុនសព្ទ )
ដែលផតលឹបចូល, ដែលពៀច :
- ច្រមុះកន្ធឹប ។ ស្រុកខ្លះនិយាយថា កន្ទឹប ។
-
កម្ជាប់
( កិ.កិរិយាសព្ទ )
ធ្វើឲ្យខ្ជាប់, និយាយភ្ជាប់ឲ្យនឹងពាក្យ នឹងសំដី : និយាយកម្ជាប់ពាក្យ, ស៊ីស្លាកម្ជាប់ពាក្យ, កម្ជាប់ព្រលឹង (ពាក្យក្នុងទម្រង់ការ) ។
-
កម្ជេញ
( កិ.កិរិយាសព្ទ )
ធ្វើឲ្យខ្ជេញ, និយាយពាក្យដដែលៗ នាំឲ្យជ្រេញ; ឲ្យអផ្សុកចិត្ត (មិនសូវប្រើ) ។
-
កម្ទរ
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ធ្វើឲ្យខ្ទរ, ឲ្យលាន់ឮសាយ : កម្ទរសំដី, និយាយកម្ទរ, វាយស្គរកម្ទរ ។
-
ករវិក
( ន.នាមសព្ទ )
[ក-រ-វ៉ឹក ឬ កៈរ៉ៈវ៉ឹក]
បក្សីមួយប្រភេទ មានសំឡេងពីរោះ (មាននិយាយតែក្នុងរឿងបុរាណ) ។
-
ករុណា
( ន.នាមសព្ទ )
សេចក្ដីអាណិត, អាសូរ; និយាយក្លាយមកជា កូរណា ក៏មាន : សូមលោកមានអាសូរករុណាខ្ញុំបាទផង ។
Headley's Khmer-English Dictionary Full Text Search
-
និយាយ
( v )
[niʔyiey]
- detail »
to speak, say, talk, relate, tell; to narrate; to talk over, discuss
-
និយាយ
( v )
[niʔyiey]
- detail »
to be / get involved (with)
Eg. ពាណិជ្ជកម្មយើង អត់និយាយពីរឿងនយោបាយទេ : Our commerce does not get involved with politics. -
បំប៉ោង
( v )
[bɑmpaoŋ]
- detail »
to exaggerate
Eg. និយាយឲ្យស្មោះត្រង់កុំបំប៉ោង! : Speak honestly; do not exaggerate!
Headley's Khmer-English Dictionary Subentry Full Text Search
-
ចង់និយាយ
[cɑŋ niʔyiey]
to mean, indicate (calque from the Fr. vouloir dire)
Eg. ...គឺចង់និយាយថាផលិតផលដែលប្រជាជនធ្វើបាន គេចង់នាំទៅលក់នៅទីណាក៏បានដោយសេរី: it means that the people want to sell the products which they make anywhere freely. -
ថ្ងៃមិញ
[tŋay mɨɲ]
earlier today; previous part of the day
Eg. មុនចូលគេង កុមារសួននិយាយថា «ថ្ងៃមិញ ខ្ញុំបានពិន្ទុល្អណាស់»: Before he went to sleep, Little Suan said, “Today, I got a very good grade.” -
និយាយង៉ូវៗ
to keep muttering the same thing, speak beseechingly
-
និយាយង៉ោះៗ
to speak through one's nose
-
និយាយចចាមអារ៉ាម
[niʔyiey cɑcaam - ʔaaraam]
to spread false rumors
-
និយាយចាក់ដោត
[niʔyiey cak daot]
to provoke a quarrel
-
និយាយចោល
[niʔyiey caol]
to go back on one's word
-
និយាយចំអន់
[niʔyiey cɑmʔɑn]
to joke, tease, make someone blush
-
និយាយចំៗ
to be straightforward, be blunt
-
និយាយចំៗនិងដោយចំហ
to speak directly and candidly