Khmer Dictionary: នរណា,
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ខិត
( កិ.កិរិយាសព្ទ )
ដាក់កំហិត, ខាខាំង : ទៅណាក៏ទៅចុះ គ្មាននរណាខិតខាំងអ្វី ទេ ។ (និយាយដោយស្រុក) ។
-
កុងកាប់
( កិ.កិរិយាសព្ទ )
ការពារ, ថែរក្សា, ហួងហែង, : ព្រៃនេះខ្ញុំបានកុងកាប់ទុក មិនឲ្យនរណាកាប់ឆ្ការទេ ។
-
ថ្លើម
( ន.នាមសព្ទ )
អាការៈក្នុងខ្លួនមនុស្សសត្វ ដែលជាពួកប្រមាត់បេះដូង ។ ថ្លើមធំ (ព. ប្រ.) ចិត្តធំ, ព្រហើន : ឥឡូវនេះអាឯងថ្លើមធំហើយឥតកោតញញើតនរណាទេ !
-
នរណា
( ន.នាមសព្ទ )
[ន-ណា ]
ប្រើជាបុច្ឆាសព្វនាមថា មនុស្សណា ? អ្នកណា ?; នរណាដើរនុ៎ះ ?; ឯងទៅជាមួយនឹងនរណា ? (ប្រើបានចំពោះតែជាមួយនឹង ណា ប៉ុណ្ណោះឯង, ពុំដែលប្រើជាមួយនឹងពាក្យ នុះ ឬ នោះ ថា នរនុះ ឬ នរនោះ ផងទេ, បើ នរៈ ឬ អ្នក ប្រើបាន : នរៈនុះ, អ្នកនោះ) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នរៈ និង នរូ ទៀតផង ។
-
បរាភព
( ន.នាមសព្ទ )
[ប៉ៈរ៉ាភប់]
(បរាភវ) សេចក្ដីវិនាស, សេចក្ដីហិនហោច : នរណាលេងស្រី, នរណាលេងស្រា, នរណាលេងល្បែងស៊ីសង (ជាអំពើពាលា) ទ្រព្យធននានា ដែលខ្លួនរកបានហើយក៏ទុកដាក់ពុំគង់ នរជននោះតែងតែលិចលង់ក្នុងសេចក្ដីវិនាសអន្តរាយ (គួរឲ្យនឹកស្ដាយពន់ពេក), អំពើទាំងនោះឈ្មោះថាជា ប្រធាន ឬជាប្រមុខនៃបរាភព (ព្រះបរមោវាទនៃព្រះសម្ពុទ្ធមានក្នុងគាថាបរាភវសូត្រ) ។
-
បយ្យកៈ
( ន.នាមសព្ទ )
[ប៉ៃយ៉ៈ-កៈ ដូចគ្នាទាំងពីរសព្ទ ]
(--ក) ជីតាទួត (រ. ស.) : ព្រះបយ្យកៈ ឬ ព្រះបេយ្យកៈ (ជីដូនទួត ជា បយ្យិកា ឬ បេយ្យិកា) ។
- បេយ្យក៍ ! (ប៉ៃ) ឧ. សម្ដីលាន់មាត់ដោយភ្ញាក់ជាដើម : បេយ្យក៍ ! ឯងស្មានជានរណាវានេះទេ ឬ ? (ព. សា.) ។
-
បេតី
( ន.នាមសព្ទ )
[ប៉ែតី]
(ក្លាយមកពី បីតិ “សេចក្ដីត្រេកអរ, ផ្សព្វផ្សាយ, ព្រឺព្រួច, ឆ្អែតចិត្តដោយអំណរ,...”) សេចក្ដីស្រឡាញ់, ស្នេហា, ព្រឺព្រួច ។ ប្រើជា កិ. ក៏មាន : គួរបេតី, មុខបែបនេះគ្មាននរណាបេតីទេ ! (ព. ទ្រ. ម.) ។ ច្រើនប្រើក្នុងពាក្យកាព្យ : ... ទើបអ្នកឱនឱប ក្រួញក្រុងក្រសោប ថ្នាក់ថ្នមធីតា រួមរសមនោរម្យ សុខសមស្នេហា បេតីសន្ថវា មិត្រមូលមេត្រី... (សាស្រ្តាភោគកុលកុមារ) : យល់ជាត្រូវចិត្តស្និទ្ធរួមរក្ស ស្មោះស្ម័គ្រស្រឡាញ់ពេញបេតី ថែមធុំក្លិនផ្កាជាប់ក្លិនស្រី នឹងមកធ្វើអ្វីអ្នកថ្លៃអាយ... (អ. ថ. អ្ហាយ) ។ រឿងសព្វសិទ្ធិ ។
-
ប្រដុងប្រជា
( កិ.កិរិយាសព្ទ )
ជួយទំនុកបម្រុង, ជួយផ្ចុងផ្ដើម : ជួយប្រដុងប្រជាវាផង, គ្មាននរណាជួយប្រដុងប្រជាគ្នាសោះ (ព. សា.) ។
-
រាគ
( ន.នាមសព្ទ )
(រាគ) តម្រេក, សេចក្ដីរីករាយ, ត្រេកត្រអាល ចំពោះកាម : ត្រូវរាគៈគ្របសង្កត់ ។
- រាគគ្គិ (រាគ័ក-គិ; បា. < រាគ + អគ្គិ) ភ្លើងរាគៈ, រាគៈដែលទុកដូចជាភ្លើង : រាគគ្គិ ជាភ្លើងមិនសម្ដែងឲ្យឃើញផ្សែងនិងអណ្ដាត ប៉ុន្តែឆេះរង្គំងំរង្គាលលើសខ្នាតឥតនរណាពណ៌នាប្រាប់គ្នាឲ្យដឹងសព្វគ្រប់បានដុតសត្វឲ្យឆេះខ្លោចប្រាណពុំដឹងខ្លួន... (បរិយាយរបស់ ព. ពុ.) ។
- រាគចរិត (រាគៈចៈរ៉ិត) អ្នកដែលមានចរិតក្រាស់ដោយរាគៈ ។
- រាគចិត្ត ចិត្តដែលប្រកបដោយរាគៈ ។
- រាគាទិក្កិលេស (បា. < រាគ + អាទិ + កិលេស) កិលេសមានរាគៈជាដើម ។
- រាគាភិភូត (បា. < រាគ + អភិភូត “គ្របសង្កត់”) ដែលត្រូវរាគៈគ្របសង្កត់ ។ល។
-
សក្ការសម្មាន
( ន.នាមសព្ទ )
[ស័ក-ការ៉ៈ ស័ម-ម៉ាន ]
សក្ការៈនិងសេចក្ដីរាប់អាន, សក្ការៈនិងសេចក្ដីគួរសម : ធ្វើសក្ការសម្មាន ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : សក្ការសម្មាន នាំឲ្យបានគ្នាជាមិត្រ នរណាបានប្រព្រឹត្ត ពិតជានឹងមានមិត្រច្រើន ។ ចងមិត្រដោយការឲ្យ ឲ្យញយៗមិត្រក៏កើន ក្តីសុខក្តីចម្រើន តែងមានច្រើនព្រោះការឲ្យ ។
Headley's Khmer-English Dictionary Full Text Search
-
No matching entries found!
Headley's Khmer-English Dictionary Subentry Full Text Search
-
នរណា
[nɔɔ rənaa]
who, which one, anybody (the more common col. term is អ្នកណា )
Eg. នរណានៅមាត់ទ្វារ?: Who is at the door? -
អ្នកណា
[neak naa]
who, whom; someone, anyone
See:នរណា, អ្នកឯណា