Khmer Dictionary: ទុក្ខនិរោធ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ទុក្ខ
( ន.នាមសព្ទ )
[ទុក]
(ទុះខ) សេចក្ដីព្រួយ, សេចក្ដីលំបាក (កាយនិងចិត្ត) : កើតទុក្ខ, មានទុក្ខ ។ ពាក្យផ្ទុយ : សុខ ។ ឈ្មោះអរិយសច្ចទី ១ (ក្នុងអរិយសច្ចទាំង ៤) បានខាងសេចក្ដីទុក្ខ ដែលកើតអំពី ជាតិ, ជរា, ព្យាធិ, មរណៈ, សេចក្ដីសោកស្ដាយ, ខ្សឹកខ្សួល, លំបាកកាយ, តូចចិត្ត, ទង្គឹះតានតឹងចិត្ត; ហៅឲ្យពេញថា ទុក្ខអរិយសច្ច ឬទុក្ខសច្ច (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចតុរារិយសច្ច ផង) ។
- ទុក្ខក្ខន្ធ (ទុក-ខ័ក-ខ័ន) ន. (បា.; សំ. ទុះខស្កន្ធ) គំនរទុក្ខ, កងទុក្ខ គឺប្រជុំនៃសេចក្ដីទុក្ខគ្រប់យ៉ាង ។
- ទុក្ខក្ស័យ (ទុក-ខ័ក ក្សៃ) ន. (បា. ទុក្ខក្ខយ; សំ. ទុះខក្សយ) ដំណើរអស់ទុក្ខ, ទីអស់ទុក្ខ (ព្រះនិព្វាន) : ព្រះអរហន្តទាំងឡាយ លោកបានដល់នូវទុក្ខក្ស័យហើយ; ព្រះនិព្វានជាទុក្ខក្ស័យ ។
- ទុក្ខនិរោធ (ទុកខៈនិរោត) ន. (បា.) សេចក្ដីរំលត់ទុក្ខ; ទីរំលត់ទុក្ខ (ព្រះនិព្វាន), ជាឈ្មោះនៃអរិយសច្ចទី ៣ (ក្នុងអរិយសច្ចទាំង ៤) បានខាងដំណើររំលត់តណ្ហាអស់ មិនមានសល់; ហៅឲ្យពេញថា ទុក្ខនិរោធអរិយសច្ច ឬទុក្ខនិរោធសច្ច (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចតុរារិយសច្ច ផង) ។
- ទុក្ខនិរោធគាមិនី (ទុក-ខៈនិរោធៈ--) ន. (បា.) សេចក្ដីប្រតិបត្តិជាផ្លូវ ឬជាឧបាយឲ្យរលត់ទុក្ខ (អដ្ឋង្គិកមគ្គ), ជាឈ្មោះនៃអរិយសច្ចទី ៤ (ក្នុងអរិយសច្ចទាំង ៤) បានខាងផ្លូវមានអង្គ ៨ គឺ សេចក្ដីយល់ត្រូវ, តម្រិះត្រូវ, ការស្ដីនិយាយត្រឹមត្រូវ, ការងារត្រឹមត្រូវ, ការចិញ្ចឹមជីវិតត្រឹមត្រូវ, ព្យាយាមត្រូវ, ការរឭកត្រូវ, ដំណើរតាំងចិត្តខ្ជាប់ខ្ជួនត្រូវ ហៅឲ្យពេញថា ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ឬហៅថា មគ្គសច្ច ក៏បាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចតុរារិយសច្ច ផ) ។
- ទុក្ខនិរោធសច្ច (ទុក-ខៈនិរោធៈស័ច) ន. (បា.) សេចក្ដីរលត់ទុក្ខជាធម៌មានពិត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទុក្ខនិរោធ) ។
- ទុក្ខបរិញ្ញា (ទុ-ខៈប៉ៈរ៉ិញ-ញ៉ា) ន. (បា.) កំណត់ដឹងច្បាស់នូវទុក្ខ, កំណត់បានថាជាទុក្ខ, ប្រាជ្ញាដែលកត់សម្គាល់យល់ថាជាទុក្ខ ។
- ទុក្ខប្បទាន (ទុក-ខ័ប-ប៉ៈ--) ន. (បា.) ការលើកទុក្ខធុរៈទម្លាក់ទៅលើគេ, ការផ្ដេកវេរទុក្ខធុរៈឲ្យគេ ។
- ទុក្ខប្បហាន (ទុក-ខ័ប-ប៉ៈ--) ន. (បា.) ការលះសេចក្ដីទុក្ខ គឺការរលាស់សេចក្ដីទុក្ខចោលមិនឲ្យទំនៅក្នុងចិត្ត : ទុក្ខប្បហានជាហេតុនាំឲ្យបានសេចក្ដីសុខ ។
- ទុក្ខវេទនា (ទុក-ខៈវេទៈនា) ន. (បា.) ដំណើរដឹងនូវសេចក្ដីព្រួយ, លំបាក; ដំណើររងអារម្មណ៍ ឬទទួលអារម្មណ៍ជាទុក្ខ, សេចក្ដីសោយទុក្ខ ។ ហៅត្រឹមតែ វេទនា ប៉ុណ្ណេះ ក៏គង់សំដៅសេចក្ដីថា ទទួលរងអារម្មណ៍ជាទុក្ខដែរ : រងវេទនា ។ ខ្មែរយើងប្រើជា កិ. ក៏មាន : វេទនាណាស់ !, វេទនាអ្វីម៉្លេះទេ! ឬ វេទនាអ្វីម្ល៉េះហ៎្ន ! ។
- ទុក្ខសច្ច (ទុក-ខៈ ស័ច) ន. (បា.) សេចក្ដីទុក្ខជាធម៌មានពិត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទុក្ខ) ។
- ទុក្ខសមុទយ (ទុក-ខៈសៈមុទៈយៈ) ន. (បា.) ហេតុដែលនាំឲ្យកើតទុក្ខ (តណ្ហា), ជាឈ្មោះនៃអរិយសច្ចទី ២ (ក្នុងអរិយសច្ចទាំង៤) បានខាងតណ្ហាដែលជាហេតុនាំបណ្ដាលឲ្យកើតទុក្ខ; ហៅឲ្យពេញថា ទុក្ខសមុទយអរិយសច្ច ឬ ទុក្ខសមុទយសច្ច (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចតុរារិយសច្ច ផង) ។
- ទុក្ខសមុទយសច្ច (ទុក-ខៈសៈមុទៈ យៈស័ច) ន. (បា.) ហេតុដែលនាំបណ្ដាលឲ្យកើតទុក្ខជាធម៌មានពិត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទុក្ខសមុទយ) ។ល។
Headley's Khmer-English Dictionary Full Text Search
-
No matching entries found!
Headley's Khmer-English Dictionary Subentry Full Text Search
-
ទុក្ខនិរោធ
[tuk niʔroot]
Dukkhanirodha (the third of the Four Noble Truths which concerns the elimination of all desire); the cessation of all suffering; Nirvana
-
ទុក្ខនិរោធសច្ច
[tuk niʔroot sac~saccaʔ]
See:ទុក្ខនិរោធ