Khmer Dictionary: ត្រស្តិ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ត្រស្ដិ
( ន.នាមសព្ទ )
[ត្រស់ ]
ឈ្មោះព្រះរាជពិធីមួយប្រភេទ ធ្វើក្នុងវេលាយប់ ១៤ រោចខែផល្គុន; ក្នុងរជ្ជកាលពីបុរាណហៅថា ពិធីបញ្ជាន់ត្រស្ដិ, សម័យឥឡូវហៅថា ពិធីភាណយក្ខ ឬ ពិធីសូត្រភាណយក្ខ ។ ពាក្យថា ត្រស្តិ នេះ ក្លាយមកពីភាសាសំស្រ្កឹតថា ត្រុដ កិ. “កាត់, ផ្ដាច់”; ត្រុដិ ន. “ដំណើរកាត់, ការផ្ដាច់”; ក្នុងព្រះរាជពិធីនេះ សំដៅយកសេចក្ដីថា “ដំណើរផ្ដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី”; មានទំនងជាលំអានឲ្យយល់បានថា កាលពីក្នុងសម័យបុរាណលោកហៅព្រះរាជពិធីនេះថា ពិធីត្រុដិ ឬ ពិធីបញ្ជាន់ត្រុដិ ព្រោះសព្វថ្ងៃនេះ បណ្ដាជនក្នុងខែត្រសៀមរាប នៅហៅភ្លេង, ចម្រៀងមួយប្រភេទថា ភ្លេងត្រុដិ, ច្រៀងត្រុដិ (ត្រុត), គេលេងតែក្នុងឱកាសចូលឆ្នាំថ្មី, សហេតុឲ្យយល់ច្បាស់ថា ត្រុដិ នេះហើយក្លាយមកជាពាក្យថា ត្រស្ដិ ។ ពិធីបញ្ជាន់ត្រស្ដិនេះពីបុរាណជាន់ដើម ចួនណាលោកហៅថា ពិធីសម្ពច្ឆរច្ឆិន្ន ឬសម្ពច្ឆរច្ឆិន្នពិធី “ពិធីផ្ដាច់ឆ្នាំ” ។
-
សង្រ្កាន្ត
( ន.នាមសព្ទ )
[សង់ក្រាន ]
(សង្រ្កាន្តិ) ដំណើរឃ្លាតចាកទី; ការឈានចូលដល់; ដំណើរដែលព្រះអាទិត្យចរចូលដល់ទីចួបមួយជុំរាសិចក្រ គឺដំណើរដែលដើមនិងចុងនៃរាសិចក្រចួបគ្នា ពេញគ្រប់ជាមួយឆ្នាំ (ដំណើរដាច់ឆ្នាំចាស់ផ្លាស់ឆ្នាំថ្មី), ពិធីចូលឆ្នាំថ្មី (សង្រ្កាន្តមានបីថ្ងៃគឺថ្ងៃទី ១ ជាថ្ងៃចូលឆ្នាំ, ថ្ងៃទី ២ ជា ពារកណ្ដាល ឬហៅថា វ័នបត (ថ្ងៃខ្វាក់), ថ្ងៃទី ៣ ជា ពារឡើងស័ក គឺផ្លាស់ស័កថ្មីនៅថ្ងៃនេះឯង : ថ្ងៃសង្រ្កាន្ត, ពិធីសង្រ្កាន្ត ។
- ត្រស្តិសង្រ្កាន្ត ពិធីត្រស្តិនិងសង្រ្កាន្តដែលក្សត្រិយ៍ពីបុរាណរួមគ្នាក្នុងកាលតែមួយ ។
-
សម្ពច្ឆរៈ
( ន.នាមសព្ទ )
[ស័ម-ព័ច-ឆៈ រ៉ៈ ]
(សំវច្ឆរ; សំវត្សរ) ឆ្នាំ ។
- សម្ពច្ឆរច្ឆិន្ន (ស័ម-ព័ច-ឆៈ-រុ័ច-ឆិន) វេលាឬកាលដាច់ឆ្នាំ គឺវេលាដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី; ហៅ សម្ពច្ឆរច្ឆិន្នពិធី ក៏បាន “ពិធីដាច់ឆ្នាំ, ពិធីសង្រ្កាន្ត, ពិធីត្រស្តិ ឬត្រុដិ, ពិធីត្រស្តិសង្រ្កាន្តឬត្រុដិសង្រ្កាន្ត” (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រស្តិ ផង) ។
-
អាដានា
( ន.នាមសព្ទ )
[-ន៉ា ]
ពាក្យប្រើកាត់ខ្លីពី អាដានាដិយ : ដែលជាឈ្មោះព្រះសូត្រឬព្រះបរិត្តមានក្នុងគម្ពីរពុទ្ធសាសនា ហៅថា អាដានាដិយសូត្រ ឬ អាដា-នាដិយបរិត្ត ។ តាមរជ្ជប្បវេណីក្នុងកម្ពុជរដ្ឋ, នៅថ្ងៃ ១៤ រោចខែផល្គុនរៀងរាល់ឆ្នាំ, មានព្រះរាជពិធីមួយធ្វើក្នុងព្រះបរមរាជវាំងក្នុងវេលាយប់ហៅថា ព្រះរាជពិធីបញ្ជាន់ត្រស្តិ មាននិមន្តព្រះភិក្ខុសង្ឃសូត្របាលីអាដានាដិយសូត្រ តាំងពីព្រលប់ទាល់ព្រឹក (សូត្រផ្លាស់គ្នា), មានបាញ់កាំភ្លើងធំយូរៗម្តងគ្រប់ទិសធំទាំង ៤ (បាញ់តាមសង្កាត់ឬថ្នាក់ធម៌), ហៅ កាំភ្លើងអាដានាដិយៈ ហៅកាត់ខ្លីត្រឹមតែ កាំភ្លើងអាដានា (ប្រើក្លាយមក, ទោះបាញ់កាំភ្លើងធំក្នុងពិធីផ្សេងៗក៏ហៅ កាំភ្លើងអាដានា ដែរ) ។ លុះចំណេរកាលយូរមក, ហៅក្លាយឃ្លាតតាមៗគ្នាទៅជា កាំភ្លើងស័ក្ខណា, ប្រើជា កិ. ថា ស័ក្ខណាកាំភ្លើងធំ ដូច្នេះក៏មាន (គួរលើកលែងហៅ ស័ក្ខណា ត្រូវហៅ កាំភ្លើងអាដានា ដូចពីដើមវិញ) ។ ព្រះរាជពិធីបញ្ជាន់ត្រស្តិនោះសម័យឥឡូវហៅ ព្រះរាជពិធីភាណយក្ខ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រស្តិ ផង) ។
Headley's Khmer-English Dictionary Full Text Search
-
ត្រស្តិ
( n )
[trɑh]
- detail »
royal ceremony held at the end of the lunar year during the last four days of the waning moon of the month of ផល្គុន (ceremonies feature prayers, the firing of canons in the four cardinal directions, and the riding of elephants to drive away evil spirits)
Headley's Khmer-English Dictionary Subentry Full Text Search
-
ពិធីបញ្ជាន់ត្រស្តិ
[piʔtʰii bɑɲcoan trɑh]
ត្រស្តិ
ត្រស្តិ
See:ពិធីភាណយក្ខ, ពិធីសូត្រភាណយក្ខ