Khmer Dictionary: តាន់តាប់
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កក
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
កុះករ, តាន់តាប់, ជុំជិត, កុញ, ត្រៀបត្រា : មើលទៅឃើញមនុស្សកក, ឈរកក ។
-
ខាប់ខណ្ឌ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
[--ខាន់ ឬ--ខាប់]
ដែលចង្អៀតណែនណាន់ ប៉ុន្តែមានខណ្ឌជាជួរ ជាសង្កាត់ ដាច់ដោយប៉ែក ដោយឡែកពីគ្នា : ទីចង្អៀតខាប់ខណ្ឌ; មនុស្សច្រើនពាន់ ឈរខាប់ខណ្ឌតាន់តាប់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ខណ្ឌ ផង) ។
-
ដាស
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ពាសពេញ, ស្អេកស្កះ, តាន់តាប់ : មនុស្សឈរដាស, មើលទៅឃើញដាស ។
-
ណែនណាន់
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
កកកុញ, ជុំជិត : ឈរណែនណាន់; មនុស្សច្រើនណែនណាន់ ។
- ណែនណាន់តាន់តាប់ គឺណែនណាន់ខ្នាន់ខ្នាប់ពេញពាស ។
-
តាប់តាន់
( គុ.គុនសព្ទ )
(ឬ កិ.វិ.) ខ្នាន់ខ្នាប់ : មនុស្សតាន់តាប់, ឈរតាន់តាប់ ។
-
បឿន
( ន.នាមសព្ទ )
ត្រឹប, ប្រជុំតិណជាតិផ្សេងៗ មានត្រាវ, ត្រកៀត, កំប្លោក ជាដើម ដែលដុះក្រាស់ចង្អៀតតាន់តាប់លើមមោក, អណ្ដែតលើទឹកក្នុងបឹងឬក្នុងស្រះធំៗ អាចដើរជាន់លើបានមិនផុងមិនធ្លុះ : ដើរលើបឿន, ត្រីជ្រកនៅក្រោមបឿន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រឹប ផង) ។
-
មីរ
( គុ.គុនសព្ទ )
ច្រើន, តាន់តាប់, កកកុញ, ត្រៀបត្រា; ផេរ : មនុស្សមីរ, ក្បាលមីរ, មីរដេរដាស ។ ប្រើជា កិ. វិ. ក៏បាន : ឈរមីរ, កន្ទុំរុយហើរមីរ ។
-
សង្កិណ្ណ
( ន.នាមសព្ទ )
[សង់កិន-ណៈ]
(សង្កីណ៌) ដែលចង្អៀតថ្តែ, ដែលញៀតញាត់, ណែនណាន់, តាន់តាប់; ដែលលាយគ្នា, ច្របូកច្របល់គ្នា ។
- សង្កិណ្ណគ្រឹះ ផ្ទះដែលចង្អៀតថ្តែថ្តុក ។
- សង្កិណ្ណជាតិ ជាតិលាយ (ជាតិកាត់); មនុស្សដែលមានជាតិលាយ (មនុស្សកាត់ជាតិ) ។
- សង្កិណ្ណដ្ឋាន ទីចង្អៀត, សម្ពាធដ្ឋាន ។
- សង្កិណ្ណបុត្រ ឬ
- --បុត្រី បុត្រឬបុត្រីលាយជាតិ (កូនកាត់) ។ល។
-
អាកិណ្ណ
( គុ.គុនសព្ទ )
[--កិន]
(សំ. អាកីណ៌) ដែលលាយគ្នា, លាយឡំ, ច្របូកច្របល់, ច្រឡំបល់; កុះ, កុះកុំ; ណែនណាន់, ថ្តែរថ្តុក, តាន់តាប់ឬណែនណាន់តាន់តាប់; ត្រៀបត្រា; ដេរដាស, ពាសពេញ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ); ភូមិនោះមានផ្ទះអាកិណ្ណ ផ្ទះខ្មែរផ្ទះចិន នៅលាយចម្រុះកុះកុំ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. --កិន-ណៈ, ដូចជា អាកិណ្ណគ្រឹះ ផ្ទះកុះកុំ; ភូមិដែលមានផ្ទះកុះ, ដែលមានផ្ទះច្រើនត្រៀបត្រា : ភូមិអាកិណ្ណគ្រឹះ ។
- អាកិណ្ណភណ្ឌ ឬ
- --វត្ថុ អីវ៉ាន់ដែលដាក់លាយឡំឬច្របូកច្របល់គ្នា ។
- អាកិណ្ណមនុស្ស មនុស្សច្រើនត្រៀបត្រា ឬណែន-ណាន់ ។
- អាកិណ្ណវិហារ ឬ
- --វាស ការនៅច្របូកច្របល់គ្នា។
- អាកិណ្ណសន្និបាត ប្រជុំជនច្រើនណែនណាន់ប្រជ្រៀតប្របៀតគ្នា ។ល។
Headley's Khmer-English Dictionary Full Text Search
-
តាប់តាន់
- detail »
See:តាន់តាប់
Headley's Khmer-English Dictionary Subentry Full Text Search
-
ណែនណាន់តាន់តាប់
[naen ----- tan tap]
to be countless, huge (of a crowd), very crowded, solidly packed
-
តាន់តាប់
[tan tap]
to be very crowded, dense, thick (of crowds); densely, thickly (of crowds)