Khmer Dictionary: ញឹកញយ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
តុសិត
( ន.នាមសព្ទ )
[ដុះសិត ]
ឈ្មោះឋានកាមាវចរសួគ៌ជាន់ទី ៤, មានព្រះបាទសន្តុសិតទេវរាជជាអធិបតីគ្រប់គ្រង; ព្រះពោធិសត្វ, ព្រះពុទ្ធបិតា, ព្រះពុទ្ធមាតា និងអស់លោកអ្នកមានបុណ្យវិសេសឯទៀតៗ តែងចាប់កំណើតកើតនៅអាស្រ័យក្នុងឋាននេះជាញឹកញយ; ព្រះបរមពោធិសត្វរាល់អង្គ, ក្នុង ១ ជាតិ មុននឹងបានត្រាស់ជាព្រះសព្វញ្ញុពុទ្ធ, សុទ្ធតែចាប់កំណើតកើតនៅក្នុងឋានតុសិតនេះសិន, លុះដល់កាលកំណត់ ទើបច្យុតមកចាប់ព្រះជាតិជាទីបំផុត ហៅថា បច្ឆិមជាតិ ក៏បានត្រាស់ដឹងជាព្រះពុទ្ធក្នុងបច្ឆិមជាតិនេះ ។
-
តែង
( និ.និបាតសព្ទ )
រមែង; ធ្លាប់ : ផ្ទះនុ៎ះខ្ញុំតែងទៅញឹកញយ ។ តែងតែ រមែងតែ, ធ្លាប់តែ : តែងតែមាន, តែងតែបាន ។
-
ថែទាំ
( កិ.កិរិយាសព្ទ )
ថែទក់ទាំ គឺថែដោយប្រយ័ត្នមុតមាំមិនប្រហែសធ្វេស (ថែហើយថែទៀត ឬថែញឹកញយ) ។
-
ទក់
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលខ្ទាំខ្ទេចដោយដំ, ដោយទំពា ឬ ដោយអង្កៀមជាដើម : ខ្សែទក់; ដំឲ្យទក់, ប្រើប្រាស់ឲ្យទាល់តែទក់ ។
- ទក់ទាំ ទក់ខ្ទេចខ្ទាំ ។
- ទក់ទី ទក់ខ្ទេចខ្ទី : ពួកក្មេងតូចៗ វានាំគ្នាមករត់លេងក្នុងចម្ការជាន់ទងត្រសក់ស្រូវខ្ញុំទក់ទីអស់ ។
- ទក់ទេញ (ព. ប្រ.) ដែលចេះតែទៅផ្ទះគេឬទីធ្វើការរបស់គេញឹកញយហួសពេក នាំឲ្យជ្រេញចិត្តធុញទ្រាន់ : បើឥតមានការចាំបាច់ទេ, ឯងកុំចេះតែទៅផ្ទះគេទក់ទេញពេក ! ព្រោះនាំឲ្យគេជ្រេញចិត្តធុញទ្រាន់ ឲ្យគេមើលងាយខ្លួនផង ។
-
រឿយ
( និ.និបាតសព្ទ )
គ្រឿន; ស្មើៗ; ញយ, ញឹកញយ : អណ្ដែតរឿយ; ទៅមកតែរឿយ, តែងឃើញរឿយៗ, ពិចារណារឿយៗ ( បា. ថា បនប្បុនំ, ចាស់ៗពីដើមប្រើពាក្យនេះខ្លះដែរ : ខ្ញុំធ្លាប់ទៅបុនប្បុនំ ) ។
Headley's Khmer-English Dictionary Full Text Search
-
No matching entries found!
Headley's Khmer-English Dictionary Subentry Full Text Search
-
ញយដង
[ɲɔɔ yɔɔ dɑɑŋ]
See:ញឹកញយ -
ញឹកញយ
[ɲɨk ɲɔɔ yɔɔ]
very often, continuously