Khmer Dictionary: ជ្រុង
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កាស
( ន.នាមសព្ទ )
រូបិយវត្ថុសម្រាប់ចាយ មានសណ្ឋានមូល ប្រហោងកណ្ដាល ៤ ជ្រុង ធ្វើដោយស្ពាន់, ទង់ដែង, សាំង្កសី, មកអំពីស្រុកចិន ឬស្រុកអណ្ណាម; សព្វថ្ងៃក្នុងដែនកម្ពុជា លែងប្រើរូបិយវត្ថុនេះតាំងអំពីមានសេន ។
-
កោណ
( ន.នាមសព្ទ )
ជ្រុង, មុំ, ងៀង ។ ច្រើនប្រើរៀងខាងចុងសំខ្យាសព្ទ “ត្រី” : ត្រីកោណ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នោះ) ។
-
ក្បាច់
( ន.នាមសព្ទ )
ប្រដាប់សម្រាប់កែនលេខមានស្នូក ៤ ជ្រុងទ្រវែង មានគ្រាប់ខ័ណ្ឌជា ២ សង្កាត់, សង្កាត់ខាងលើ ១ ខ្ទង់ ២ គ្រាប់ ក្នុង ១ គ្រាប់ ទុកជា ៥. សង្កាត់ខាងក្រោម ១ ខ្ទង់ ៥ គ្រាប់ ជាគ្រាប់រាយ ។ ជួនកាលគេហៅថា
- ក្បាច់ចិន ។
-
ក្ដោង
( ន.នាមសព្ទ )
[ជើង ដ]
ប្រដាប់សម្រាប់ឲ្យជក់ខ្យល់មានសណ្ឋានផ្សេងៗ ខ្លះស្រួច, ខ្លះទាល, ខ្លះជ្រុង :
- ក្ដោងទូក ។ ម្ជុលធំៗ សម្រាប់ដេរក្ដោង ហៅ
- ម្ជុលក្ដោង ដែរ ។ ត្រីកញ្ចុះដែលមានទ្រនុងខ្នងវែង ក៏ហៅ
- កញ្ចុះក្ដោង ។ សម្រុងច្រមុះពីត្រឹមចន្លោះចិញ្ចើមចុះមក ហៅ
- ក្ដោងច្រមុះ ។
-
កក់
( ន.នាមសព្ទ )
ឈ្មោះស្មៅទឹកមួយពួក សម្រាប់ប្រើជារបរធ្វើកន្ទេល ។ កក់មានច្រើនប្រភេទ គឺ កក់មូល, កក់ជ្រុង, កក់ចែងម៉ែង ។ល។ ឈ្មោះប្រដាប់មួយយ៉ាងមានសណ្ឋានដូចផ្លែឈូកសម្រាប់ងូតទឹកៈ ទឹកធ្លាក់ចេញពីកក់ (ហៅផ្លែឈូក ក៏បាន) ។
-
កញ្ជើជំពោះ
( ន.នាមសព្ទ )
កញ្ជើមួយប្រភេទ មានជើងខាងក្រោមត្បាញកាច់ជ្រុង មាត់ខាងលើកាច់ជ្រុងក៏មាន មូលក៏មាន រាងតូចក្រោម ធំក្អេងខាងលើ : ស្រូវ ១ កញ្ជើជំពោះ ។
-
កែង
( ន.នាមសព្ទ )
ប្រដាប់ជាងឈើសម្រាប់ផ្ទៀងឲ្យត្រឹមត្រង់ជ្រុង : ត្រូវដាក់កែងមើលសិន ក្រែងល្អៀង ។
-
ក្ដឿង
( ន.នាមសព្ទ )
[ជើង ដ]
ត្បាល់សម្រាប់ជាន់អង្ករ, មានជ្រុង ៤, បាតរៀវតូច ខាងបាតកប់ទៅក្នុងដីពាក់កណ្ដាល វេលានឹងបុកអង្ករ គេជាន់អង្រែដោយជើង ។ មានត្បាល់ក្ដឿង ១ យ៉ាងទៀត មានសណ្ឋានដូចគ្នា ទីទៃពីគ្នាតែមិនកប់ក្នុងដីនិងមិនជាន់អង្រែដោយជើង គឺកាន់អង្រែដោយដៃ ។
-
ខម
( ន.នាមសព្ទ )
ខ្មែរក្នុងបុរាណសម័យព្រេងនាយ ។ ឈ្មោះអក្សរខ្មែរបែបមួយ គឺអក្សរធំកាច់ជ្រុង (ច្រើនប្រើចារនឹងស្លឹករឹត) : អក្សរខម ។
-
ខ្វាក់
( គុ.គុនសព្ទ )
ដែលបាត់ចក្ខុប្រសាទ, ដែលងងឹតមើលមិនឃើញ : មនុស្សខ្វាក់ភ្នែក ។ របស់អ្វីៗ ដែលមានជ្រុង ៤ ហើយមានជ្រុងខ្លះខូចខាតមិនពេញ ក៏ហៅថា ខ្វាក់ ដែរ : សសរខ្វាក់ជ្រុង ។
- ដោះខ្វាក់ គឺដោះមនុស្សប្រុសដែលទ្រុឌត្រង់កណ្ដាល ។
- ជាតហិង្គុលខ្វាក់ គឺជាតហិង្គុល ដែលគេស្លឲ្យមានសាច់រឹង សម្រាប់ប្រើជាថ្នាំរំងាប់រោគក្ដៅ ។
Headley's Khmer-English Dictionary Full Text Search
-
ជ្រុង
( n )
[cruŋ]
- detail »
angle; corner; edge; something angular
-
ជ្រុង
( n )
[cruŋ]
- detail »
piece, slice (of meat or fruit).
-
ជ្រុង
( clf )
[cruŋ]
- detail »
for angular pieces, for cookies, and for fruit
Eg. នំមួយជ្រុង : a piece of cake
Headley's Khmer-English Dictionary Subentry Full Text Search
-
ជ្រុងជ្រោយ
[cruŋ crooy]
all angles, thoroughly
Eg. មិនបានគ្រប់ជ្រុងជ្រោយទេ: to be imperfect, not done thoroughly -
ជ្រុងភ្នំ
[cruŋ pnum]
spur of a mountain range
-
ននោងជ្រុង
[nɔnooŋ cruŋ]
kind of luffa with ribbed fruit (Luffa acutangula), dishcloth gourd
-
នាងជ្រុង
[nieŋ cruŋ]
decoration on the roof of a building (esp. a temple)
-
បួនជ្រុង
[buən cruŋ]
quadrilateral; quadrangle; to be quadrangular
-
ប្រពាយជ្រុង
[prɑpiey cruŋ]
kind of vine with large angular fruit (Psophocarpus tetragonolobus or Canavalia gladiata)
-
មុខជ្រុង
[muk cruŋ]
face with sharply protruding cheekbones
-
មិនត្រង់ជ្រុង
[mɨn trɑŋ cruŋ]
to be incorrect, improper
-
សណ្ដែកជ្រុង
[sɑndaek cruŋ]
kind of bean with a ribbed pod
-
សសរជ្រុង
[sɑsɑɑ cruŋ]
rectangular column