Khmer Dictionary: ជូរ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ក្រូច
( ន.នាមសព្ទ )
ឈ្មោះឈើមួយពួកមានផ្លែប្រកបដោយក្លែប, កំពឹសមានរសជូរ ឬ ផ្អែមសម្រាប់ប្រើជាអាហារ ឬ ជាប្រយោជន៍ក្នុងគ្រឿងញាំភ្លាជាដើម ។ ក្រូចមានច្រើនយ៉ាង : ក្រូចថ្លុង, ក្រូចសើច, ក្រូចឆ្មារ, ក្រូចចងសក់, ក្រូចឃ្វិច,
- ក្រូចពោធិ៍សាត់ ។ល។
-
កណ្ដឹងគោ
( ន.នាមសព្ទ )
ឈ្មោះលតាជាតិមួយប្រភេទ ស្លឹកស្រដៀងនឹងស្លឹកទំពាំងបាយ-ជូរ ផ្កាជាចង្កោម ប្រើជាបន្លែស្លកកូរបាន ។
-
កន្ទួត
( ន.នាមសព្ទ )
ឈ្មោះឈើមានផ្លែមានរសជូរ ប្រើបរិភោគបាន ។ កន្ទួតមានពីរប្រភេទគឺ កន្ទួតស្រុក, កន្ទួតព្រៃ ។
-
កន្ទួតព្រៃ
( ន.នាមសព្ទ )
ឈ្មោះឈើព្រៃ ផ្លែមានរសជូរលាយចត់ ប្រើបរិភោគ ឬធ្វើថ្នាំបាន ។
-
ខ្មេះ
( ន.នាមសព្ទ )
ទឹកជូរធ្វើដោយបាយស្រា ឬ ស្រាជាដើម សម្រាប់ជ្រលក់ត្រីសាច់បរិភោគ ទឹកខ្មេះ ។
- មិនខ្មេះទេ គឺមិនកើតទេ (ពាក្យធម្មតា) ។
-
តក្ក
( ន.នាមសព្ទ )
[ត័កកៈ ]
(តក្ក; តក្រ) ទឹកដោះជូរឡើងពពុះ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គោរស ផង) ។
-
ដាក់
( កិ.កិរិយាសព្ទ )
បន្ទាបចុះ, តម្កល់លើទី : ដាក់អម្រែក, ដាក់សៀវភៅលើតុសរសេរ។ រមូលរអាក់អើ ដោយបរិភោគផ្លែឈើដែលមានរសជូរចត់។ ថយអំណាច, ថយទ្រព្យ។
- ដាក់ការឲ្យធ្វើ ប្រគល់ការឲ្យធ្វើ ។
- ដាក់ខ្លួន បន្ទន់ខ្លួន, ថយរាសី។
- ដាក់គុក កាត់ទោសឲ្យជាប់គុក ។
- ដាក់ចិត្ត ផ្គង, តម្រង់ចិត្ត ។
- ដាក់មុខចុះ សំយុងមុខចុះ។
- ដាក់រទេះ ដោះគោឬក្របីចេញពីនឹមហើយចតរទេះ ។
- ដាក់រាជ្យ ឈប់លែងសោយរាជ្យ។ កំញើញដាក់ កំញើញទៅរក។
- ក្រញូវដាក់ ធ្វើមុខក្រញូវទៅរក។
- ក្រញើតដាក់ ពោលពាក្យក្រញើតទៅរក។ ក្រឡូវដាក់ សម្ដែងអាការក្រឡូវទៅរក។
- ញញឹមដាក់ ញញឹមទៅរក។
- បោលដាក់ បោលសំដៅត្រង់ទៅរក។
- ស្ដោះដាក់ ស្ដោះទឹកមាត់លើ, ស្ដោះទឹកមាត់ទៅក្នុង។ល។
-
ណែម
( ន.នាមសព្ទ )
ឈ្មោះម្ហូបគោកមួយប្រភេទ ដោយស្បែកជ្រូកឬលាយសាច់ចិញ្ច្រាំមានស្លឹករលួសបាយ ឬស្លឹកកន្ទួតស្រុក, ស្លឹកចាព្លូ ខ្ចប់ជាមួយផង ទុកឲ្យឡើងបាយស្រាជូរបន្តិចៗ ។
-
ត្របែក
( ន.នាមសព្ទ )
ឈ្មោះឈើពួកមួយ ផ្លែមានរសជូរផ្អែមប្រើជាចំណី, ជាដំណាំឬដុះឯងតាមព្រៃក្បែរភូមិ ។
-
ត្អួរ
( កិ.កិរិយាសព្ទ )
ដែលមានមុខជូរសំយុងចុះ ដោយទាស់ចិត្ត, ខុសអធ្យាស្រ័យ : មុខត្អួរ; ធ្វើមុខត្អួរ ។
Headley's Khmer-English Dictionary Full Text Search
-
ជូរ
( adj )
[cuu]
- detail »
to be sour, bitter, tart; harsh; cross
Headley's Khmer-English Dictionary Subentry Full Text Search
-
ជូរចត់
[cuu cɑt]
to be bitter, miserable, lamentable, sad
-
ជូរចត់
[cuu cɑt]
to be arrogant; rude (esp. of language)
-
ជូរជ្រេញ
[cuu crɨɲ]
to be very sour (of spoiled foodstuffs)
-
ជូរជ្រះ
[cuu creah]
sourish
-
ជូរផ្អែម
[cuu pʔaem]
to be sweet and sour, have a taste between sweet and sour
-
ជូរមាត់
[cuu moat]
to hunger / have a craving for something (e.g. food or tobacco)
-
ជូរមាត់
[cuu moat]
to be unable to taste foods (esp. when recovering from an illness)
-
ជូរមុខ
[cuu muk]
wry face, grimace
-
ជូរហិញ
[cuu hǝɲ]
to be excessively sour (of food)
-
ជូរហួញ
[cuu huǝɲ]
to be very sour