Khmer Dictionary: ជិះ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ក្រឡាច់
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលមិននឹង មិនជាប់ រអិលចុះ រអិលឡើង ក្នុងកិរិយាអង្គុយ ឬ ជិះ : អង្គុយក្រឡាច់, ជិះក្រឡាច់, ទូកក្រឡាច់, សង្កូតក្រឡាច់ ។
-
ដើរ
( កិ.កិរិយាសព្ទ )
សម្រេចឥរិយាបថ ១ ផ្សេងអំពីឥរិយាបថ ៣ គឺ ឈរ, អង្គុយ, ដេក, គឺលើកជើងឈានទៅ : ដើរទៅ, ដើរមក ។ កម្រើកដោយកម្លាំងផ្សេងៗ មានចំហាយក្ដៅជាដើម : គ្រឿងចក្រដើរ, ម៉ាស៊ីនដើរស្រួល, នាឡិកានេះដើររហ័សណាស់ ។ ប្រព្រឹត្តទៅ : ការរបស់យើងឥឡូវដើរស្រួលជាងពីដើម ។ កាន់ការដោយគ្រឿងដឹកនាំផ្សេងៗ : ដើរទូក, ដើរកប៉ាល់ ។ ទទួលភារៈដឹកនាំគ្រឿងផ្ទុក ឬមនុស្សអ្នកជិះទៅមក : ផ្លូវនុ៎ះមានរថយន្តដើរឥតអាក់ ។ ចែកឋាន (ស្លាប់) ក៏ហៅដើរបានដែរ (ពាក្យរាបសាសម្រាប់ប្រជាជនសាមញ្ញ) : បើតាមការសង្កេតមើល ដង្ហើមរបស់គាត់ ឃើញថាគាត់មុខជានឹងដើរ ក្នុងពេលឆាប់ៗ នេះហើយ ។ល។
-
ដុប
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលឡើងជិះសេះជាដើម ជាប់មិនធ្លាក់ មើលទៅឃើញឆ្ដុប ។
-
តាលវ័ន
( ន.នាមសព្ទ )
[តាល៉ៈ-- ]
(តាលវន) ព្រៃត្នោត, ជ្រំត្នោត : ពួកជនបរទេសអ្នកជិះយន្តហោះ ដែលទើបនឹងបានមកកាន់ប្រទេសកម្ពុជា ជាដំបូងបង្អស់, លុះក្រឡេកមកខាងក្រោម ឃើញតាលវ័ន ច្រើនតែលាន់មាត់ស្ងើច ព្រោះក្នុងសកលលោក មានតែប្រទេសមួយនេះមួយគត់ដែលមានដើមត្នោតដុះច្រូងត្រៀបត្រា ប្លែកជាងប្រទេសនានាក្នុងអាហ្ស៊ីទ្វីប (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្នោត ទៀតផង) ។
-
ទាម
( កិ.កិរិយាសព្ទ )
ចាប់អ្វីៗ ដោយប្រដាប់មានចុងមានដើមកោះភ្ជាប់ដើម្បីនឹងរឹតឃាត់ទប់មិនឲ្យឃ្លាតពីគ្នា ។ ដណ្ដើមយកចំណែក : ទាមចំណែក ។ ជិះកដំរី គេច្រើននិយាយថា : ទាមក្បាលដំរី ។ ខាំជញ្ជក់បឺតយកឈាម (ឈ្លើង) : ឈ្លើងទាម ។
-
ទោចក្រយាន
( ន.នាមសព្ទ )
[--ច័ក-ក្រៈ យាន ]
យានមានកង់ពីរ : ជិះទោចក្រយាន, ប្រណាំងទោចក្រយាន ។ ព. សា. កង់, រទេះកង់ ។
-
នាម
( ន.នាមសព្ទ )
ប្រដាប់នេសាទមច្ឆាជាតិ ធ្វើដោយខ្សែធ្មៃមានក្រឡាបួនជ្រុងស្មើ មានខ្សែដៃពីរ មានថ្មសណ្ដូនជើង មានក្រវិលរូតមាត់ សម្រាប់មនុស្សពីរនាក់ជិះលើទូកក្បាលកន្សៃកាន់ចុងប្រដាប់នោះម្ខាងម្នាក់ អុំវាតទូកបញ្ឆៀងទទឹងខ្សែទឹកបណ្ដែតសំរៀមតាមខ្សែទឹក, កាលបើមានត្រីជាប់ ក៏អាចដឹងភ្លាម : នាំគ្នាទៅរកវាតនាម ។
-
បង្ហៀរ
( ន.នាមសព្ទ )
គ្រឿងសេះសម្រាប់បង្ខាំមាត់ដឹកនាំឲ្យដើរ ឬជិះកាន់ទាញទប់ : ទាញបង្ហៀរសេះ ។
-
បន្លា
( ន.នាមសព្ទ )
[បន់-ល៉ា ]
រុក្ខាវយវៈស្រួចមុតរបស់ឈើ, ឫស្សី ផ្ដៅ, វល្លិពួកខ្លះជាដើម : បន្លាក្រសាំង, បន្លាល្វៀង ។ ពុទ្ធភាសិតថា កណ្ដកេន កណ្ដកុទ្ធរណំ “ជោះបន្លាដោយបន្លា” ។ ខ្មែរបុរាណបានយកពុទ្ធភាសិតនេះជាគោលមកចងក្រងជាភាសិតថា បន្លាមុតយកបន្លាជោះ, សេះដាច់ជិះសេះតាម ។ អត្ថន័យរបស់ភាសិតនេះ មានដើមថា “ចិត្តជាប់ជំពាក់នឹងរូបថាល្អស្អាត, ត្រូវយកការរំពឹងពិចារណាឲ្យឃើញតាមការពិតថា រូបជាបដិកូលមិនល្អមិនស្អាតទៅវិញ ព្រោះសុទ្ធតែជាគ្រឿងឆ្អេះឆ្អាបស្អុយពេញទាំងខ្លួន”; ជនជាតិបរទេសណាគ្របសង្កត់ដោយមុខរបរជំនួញក្នុងប្រទេសណា, ជនក្នុងប្រទេសនោះឲ្យចេះស្ទាត់ជំនាញ ទាំងត្រូវរៀនពិធីធ្វើជំនួញឲ្យចេះស្ទាត់ជំនាញផងដែរ..., យ៉ាងនេះឯងហៅថា បន្លាមុតយកបន្លាជោះ, សេះដាច់ជិះសេះតាម ។ ព. ប្រ. បន្លាក្នុងភូមិ គឺមានមនុស្សកាចអាក្រក់នៅក្នុងភូមិជាមួយ ។ល។
-
បរ
( កិ.កិរិយាសព្ទ )
ដឹក, នាំ, បញ្ជូន, បណ្ដេញឲ្យទៅមុខ ដោយជិះ, ដោយដើរកាល់, ដើរអម, ដើរតាម, តម្រង់ឲ្យត្រង់តាមលំអាន តាមផ្លូវដែលត្រូវការ : បររទេះ, បររថ, បរសេះ, បរដំរី ។
- បរពល (--ពល់) លើកកងទ័ពត្រួតពលបណ្ដើរ ។ល។
- លលកបរ គឺសត្វលលកដើរបណ្ដើរបញ្ចេញសំឡេងញាប់រន្ថាន់រនៗបណ្ដើរ ។
Headley's Khmer-English Dictionary Full Text Search
-
ជិះ
( v )
[cih]
- detail »
to ride on; to get in / on (some means of transportation); to sit on; to abuse, bully
Eg. ឡាននេះជិះបានពីរនាក់ : This car can hold two persons.
Headley's Khmer-English Dictionary Subentry Full Text Search
-
ការជិះជាន់
[kaa cih coan]
exploitation, oppression
-
គង់លើវ
[kʊəŋ lǝǝ vɔɔ]
(of a king) to ride on a palanquin
See:ជិះវ -
ជិះកង់
[cih kaŋ]
to ride a bicycle
-
ជិះកប៉ាល់
[cih kaʔpal]
to go by ship, take a ship
-
ជិះកប៉ាល់
[cih kaʔpal]
to go by boat
-
ជិះគ្នា
[cih knie]
to have sexual intercourse
-
ជិះច្រកគាវ
[cih crɑɑk kiev]
to straddle (a horse)
-
ជិះជាន់ពលកម្ម
[cih coan pʊəl kam~kammeaʔ or kammaʔ]
to exploit, take advantage (of others)
-
ជិះសេះយោងមុខ
[cih seh yooŋ muk]
to ride at the head (e.g. of a group of riders)
-
ជិះអារម្មណ៍
[cih ʔaarɑm]
to get mixed up; to be forgetful