Khmer Dictionary: ជាមួយ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កម្សត់
( គុ.គុនសព្ទ, ន.នាមសព្ទ )
មនុស្សក្រ, មនុស្សក្រខ្សត់, មនុស្សក្រីក្រលំបាក : មនុស្សកំសត់ ។ ដែលខ្សត់អត់ឃ្លានមានសុខទុក្ខជាមួយគ្នា : គូកម្សត់, មនុស្សនេះកម្សត់នឹងខ្ញុំណាស់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) កម្សត់កម្រ) ។
-
កម្សត់កម្រ
( គុ.គុនសព្ទ )
ដែលក្រខ្សត់អត់ឃ្លានរងទុក្ខ, រួមសុខទុក្ខជាមួយគ្នាដោយនៅស្រុកខ្លួន ឬទៅនៅស្រុកដទៃ ទោះនៅយូរក្ដី ឆាប់ក្ដី ឆ្ងាយក្ដី ជិតក្ដី : មនុស្សកម្សត់កម្រនឹងគ្នា, មិត្រកម្សត់កម្រ, ប្រពន្ធកំសត់កម្រ ។
-
កួន
( ន.នាមសព្ទ )
ពាក្យសម្រាប់និយាយផ្សំជាមួយពាក្យរុកនិងពាក្យគុំ : រុកកួន, និយាយរុកកួនគេ ; គុំកួន ។
-
ក្ដាំ
( ប.បរិវារសព្ទ )
[ជើង ដ]
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យ ក្ដី :
- ក្ដីក្ដាំ, កើតក្ដីក្ដាំនឹងគ្នា ។
-
ក្បាល
( ន.នាមសព្ទ )
អវយវៈប៉ែកខាងលើ ឬ ខាងមុខបង្អស់នៃរូបកាយមនុស្ស, សត្វ ឬ វត្ថុ : ក្បាលមនុស្ស, ក្បាលសត្វ, ក្បាលទូក, ក្បាលដែកគោល ។
- មនុស្សក្បាលសករាជ គឺមនុស្សខិលខូចជាងគេ តែងនាំគេឲ្យធ្វើការពុំគប្បីជាមួយ ។
-
ក្រី
( ប.បរិវារសព្ទ )
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យក្រ : ក្រីក្រ ឬ ក្រក្រី :
- មនុស្សក្រីក្រ គឺមនុស្សទុគ៌ត ។
-
ក្លើ
( ន.នាមសព្ទ )
មិត្រស្និទ្ធទុកចិត្តគ្នាដល់ទីរួមក្ដីសុខទុក្ខជាមួយគ្នា ឬរួមក្ដីមេត្រីដោយឲ្យរបស់អ្វីៗ គ្នាបាន, ដល់ហៅគ្នាអាមឹង, ឯងអញទៅវិញទៅមក ។ បើស្រីនិងស្រីហៅថា “ម្រាក់” វិញ ។
-
ខាំង
( ប.បរិវារសព្ទ )
ពាក្យសម្រាប់និយាយផ្សំជាមួយពាក្យ ខារ : ខារខាំង គឺទប់បិទប្រឡាយមិនឲ្យទឹកហូរជាដើម (និយាយដោយស្រុក) ។
-
ខេ
( ប.បរិវារសព្ទ )
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យខឹង : ខេខឹង ។
-
ខ្ចរ
( កិ.កិរិយាសព្ទ )
ខ្ទរ, ខ្ទរខ្ទារ, លេចឮពេញពាស : កេរ្តិ៍ឈ្មោះពីរោះខ្ចរ ។ ច្រើនប្រើជាមួយនឹង ខ្ចាយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នេះ និងពាក្យ ខ្ចរខ្ចាយ បន្ទាប់នេះ) ។
Headley's Khmer-English Dictionary Full Text Search
-
No matching entries found!
Headley's Khmer-English Dictionary Subentry Full Text Search
-
ក្នុងថ្ងៃជាមួយនោះ
[knoŋ tŋay cie muə yɔɔ nuh]
on that same day
-
កំលុងជាមួយ
[kɑmloŋ cie muə yɔɔ]
those who live under one roof
-
ឃុបឃិតជាមួយ
[kʰup kʰɨt cie muə yɔɔ]
to conspire with, be involved with
-
ចូលវង់ជាមួយ
[cool vʊəŋ cie muə yɔɔ]
to form a group / business (with someone); to share a meal / gamble together (around the same table)
-
ជាមួយ
[cie muə yɔɔ]
with, along with
-
ជាមួយគ្នា
[cie muə yɔɔ knie]
together, with one another, reciprocally; the same (as)
-
ជាមួយផងដែរ
[cie muə yɔɔ pʰɑɑŋ dae]
at the same time; also
-
ដាក់ហ៊ុនជាមួយ
[dak hun cie muə yɔɔ]
to invest jointly
-
ដឹកនាំនូវការចរចាជាមួយនឹង
[dək noam nəv kaa cɑɑ caa cie muə yɔɔ nɨŋ]
to hold talks (with someone)
-
ទន់ភ្លន់
[ជាមួយ :: tʊən ----- cie muə yɔɔ]
to be supple; (of behavior) to be mild, soft, modest; gentle