Khmer Dictionary: ជាក់លាក់
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ទីតាំង
( ន.នាមសព្ទ )
ទីកន្លែង, កន្លែងទុកដាក់, មូលដ្ឋាន, ទីភូមិសាស្ត្រជាក់លាក់មួយ ឬទីកន្លែងរស់នៅ, ទីនៅ, ឬទីកន្លែងចង្អុលបង្ហាញចំណុចណាមួយឲ្យបានច្បាស់លាស់ ចំណុចកំណត់ប្រាប់កន្លែងណាមួយ បើពាក្យពុទ្ធសាសនា សំដៅយកមូលហេតុ ឬជាហេតុ ជាដែនកើត ឧ. ការផឹកទឹកស្រវឹងជាទីតាំងនៃជម្លោះ ។
-
វិញ្ញាសា
( ន.នាមសព្ទ )
[វិញ-ញា-សា ]
(វិញ្ញា “កិរិយាដឹងច្បាស់, ការយល់ជាក់លាក់” + អាសា “បំណង, ប្រាថ្នា”) បំណងដើម្បីដឹងឲ្យច្បាស់លាស់, ការពិសោធ, ការល្បងសាកមើលនូវរបស់អ្វីមួយ; ក្រដាសអក្សរផ្តិតពុម្ពដែលត្រូវពិនិត្យកែ :
- ពិនិត្យវិញ្ញាសា,
- កែវិញ្ញាសាពុម្ព; ការងារដែលបំពេញជាលាយល័ក្ខណ៍អក្សរ ឬផ្ទាល់មាត់ក្នុងការប្រឡង :
- វិញ្ញាសាសរសេរ,
- វិញ្ញាសាសួរផ្ទាល់មាត់; សន្លឹកក្រដាសផែនទី ឬរូបថតដែលផ្តិតចម្លងចេញពីគំរូដើម ។ (បារ. épreuve) ។
-
ស្រវាក់ស្រវាន់
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
[ស្រវ៉ាក់ស្រវ៉ាន់]
ស្រពេចស្រពិល, ដែលមិនជាក់លាក់ : ដឹងស្រវាក់ស្រវាន់, ដំណឹងស្រវាក់ស្រវាន់ ។
-
ស្រងើ
( គុ.គុនសព្ទ )
[--ង៉ើ ]
ដែលងើបមុខបន្តិចចេញអាការឲ្យឃើញថាមានបើឆ្ងល់មិនជាក់លាក់ ឬដែលមានមុខងើបបន្តិចយ៉ាងជើយសមរម្យ (តាមធម្មតាពីកំណើត) : ធ្វើមុខស្រងើ; មុខស្រងើស្រស់បស់ ។
Headley's Khmer-English Dictionary Full Text Search
-
No matching entries found!
Headley's Khmer-English Dictionary Subentry Full Text Search
-
ជាក់ប្រាកដ
[ceak praakɑat]
See:ជាក់លាក់ -
ជាក់លាក់
[ceak leak]
to be clear, distinct; certainly, surely; clearly, explicitly