Khmer Dictionary: ជលសាគរ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ជល
( ន.នាមសព្ទ )
[ជល់ ]
ទឹក; ប្រើរៀងខាងចុងសព្ទដទៃខ្លះដូចជា
- អស្សុជល (អ័ស-សុ-ជល់) ទឹកគឺទឹកភ្នែក, ទឹកភ្នែក (រ. ស.) :
- ព្រះអស្សុជល (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នេះផង) បើប្រើរៀងខាងដើមសព្ទឯទៀត អ. ថ. ជៈលៈ ដូចជា
- ជលគមនាគមន៍ (--គៈមៈនាគំ; សំ.បា. ជល “ទឹក” + គមនាគមន “ដំណើរទៅនិងដំណើរមក”) ដំណើរទៅមកខាងជើងទឹក, ការដឹកនាំអ្វីៗទៅមកតាមផ្លូវទឹក ។
- ជលចរ (--ជៈ, សំ. បា. ជលជ) សត្វឬអ្វីៗដែលកើត, ដែលដុះក្នុងទឹក ។ ជលជាត ដូចគ្នានឹង ជលជៈ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នោះ) ។
- ជលដ្ឋាន (ជៈល័តឋាន) (--ធ) អ្នកទ្រទ្រង់នូវទឹក គឺមេឃ, ពពកខាប់ដែលបណ្ដាលឲ្យធ្លាក់ភ្លៀង, សមុទ្រ ។
- ជលធារ (--ធា) ប្រទេសដែលទ្រទ្រង់នូវទឹក, ដែលជប់ជក់យកទឹក គឺអន្លង់ទឹកទន្លេសាប, ភ្នំ ... ។
- ជលធារវិទ្យា (--ធារៈវិត-ទ្យា) ន. (ពាក្យបច្ចេកទេស) វិទ្យាទាក់ទងដោយធារទឹក (បារ. Hydrographie ហ៊ីដ្រូគ្រ្ហ័ហ្វ៊ី) ។ ជលធារា ខ្សែទឹក, ធ្នារទឹក ។ ជលធី (សំ. បា. ជលធិ) សមុទ្រ, ទន្លេសាប ។
- ជលន័យន៍ ឬ ជលនេត្រ «ភ្នែក», បើប្រើឲ្យត្រូវតាមលំដាប់ជា នយនផល ឬ នេត្រជល) ទឹកភ្នែក (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អស្សុជល ផង) ។
- ជលនិធិ ឃ្លាំងទឹក (សមុទ្រ) ។
- ជលបក្សី (--បាក់-សី, សំ. ជលបក្សិន= ជលបក្សី, បា. ជលបក្ខី) សត្វស្លាបដែលរកស៊ីក្នុងទឹក, (មានស្មោញ ក្អែកទឹកជាដើម) ។
- ជលបថ (--បត់) ផ្លូវទឹក, ជើងទឹក ។ ពាក្យផ្ទុយ ថលបថ ។
- ជលបាន (--បាន) ការផឹកទឹក (យ៉ាងដូចផឹកទឹកសម្បថជាដើម)ៈ តាំងពិធីជលបាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សច្ចបានផង) ។
- ជលភាជនៈ ឬ ជលភាជន៍ (--ភាជៈនៈ ឬ--ភាច, សំ. បា. ជលភាជន) ប្រដាប់សម្រាប់ដាក់ទឹក (ថូទឹក, ផ្តិលទឹក, ក្អមទឹក) ។
- ជលមគ្គៈ (ជៈ ល័មពុជៈ) (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ជលាពុជៈ ឬ ជលាម្ពុជៈ) ។
- ជលមាគ៌ (--មាក ឬ ត. ទ. ស្រ. ថា ដល់មាក, សំ.) ដូចគ្នានឹង ជលមគ្គ, ប៉ុន្តែខ្មែរយើងច្រើនហៅតែចំពោះប្រឡាយទឹកដែលមានភ្លឺស្រែអមសងខាង សម្រាប់បង្ហូរទឹកអំពីស្រែច្រើន ឲ្យធ្លាក់ទៅកាន់ទីឯទៀត ។
- ជលយន្ត (--យន់, បា., សំ. ជលយន្រ្ត) ស្នប់ទឹក, រហាត់ទឹក, នាឡិកាទឹក ។
- ជលយាត្រា (--យាត-ត្រា,សំ.) ការដើរតាមផ្លូវទឹក, ដំណើរខាងផ្លូវទឹក. ដំណើរជើងទឹក ។ ពាក្យផ្ទុយ ថលយាត្រា, អាកាសយាត្រា ។
- ជលយាន (--យាន) យានជំនិះខាងផ្លួវទឹក, គ្រឿងដឹកនាំទៅមកខាងជើងទឹក ។ ព. ផ្ទ. ថលយាន ។
- ជលរស (--រស់)អំបិល(ដែលកើតពីទឹកសមុទ្រ)។
- ជលលតា (--លៈតា ឬ--លដា) រលក, កង្កាញ់រលក ។
- ជលវិទ្យា (--វិត-ទ្យា) ន. (ពាក្យបច្ចេកទេស) វិទ្យានិយាយអំពីទឹកឲ្យដឹងថា តើទឹកនោះមានអាការដូចម្ដេចខ្លះ (បារ. Hydrologie ហ៊ីដ្រូល៉ូហ្សី) ។
- ជលស័យ (--សៃ) ម.ព. ជលាស័យ ។
- ជលលា (--សា) ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ជលសាគរ ។
- ជលសាគរ (--សា-គ) សមុទ្រ, ខ្មែរយើងប្រើក្លាយមកជា ជលសា ក៏មាន ។
- ជលស្ថាន (--លៈស្ថាន) ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ជលដ្ឋាន ។
- ជលាកាសយាន (--កាសៈ-យាន, បា. ជល + អាកាស + យាន) អាកាសយាន, យន្តហោះមួយបែបអាចចុះបណ្ដែតលើទឹកបាន ។
- ជលាចរចា (--ច-បា) ឈ្មោះភ្នំតូចក្នុងស្រុកជើងព្រៃ (ខែត្រកំពង់ចាម) ។ ជលាធារ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ជលធារ) ។
- ជលាពុជៈ ឬ ជលាម្ពុជៈ ន. ឬ គុ. ( បា. ជលាពុជ ឬ ជលាម្ពុជ, សំ. ជរាយុជ) កំណើតឬសត្វដែលកើតចាកគ័ភ៌ (ទីទៃអំពីកំណើត ៣ យ៉ាងគឺ អណ្ឌជៈ, សំសេទជៈ, ឧបបាតិកៈ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទាំងនោះផង) ។
- ជលាល័យ (--លៃ, សំ. បា. ជល + អាលយ>ជលាលយ) អណ្ដូង, ឃ្លាំងទុកទឹកភ្លៀង, ស្រះ ។
- ជលាស័យ (បា. ជល + អាសយ > ជលាសយ) ទន្លេសាប . . . ។
- ជលេស ឬ ជលេស្វរៈ (សំ.) មហាសមុទ្រ, ទេវតាម្ចាស់សមុទ្រ, ម្ចាស់ទឹកភ្លៀង គឺ ព្រះវរុណៈ ដែលខ្មែរយើងច្រើនហៅថា ព្រះពិរុណ គឺមហាសមុទ្រ, ទឹក, ទឹកភ្លៀងៈ ព្រះជលេស, ព្រះជលេស្វរៈ (ច្រើនមានប្រើតែក្នុងសិលាចារឹកបុរាណ) ។
Headley's Khmer-English Dictionary Full Text Search
-
No matching entries found!
Headley's Khmer-English Dictionary Subentry Full Text Search
-
ជលសាគរ
[cʊəl~ceaʔleaʔ saakɔɔ]
See:ជលសា