Khmer Dictionary: ឆ្នាំច
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ពាក្យកំព្រា
( ន.នាមសព្ទ )
ពាក្យទោលឯកឯង គឺពាក្យដែលមានតែអក្សរមួយគត់ ឥតមានព្យព្ជានៈណាមួយជាតួប្រកបផងឡើយដូចជា ក (ក មនុស្ស, កកើត, កដៃ...); ខ (ខ១, ខ២; ត្រីខ...); គ (ដើមគ, មនុស្សគ); ង (ងស្ទើតឡើង); ច (ចឈើ, ឆ្នាំច...); ឆ (ឆបោក, ឆច្រមុះគោ); ញ (ដើមញ, ដោះញ); ដ (ទូកដ); ត (តភ្ជាប់, តដៃ, តទៅ); ទ (ទសម្រាប់ដាក់ឲ្យទឹកហូរ); ព (ពកូន); ល (លមើល); ស (សម្បុរ) ជាដើមនេះហៅថា ពាក្យកំព្រា គឺពាក្យទោល ។ សព្វថ្ងៃនេះ, ខ្មែរយើងពិបាកប្រើពាក្យកំព្រាទាំងប៉ុន្មាននោះណាស់ ដូចជាត្រូវសរសេរ : លើកដាក់លើក (លើកដាក់លើ-ក), ទូកង (ទូក-ង), កុកសក (កុក-ស-ក), លូកល (លូក-ល) ។ល។ បើមិនប្រើគំនូស (-) នេះរាំង តើគេមិនអានថា លើកដាក់-លើក, ទូ-កង, កុក-សក, លូ-កល ទៅវិញទេឬ ? --កាលពី គ. ស. ១៩១៤ ព. ស. ២៤៥៨ គណៈកម្មការតែងវចនានុក្រមខ្មែរបានព្រមព្រៀងបង្កើតសញ្ញាមួយបែបឲ្យឈ្មោះថា អឌ្ឍចន្ទ “ព្រះចន្ទកន្លះភាគ” មានរូបសណ្ឋានស្រដៀងនឹងព្រះចន្ទចំណិតដូង ប៉ុន្តែមិនផ្ងារឡើងលើទេ ត្រូវប្រើផ្កាប់គ្របលើ ពាក្យកំព្រា, បានប្រើខ្លះបណ្ដើរទៅហើយ, ក៏ស្រាប់តែមានខ្មែរខ្លះគ្នាឯងនេះ កើតមានសេចក្ដីក្រហាយប្ដឹងផ្ដល់ឡើង អឌ្ឍចន្ទ នោះក៏ត្រូវវិនាសទៅ ។ គួរឲ្យនឹកស្ដាយក្រៃលែងស្ដាយ; កាលណាសរសេរត្រូវប្រទះលើ ពាក្យកំព្រា ណាមួយ ដែលត្រូវតែប្រើសញ្ញា (-) នេះផ្សំផងទើបកើតនោះ ក៏នាំឲ្យនឹកដល់ អឌ្ឍចន្ទ ដែលវិនាសបាត់ដូចជា ស្លាប់ទៅហើយនោះជាដរាប ។ យើងមានសង្ឃឹមថា ចំណេរកាលតទៅ, អស់លោកអ្នកអក្សរសាស្ត្រ ដែលស្រឡាញ់ពេញអធ្យាស្រ័យចំពោះអក្សរ-ភាសាជាតិ គង់នឹងជំនុំបង្កើតសញ្ញាបែបណាមួយសម្រាប់ប្រើដាក់លើ ពាក្យកំព្រា ទាំងប៉ុន្មាននោះពុំខានឡើយ ទេដឹង ?...
Headley's Khmer-English Dictionary Full Text Search
-
ច
( n )
[cɑɑ]
- detail »
the Year of the Dog (the 11th year of the 12-year lunar cycle)
Reference: ឆ្នាំច -
ឆ្នាំ
( n )
[cnam]
- detail »
year (In the Cambodian lunar cycle of 12 years each year is named in the followed order : 1. ឆ្នាំជូត Year of the Mouse; 2. ឆ្នាំឆ្លូវ Year of the Ox; 3. ឆ្នាំខាល Year of the Tiger; 4. ឆ្នាំថោះ Year of the Rabbit; 5. ឆ្នាំរោង Year of the Dragon; 6. ឆ្នាំម្សាញ់ Year of the Serpent; 7. ឆ្នាំមមី Year of the Horse; 8. ឆ្នាំមមែ Year of the Goat; 9. ឆ្នាំវក Year of the Monkey; 10. ឆ្នាំរកា Year of the Cock; 11. ឆ្នាំច Year of the Dog; 12. ឆ្នាំកុរ Year of the Pig)