Khmer Dictionary: គាមភាសា
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
គាមភាសា
( ន.នាមសព្ទ )
[គាមៈ-]
ភាសារបស់អ្នកស្រុកនិយាយតាមទម្លាប់, សំដីស្រុកអ្នកធម្មតា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គ្រាមភាសា ទៀតផង) ។
-
គ្រាមភាសា
( ន.នាមសព្ទ )
[--ម៉ៈ-- ]
(គាមភាសា) ភាសាអ្នកស្រុក គឺសំដីដែលអ្នកស្រុកភូមិនីមួយៗនិយាយតាមទម្លាប់ ល្អៀងពីអក្សរ ឬ ពីពាក្យដើមដូចជា ក៏ = គ៏; ថ្ងៃ = ង៉ៃ; ទៅ = តុះ; មក = ម,ម៉ុះ; មិនដឹងទេ = មិនដឹងងេ; អាឯង = អាអ្ហែង; សុខសប្បាយទេឬ? = សុខសប្បាយទេអ៊្ហៃ?; ក្រឡាហោម = ក្រហោម; យមរាជ ឬ យោមរាជ = ជំរាជ; វង្សាអគ្គរាជ = អន្សរគ្រាជ; សង្ឃរាជ = សង្គ្រាជ ។ល។ វេវ. សាមញ្ញភាសា (ពាក្យសាមញ្ញ, ពាក្យផ្សារ) ។
Headley's Khmer-English Dictionary Full Text Search
-
No matching entries found!
Headley's Khmer-English Dictionary Subentry Full Text Search
-
គាមភាសា
[kiem pʰiesaa]
See:គ្រាមភាសា