Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ខ្យង

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. កញ្ឆៀវ ( ន.នាមសព្ទ )
    ឈ្មោះ​ខ្យង​សមុទ្រ​មួយ​ប្រភេទ មាន​ស្នូក​តូច​កំប៉ាត មាន​កន្ទុយ សម្បុរ​ដូច​ក្ដាម ។
  2. កូន​លោក ( ន.នាមសព្ទ )
    ឈ្មោះ​បក្សី​មួយ​ប្រភេទ ពួក​ត្រយង, រនាល, តែ​តូច​ជាង មាន​ត្រី​ខ្យង ខ្ចៅ ជា​អាហារ ។ ស្រុក​ខ្លះ​ហៅ​ថា
    - គោ​លោក, ខ្លះ​ទៀត​ហៅ​ថា
    - លា​លោក ។
  3. កូប ( ន.នាមសព្ទ )
    ទី​សេនាសនៈ​មាន​ដំបូល​សណ្ឋាន​ដូច​ខ្យង​សម្រាប់​ដាក់​លើ​ខ្នង​ដំរី :
    - កូប​ខ្យង ។
  4. កម្ពុ ( ន.នាមសព្ទ ) [ក័ម-ពុ]
    មាស; កង​ដៃ​មាស; ខ្យង​ស័ង្ខ ។
    - កម្ពុម័យ អ្វី​ៗ​ដែល​គេ​ធ្វើ​ដោយ​មាស, ដែល​គេ​យក​មាស​ធ្វើ ។
    - កម្ពុមាលា កម្រង​មាស, ខ្សែ​មាស ។ វេវ. សុវណ្ណ​មាលា ។ល។ ពាក្យ​ថា មាស នេះ សំ. បា. មាន​ឈ្មោះ​ជា​វេវចនៈ​ច្រើន, ដោយ​សង្ខេប​មាន ១៣ ប្រភេទ​គឺ សុវណ្ណៈ, សោណ្ណៈ, កនកៈ, កញ្ចនៈ, ឬ កាញ្ចនៈ, សិង្គី, ជម្ពូនទៈ, ហរី, កម្ពុ, ចារុ, ហដកៈ, ឬ ហាដកៈ, តបនីយៈ, ជាត​រូបៈ, ហេមៈ; បើ​រាប់ សត្ថុ​វណ្ណៈ មួយ​ទៀត​ផ្សំ​ផង​ជា ១៤ ឈ្មោះ; សព្ទ​ទាំង ១៤ នេះ ប្រែ​ថា មាស ដូច​គ្នា ផ្សេង​គ្នា​តែ​ដើម​កំណើត​និង​ព័ណ៌​សម្បុរ​ប៉ុណ្ណោះ (ពាក្យ​ទាំង​នេះ​សម្រាប់​ប្រើ​ក្នុង​ពាក្យ​ដែល​កវី​ត្រូវ​ការ​ប្រើ) ។
  5. ក្រមួន ( ន.នាមសព្ទ )
    វត្ថុ​មាន​ពណ៌​លឿង, លឿង​ចាស់, លឿង​ខ្ចី ឬ​ពណ៌​ស​ក៏​មាន ជា​វត្ថុ​មាន​អាការ​ទន់​ស្អិត ធ្វើ​ជា​ទៀន​អុជ​បាន, កើត​ពី​ទឹក​មាត់​ឃ្មុំ ។
    - ក្រមួន​មាត់ គឺ​ក្រមួន​ដែល​ស្ល​លាយ​នឹង​ប្រេង​និង​គ្រឿង​ក្រអូប​ឯ​ទៀត សម្រាប់​លាប​បបូរ​មាត់ ។ សាច់​ខ្យង​ដែល​មាន​ពណ៌​លឿង បែប​ក្រមួន ក៏​ហៅ ក្រមួន ដែរ ។
  6. ខ្យង ( ន.នាមសព្ទ )
    ឈ្មោះ​សត្វ​សន្ដាន​នឹង​ស័ង្ខ សំបក​សន្ដាន​ខ្ចៅ​តែ​រូប​ធំ​ជាង​ខ្ចៅ​ជាង​គ្រែង ខ្លះ​មាន​ពុក​មាត់, ខ្លះ​គូទ​ស្រួច, ខ្លះ​ទាល; គូទ​ស្រួច​ហៅ ខ្យង​គូទ​ស្រួច, គូទ​ទាល​ហៅ​ថា ខ្យង​គូទ​ទាល, មាន​ទឹក​ជា​លំនៅ​ខ្លះ, នៅ​លើ​គោក​ខ្លះ ។ ស្រុក​ខ្លះ​ហៅ ខ្ចង ព្រោះ​គេ​យល់​ថា​គូ​នឹង​ខ្ចៅ, គេ​និយាយ​ថា ខ្ចង​ខ្ចៅ, ប៉ុន្តែ​តាម​ពិត ខ្យង នេះ​ប្រើ​មក​យូរ​ណាស់​ហើយ ។
  7. ខ្វង់ ( គុ.គុនសព្ទ )
    ពាក្យ​សម្រាប់​ចម្រើន​ពាក្យ​មូល​ឲ្យ​ប្លែក​ឡើង :
    - មូល​ខ្វង់ គឺ​មូល​ស្រួល​ល្អ​ឥត​មាន​ទាស់; ពាក្យ​នេះ​និយាយ​បាន​តែ​រង្វង់​អ្វី​ៗ ដែល​ខ្វៀនខ្វេរ​ចូល​មូល មាន​សណ្ឋាន​ដូច​គូទ​ខ្យង​ខ្ចៅ​នោះ ទើប​ហៅ​ថា ខ្វង់ បាន ។
  8. តោក ( ន.នាមសព្ទ )
    ភាជនៈ​ឈើ​ឬ​ស្មាច់​មាន​ជើង​ស្រដៀង​នឹង​តុ​ស្ពាន់ រាង​កាច់​ជ្រុង​ក្រឡូម​ជ្រៅ​ជាង​តុ ច្រើន​ដាំ​ខ្យង ឬ​ដាំ​កញ្ចក់, បិទ​មាស​សម្រាប់​ដាក់​ទ្រ​អ្វី​ៗ​ដែល​ជា​វត្ថុ​ចេញ​មុខ ។
  9. គជ់ ( ន.នាមសព្ទ )
    វត្ថុ​ជា​ដុំ​ដូច​ជា​ពក មាន​សាច់​រឹង​ដូច​កែវ កើត​មាន​ក្នុង​សិរីរកាយ ឬ ក្នុង​ក្បាល​នៃ​សត្វ​ទាំងឡាយ : គជ់​ខ្យង, គជ់​គ្រំ, គជ់​ដំរី, គជ់​ក្រៀល ។
  10. គ្រែង ( ន.នាមសព្ទ )
    ឈ្មោះ​ខ្យង​សមុទ្រ​មួយ​ពួក សន្ដាន​លៀស​តែ​ធំ​ជាង​លៀស​ ហើយ​មាន​សំបក​គគ្រើម​ឆូត​ៗ​ជា​ជួរ​ស្នាម ។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. ខ្ចង [kcɑɑŋ]   - detail »
    See:ខ្យង
  2. ខ្យង ( n ) [kcɑɑŋ, kyɑɑŋ]   - detail »
    mollusc, shell-fish, snail
Headley's Khmer-English Dictionary Subentry Full Text Search
  1. ខ្យងភ្នែកប្រើស [kyɑɑŋ~kcɑɑŋ ----- praəh]
    kind of shellfish
  2. ខ្យងមុខ [kyɑɑŋ~kcɑɑŋ muk]
    kind of oyster
  3. ខ្យងរុន [kyɑɑŋ~kcɑɑŋ run]
    kind of snail
  4. ខ្យងសោក [kyɑɑŋ~kcɑɑŋ saok]
    snail
  5. ខ្យងស័ង្ខ [kyɑɑŋ~kcɑɑŋ saŋ]
    kind of large conch (used by Brahmans to make trumpets)
  6. ខ្យងស្មិត [kyɑɑŋ~kcɑɑŋ smǝt]
    oyster
  7. ខ្យងហៀន [kyɑɑŋ~kcɑɑŋ hiǝn]
    See:ហៀន (1)
  8. ខ្យងហៀន [kyɑɑŋ~kcɑɑŋ hiǝn]
    kind of snail
  9. ខ្យងអាចម៍ដំរី [kyɑɑŋ~kcɑɑŋ ʔac dɑmrəy]
    large sea-snail
  10. ខ្យងអាចម៍រមាំង [kyɑɑŋ~kcɑɑŋ ʔac rɔmeaŋ]
    kind of small brown edible snail found in rice fields

Next 10 entries »



Prohok Solutions @2017 : Learn Khmer | Khmer Calendar