Khmer Dictionary: ក្សេត្រ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ក្សេត្រ
( ន.នាមសព្ទ )
(ខេត្ត) ស្រែ, ទី, តំបន់ ។
- ក្សេត្រកម្ម, ក្សេត្រក្រឹត្យ កិច្ចការខាងស្រែចម្ការ ។
-
ខេត្ត
( ន.នាមសព្ទ )
[ខែត ]
(ក្សេត្រ) ស្រែ; ចំការ; តំបន់, នាទី ។ ភាគផែនដីដែលបែងជាអន្លើៗ មានប្រជុំស្រុកច្រើនដោយរដ្ឋបាលបញ្ញត្ត : ខេត្តកណ្ដាល, ខេត្តកំពង់ចាម ។ល។ ប្រើតាមទម្លាប់ជាប់មកជាយូរហើយ សរសេរជា
- ខែត្រ ។
-
បុញ្ញ
( ន.នាមសព្ទ )
[បុញ-ញ៉ៈ]
(បុណ្យ) គុណជាតជាគ្រឿងជម្រះសន្ដានចិត្ត ឬដែលកើតពីចិត្តជ្រះថ្លា គឺបុណ្យ, កុសល, អំពើល្អ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បុណ្យ) ។ ពាក្យ បុញ្ញ នេះសម្រាប់តែប្រើខាងដើមពាក្យឯទៀតៗ ដូចជា បុញ្ញកម្ម (បុញ-ញ៉ៈក័ម) ន. (បា.; សំ. បុណ្យ + កម៌ន៑) អំពើដែលជាបុណ្យ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បុណ្យ ផង) ។ ព. ផ្ទ. បាបកម្ម ។
- បុញ្ញកិរិយា (បុញ-ញ៉ៈ កិរ៉ិយ៉ា) ន. (បា.; សំ. បុណ្យ + ក្រិយា) ការធ្វើបុណ្យ, អំពើដែលជាបុណ្យ ។
- បុញ្ញកិរិយាវត្ថុ (បុញ-ញ៉ៈកិរ៉ិយ៉ាវ៉័ត-ថុ) ន. (បា.; សំ. បុណ្យ + ក្រិយា + វស្ដុ) ទីតាំង ឬទីកើតនៃបុណ្យ, កន្លែងដែលនាំឲ្យកើតបានជាបុណ្យជាកុសល; មាន ១០ យ៉ាងគឺ : ១-ទានមយៈ បុណ្យកើតមានព្រោះការឲ្យទាន; ២-សីលមយៈ... ព្រោះការរក្សាសីល; ៣-ភាវនាមយៈ... ព្រោះការចម្រើនធម៌ដែលគួរចម្រើនឲ្យកើតមានក្នុងចិត្ត; ៤-អបចាយនមយៈ... ព្រោះការគោរពកោតក្រែងឱនលំទោន ជឿស្ដាប់បុគ្គលគួរគោរព; ៥-វេយ្យាវច្ចមយៈ... ព្រោះការខ្នះខ្នែងខ្វល់ខ្វាយចាត់កិច្ចការបុណ្យឬបម្រើក្នុងការធ្វើបុណ្យ; ៦-ធម្មទេសនាមយៈ... ព្រោះការសម្ដែងឬពន្យល់ធម៌ឲ្យគេស្គាល់ឬបង្រៀនឲ្យគេបានចេះធម៌ផង; ៧-ធម្មស្សវនមយៈ... ព្រោះការស្ដាប់ធម៌ដោយគោរព គឺស្ដាប់ដោយយកចិត្តទុកដាក់; ៨-បត្តិទានមយៈ... ព្រោះការឲ្យចំណែកបុណ្យ គឺជូនឬឧទ្ទិសចំណែកបុណ្យដែលខ្លួនបានហើយឲ្យទៅអ្នកដទៃ; ៩-បត្តានុមោទនាមយៈ... ព្រោះការត្រេកអរទទួលយកចំណែកបុណ្យដែលគេឲ្យមកខ្លួន; ១០-ទិដ្ឋុជុកម្មមយៈ... ព្រោះការធ្វើសេចក្ដីយល់ឃើញរបស់ខ្លួន ឲ្យត្រូវត្រង់តាមផ្លូវពិត គឺធ្វើប្រាជ្ញាជាសម្មាទិដ្ឋិឲ្យកើតមានក្នុងសន្ដានចិត្ត ។
- បុញ្ញក្ខេត្ត (បុញ-ញ័ក-ខែត) ន. (បា.; សំ. បុណ្យ+ក្សេត្រ) ស្រែបុណ្យ : ព្រះសព្វញ្ញុពុទ្ធ, ព្រះបច្ចេកពុទ្ធ និងព្រះអរហន្តទាំងឡាយ ជាបុញ្ញក្ខេត្តដ៏ឧត្តម របស់ពួកទេវតាមនុស្សក្នុងលោក ។
- បុញ្ញតេជះ (បុញ-ញ៉ៈ-ដែច-ជះ) ន. (បា. បុញ្ញតេជ; សំ. បុណ្យតេជស៑) អំណាចឬអានុភាពនៃបុណ្យ, តេជះដែលកើតអំពីបុណ្យ ។
- បុញ្ញនិធិ (បុញ-ញ៉ៈ--) ន. (បា.; សំ. បុណ្យនិធី) កំណប់បុណ្យ (បុណ្យដែលជាប់ជាស្នាមចិត្តមិនរលុប ទុកដូចជាកំណប់ក្នុងចិត្ត) : បុញ្ញនិធិ ជាកំណប់ឥតចោរណាលួចគាស់យកបានឡើយ ។
- បុញ្ញរាសី (បុញ-ញ៉ៈ--) ន. (បា. បុញ្ញរាសិ; សំ. បុណ្យ + រាឝិ) គំនរបុណ្យ (បុណ្យដែលមានច្រើនក្រាស់ក្នុងសន្ដានចិត្ត) : មនុស្សអ្នកមានបុញ្ញរាសី ។
- បុញ្ញលាភ (បុញ-ញ៉ៈលាប) ន. (បា.; សំ. បុណ្យលាភ) ការបានបុណ្យ, ដំណើរបានបុណ្យ; ការបានទ្រព្យធន ឬអ្វីៗព្រោះបុណ្យឲ្យផល : ចួនជាប្រទះលើបុញ្ញលាភ; ទ្រព្យនេះជាបុញ្ញលាភរបស់ខ្ញុំ ។
- បុញ្ញវន្ត (បុញ-ញ៉ៈវ័ន) គុ. ឬ ន. (បា. បុញ្ញវន្តុ > បុញ្ញវន្ត; សំ. បុណ្យវត៑) ដែលមានបុណ្យ; អ្នកមានបុណ្យ, អ្នកមានសំណាង; បើស្ត្រីជា បុញ្ញវតី ឬ បុញ្ញវន្តី ។
- បុញ្ញវិបាក (បុញ-ញ៉ៈវិបាក) ន. (បា.) ផលនៃបុណ្យ : គេបានសេចក្ដីសុខចម្រើនដោយសារបុញ្ញវិបាកពីព្រេងនាយ ។
- បុញ្ញសម្បទា (--សាំប៉ៈទា) ន. ការដល់ព្រម, ការបរិបូណ៌ដោយបុណ្យ ។
- បុញ្ញសម្ភារ (បុញ-ញ៉ៈសំ-ភា) ន. ការសន្សំបុណ្យ, ការសាងសន្សំកុសល ។ ច្រើនប្រើសំដៅយកតេជះ ឬអំណាចបុណ្យស័ក្តិជាដើម : សូមជ្រកកោនក្រោមម្លប់បុញ្ញសម្ភារ នៃសម្ដេចជាម្ចាស់ ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សម្ភារ ផង ។
- បុញ្ញសិរី (បុញ-ញ៉ៈសិរ៉ី) ន. (បា.; សំ. បុណ្យ + ឝ្រី) សិរី, ស្រីសួស្ដីដែលកើតអំពីបុណ្យ, លំអបុណ្យ : មនុស្សអ្នកមានបុញ្ញសិរី, ថ្កើងរុងរឿងដោយបុញ្ញសិរី ។
- បុញ្ញឫទ្ធិ (បុញ-ញ៉ៈរឹត) ន. (បា. សំ.; បា. បុញ្ញ + ឥទ្ធិ > បុញ្ញិទ្ធិ; សំ. បុណ្យ + ឫទ្ធិ) ឫទ្ធិដែលកើតអំពីបុណ្យ, ឫទ្ធិរបស់បុណ្យ, សេចក្ដីសម្រេចដោយបុណ្យ : ទ្រង់មានជ័យជម្នះដោយសារបុញ្ញឫទ្ធិរបស់ព្រះអង្គ ។
- បុញ្ញានិសង្ស (បុញ-ញ៉ានិសង់) ន. (បា. បុញ្ញ + អានិសំស > បុញ្ញានិសំស) អានិសង្សបុណ្យ គឺការសម្រេចសេចក្ដីសុខ សេចក្ដីចម្រើនរុងរឿងដោយសារបុណ្យ បង្ហូរផលផ្ដល់មកឲ្យ ។
- បុញ្ញានុភាព (បុញ-ញ៉ានុភាប) ន. (បា. បុញ្ញ + អានុភាវ > បុញ្ញានុភាវ; សំ. បុណ្យ + អានុភាវ > បុណ្យានុភាវ) អានុភាពរបស់បុណ្យ ឬអានុភាពដែលកើតអំពីបុណ្យ, អំណាចនៃបុណ្យ ។
- បុញ្ញាភិនីហារ (បុញ-ញ៉ា--) ន. (បា.) ការកសាងបុណ្យ, សេចក្ដីប្រាថ្នាដ៏ក្លៀវក្លាចំពោះទៅរកបុណ្យ; បុណ្យដែលអាចឲ្យសម្រេចសេចក្ដីបានតាមប្រាថ្នា : មនុស្សអ្នកមានបុញ្ញាភិនីហារ ។
- បុញ្ញាភិសង្ខារ (បុញ-ញ៉ាភិសង់-ខា) ន. (បា.; សំ. បុណ្យ + អភិ + សំស្ការ > បុណ្យាភិសំស្ការ) ធម៌ ឬសភាវៈដែលបុណ្យតាក់តែងឲ្យកើតមានឡើង គឺអ្វីៗជាគ្រឿងលំអរុងរឿងក្នុងលោកដែលបុណ្យកុសលរបស់សត្វលោកតាក់តែងឬបង្កើតឲ្យមានឡើង ។ ព. ផ្ទ. អបុញ្ញាភិសង្ខារ ។
- បុញ្ញាភិសន្ទៈ (បុញ-ញ៉ាភិសន់-ទៈ) ន. (បា. បុញ្ញ + អភិសន្ទ) ការហូរជូនមកជានិច្ចនៃបុណ្យ, អានិសង្សបុណ្យ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បុញ្ញានិសង្ស ផង) ។
-
រណៈ
( ន.នាមសព្ទ )
[រៈណៈ]
(រណ) សង្រ្គាម, ទ័ព, ចម្បាំង; សូរសព្ទ, សម្រែក ។ ប្រើជាបទសមាស ដូចជា :
- រណកម្ម, រណការ, រណកិច្ច ឬ - រណក្រឹត្យ ការច្បាំងគ្នាឬការរវល់ដោយច្បាំងគ្នា, ការរវល់ក្នុងចម្បាំង ។
- រណក្សេត្រ, រណក្ខេត្ត, រណដ្ឋាន, រណភូមិ, រណរង្គ, រណស្ថាន សមរភូមិ, ទីតយុទ្ធគ្នា, ទីចម្បាំង ។
- រណជ័យ ការឈ្នះទ័ព, ការច្បាំងឈ្នះ ។
- រណបរាជ័យ (រៈណៈប៉ៈរ៉ាជៃ) ការចាញ់ទ័ព, ការច្បាំងចាញ់គេ ។
- រណពិធី បែបចម្បាំង, របៀបចម្បាំង ។
- រណភណ្ឌ ឬ - រណាង្គ, រណោបករណ៍ ប្រដាប់សម្រាប់ច្បាំង, គ្រឿងចម្បាំង ។
- រណភេរី ស្គរទ័ព ។
- រណមន្ត្រី មន្ត្រីខាងក្រសួងចម្បាំង ។
- រណមិត្ត ឬ
- --មិត្រ មិត្រដែលចូលដៃជួយច្បាំង, សម្ពន្ធមិត្រអ្នកជួយច្បាំង ។
- រណមុខ ឬ
- --មុខ្យ កងទ័ពមុខ, ទ័ពស្រួច ។
- រណវាទ្យ ភ្លេងសម្រាប់លេងក្នុងចម្បាំង, ភ្លេងទ័ព ។
- រណវិជ្ជា ឬ - --វិទ្យា ចំណេះខាងចម្បាំង ។
- រណវិន័យ ច្បាប់ចម្បាំង ។
- រណសភា ដំណើរប្រជុំប្រឹក្សាអំពីការចម្បាំង ។
- រណសភាធិបតី ឬ
- --នាយក អធិបតីឬនាយកក្នុងការប្រជុំប្រឹក្សាអំពីការច្បាំង ។
- រណសាន្តិភាព ដំណើរស្ងប់សឹក, ការលើកលែងច្បាំងគ្នាតទៅទៀត ។
- រណសាស្រ្ត ក្បួនសម្រាប់សិក្សាខាងចម្បាំង ។
- រណសិក្សា ការហាត់រៀនចំណេះខាងចម្បាំង, ការហាត់ច្បាំង ។
- រណសិរ្ស (រៈណៈសេ) ក្បាលទ័ព, ខាងមុខនៃកងទ័ព; ជួរនៃកងទ័ពដែលរៀបចំត្រៀមខ្លួនចាំឈមមុខបម្រុងប្រយុទ្ធនឹងបច្ចាមិត្ត ។
- រណស្តម្ភ (ជើង ដ,--ស្តំ) សសរគោលដែលបោះ ឬលើកដាំទុកជាទីនឹកឃើញដល់សម័យកាលកើតចម្បាំង, អនុស្សាវរីយ៍ជាទីនឹកដល់គ្រាដែលកើតសង្រ្គាម ។
- រណឫទ្ធិ ឬ
- --រឹទ្ធិ (--រឹត) ឫទ្ធិនៃចម្បាំង; អ្នកដែលមានឫទ្ធិក្នុងការច្បាំង ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) យុទ្ធ ផង) ។
-
សិវៈ
( គុ.គុនសព្ទ )
[--វ៉ៈ]
(សិវ; ឝិវ) ត្រជាក់ត្រជំ; ដែលជាសុខ, សុខសប្បាយ, សុខសម្រាន្ត, បរមសុខ, ក្សេម, ក្សេមក្សាន្ត, មានស្រីសួស្ដី; ដែលរុងរឿង, ថ្កើងថ្កាន ។ ន. ព្រះឥសូរ; ព្រះនិញ្វន ។
- សិវក្ខេត្ត ឬ
- --ក្សេត្រ (សិវុ័ក-ខែត ឬ ក្សែត) ខេត្តដែនឬទីរបស់ព្រះឥសូ; តំបន់ឬទីសុខសប្បាយ ។
- សិវមន្ត ឬ
- --មន្រ្ត មន្តរបស់ព្រះឥសូរ; មន្តសម្រាប់រម្ងាប់ជំងឺ ។
- សិវមោក្ខ ធម៌ជាគ្រឿងរួចចាកទុក្ខ នាំឲ្យបានសុខក្សេមក្សាន្ត, អរិយមគ្គ; ស្ថានបរមសុខ, ព្រះនិញ្វន ។
- សិវរាត្រី រាត្រីក្សេមក្សាន្ត; ជាឈ្មោះពិធីសម្ពោធរំឭកដល់ព្រះឥសូរ សូមពរស្រីសួស្ដីឲ្យបានសេចក្ដីសុខចម្រើន, គេធ្វើនៅថ្ងៃ ១៤ រោចខែផល្គុន... (តាមលទ្ធិព្រាហ្មណិកក្នុងប្រទេសឥណ្ឌា) ។
- សិវរូប រូបព្រះឥសូរ ។
- សិវលិង្គ (--លឹង) លិង្គព្រះឥសូរគឺថ្មដែលគេឆ្លាក់ជារូបអង្គជាតបុរស សន្មតថាជាអង្គជាតរបស់ព្រះឥសូរ សម្រាប់ធ្វើសក្ការបូជាក្រាបសំពះគោរពតាមលទ្ធិព្រាហ្មណិក, ខ្មែរហៅ លិង្គ ឬអង្គ ជាគូគ្នានឹងថ្មខ្មៅដែលហៅថា ឧមាយោនី ឬ បំពង់ខ្ចី... (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អង្គ ២ ន. ផង) ។
- សិវាល័យ (--វ៉ាល៉ៃ; បា. សិវ + អាលយ “លំនៅ”; សំ. ឝិវាលយ) លំនៅព្រះឥសូរ; ឋានត្រជាក់ត្រជំ ។ល។
-
សិទ្ធិ
( ន.នាមសព្ទ )
[សិត-ធិ ឬ សិត]
សេចក្ដីសម្រេច; សេចក្ដីសម្រេចផល ឬផលសម្រេច, ការសម្រេចប្រយោជន៍; ការដាច់ស្រេច; ការសមប្រកប, ការសមតាមបំណង; សេចក្ដីសុខ; សេចក្ដីសម្រើន; សេចក្ដីស័ក្ដិសិទ្ធិ; សេចក្ដីខ្លាំងពូកែ; សេចក្ដីសម្បូណ៌; សេចក្ដីសម្រេចតាមអំណាចច្បាប់; អំណាច, សេចក្ដីអង់អាច; មុខការដែលត្រូវសម្រេចលើខ្លួន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សិទ្ធ ផង) ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. សិត-ធិ, ដូចជា សិទ្ធិករ ដែលធ្វើឲ្យសម្រេច, ដែលឲ្យសម្រេចផលប្រយោជន៍ ។
- សិទ្ធិការក (--រ៉ៈកៈ ឬ --រ៉ក់) អ្នកធ្វើឲ្យសម្រេចប្រយោជន៍ (បើស្ត្រីជា សិទ្ធិការិកា) ។
- សិទ្ធិការ្យ (--កា) ដំណើរធ្វើឲ្យសម្រេចប្រយោជន៍ ។ ខ្មែរបុរាណប្រើជាពាក្យផ្តើមក្នុងក្បួនតម្រា, ជាពាក្យអធិដ្ឋានប្រសិទ្ធីសូមឲ្យសម្រេចប្រយោជន៍បានតាមប្រាថ្នា : សិទ្ធិការ្យអាចារ្យចែងសម្ដែងអំពីថ្នាំរម្ងាប់រោគផ្សេងៗ ដូចមានសេចក្ដីទៅនេះ... ។
- សិទ្ធិក្សេត្រ ឬ
- --ភូមិ ទីកើតនៃសេចក្ដីសុខសេចក្ដីចម្រើន ។
- សិទ្ធិគុណ គុណដែលនាំឲ្យសម្រេចប្រយោជន៍ ។
- សិទ្ធិជ័យ ជម្នះដាច់ស្រេច ។
- សិទ្ធិជោគ ឫក្សពារពេលាល្អដែលអាចញ៉ាំងប្រយោជន៍ឲ្យសម្រេចតាមបំណង ។
- សិទ្ធិតេជ ឬ - --តេជះ តេជះនៃសិទ្ធិ ។
- សិទ្ធិទស្សី អ្នកដែលប្រមើលឃើញសេចក្ដីចម្រើនទៅខាងមុខ (បើស្ត្រីជា សិទ្ធិទស្សិនី) ។
- សិទ្ធិពល កម្លាំងនៃសេចក្ដីអង់អាច ។
- សិទ្ធិមគ្គ ឬ
- --មាគ៌ា ផ្លូវនៃសេចក្ដីចម្រើន ។
- សិទ្ធិមន្ត ឬ
- --មន្រ្ត មន្តស័ក្ដិសិទ្ធិ (ប្រើជា សិទ្ធមន្ត ឬ--មន្រ្ត ក៏បាន) ។ សិទ្ធិយោគ ការប្រើគ្រឿងស័ក្ដិសិទ្ធិ ។ សិទ្ធិស័ក្ដិ អំណាចនៃការសម្រេចប្រយោជន៍ ។
- សិទ្ធិសួស្តិ៍ (--សួស) សិទ្ធិនិងសួស្ដី; សួស្ដីនៃសិទ្ធិ ។ បុរាណ្យប្រើពាក្យនេះជា ការផ្តើមនៃមន្តអាគម, ដូចជាអាគមស្ដោះផ្លុំរម្ងាប់ពិសពស់ថា ឩមសិទ្ធិសួស្តិ៍ កុំឲ្យជ្រួសជ្រលួសទៅរកការឃ្វាង សុំឲ្យប្រកបដោយការរាងចាលចាញ់ អញស្ដោះផ្លុំទៅឲ្យត្រូវលើអាសិរពិសទ្រើសទ្រឹស្តិកំណាចចង្រៃ ឲ្យចាញ់តេជដៃនៃអញឯង ឲ្យប្រស្ដែងបាក់បបខ្លបខ្លាចអំណាចមន្តគាថា ចេស្ដាស័ក្ដិសិទ្ធិ ដូចទឹកអម្រឹតត្រជាក់ត្រជំ ឲ្យពិសចង្រៃឯងរលាយរសាយខ្ចាយបាត់សូន្យទៅឥឡូវនេះហោង... ។
- សិទ្ធីស្វរៈ (សំ. សិទ្ធីឝ្វរ < សិទ្ធិ + ឦឝ្វរ) អ្នកដែលជាធំក្នុងការធ្វើឲ្យសម្រេចប្រយោជន៍; សិវៈ (ព្រះឥសូរ) ។ល។
Headley's Khmer-English Dictionary Full Text Search
-
ក្សេត្រ
( n )
[kseet, ksaet]
- detail »
(rice) field, farm ; place, space; area, region
Headley's Khmer-English Dictionary Subentry Full Text Search
-
ក្សេត្រកម្ម
[kseɛt kam~kammeaʔ or kammaʔ]
rice farming / culture
-
ក្សេត្រក្រឹត្យ
[kseɛt krət]
See:ក្សេត្រកម្ម -
ក្សេត្រវិទ
[kseɛt -----]
agronomist, agricultural engineer
-
ក្សេត្រវិទ្យា
[kseɛt -----]
agronomy
-
ក្សេត្រសាស្ត្រ
[kseɛt saah]
agriculture
-
ខ្នាតក្សេត្រភូមិ
[knaat kseɛt pʰuum]
agrarian (surface) measurement
-
ខ្នាតក្សេត្រភូមិ
[knaat kseɛt pʰuum]
agrarian measure
-
រណក្សេត្រ
[rɔɔ nɑɑ kseɛt]
battlefield; fighting place, theater of military operations
-
សិទ្ធិក្សេត្រ
[settʰiʔ~sət kseɛt]
origin of peace and prosperity