Khmer Dictionary: កំប្រោន
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កន្ត្រោន
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ក្រញោន, កំប្រោន : អង្គុយកន្ត្រោន, រាងកន្ត្រោន ។
-
កោន
( កិ.កិរិយាសព្ទ )
ជ្រកដោយអាការកំប្រោន; គេច្រើននិយាយភ្ជាប់ថា ជ្រកកោន ។
-
កំប្រោន
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ពាក្យសម្រាប់និយាយជាមួយនឹងពាក្យកិរិយាប្រួញរួញខ្លួនហើយឱបដៃ : ឈរឱបដៃកំប្រោន, អង្គុយកំប្រោន ។
-
ក្រញោន
( គុ.គុនសព្ទ )
ទាល់ឥរិយាបថ; ទាល់វាចា, កំប្រោន : អង្គុយក្រញោន; ចោរកំណាចនោះ ជាប់ចំណងក្រញោន ។
-
ស្រកក់
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលទទឹកជោកចេញអាការកំប្រោន, ប្រុនៗ ស្ញុល : ដើរហាលភ្លៀងទទឹកស្រកក់ (និយាយថា ស្រខក់ ឬ ស្រខុក ក៏មាន : ទទឹកស្រខក់, ទទឹកភ្លៀងស្រខុក) ។
-
ស្រមៀន
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលនៅកោនកំប្រោនក្នុងកៀនឬក្នុងទីចង្អៀត : អង្គុយស្រមៀននៅកៀនជញ្ជាំង, ដេកស្រមៀន, ធ្វើមុខស្រមៀន ។
Headley's Khmer-English Dictionary Full Text Search
-
កំប្រោន
( adj )
[kɑmpraon]
- detail »
to be drawn up in a contracted heap, huddled up (as someone trying to keep warm), scrunched up
Headley's Khmer-English Dictionary Subentry Full Text Search
-
ធ្វើឫកកំប្រោនប្រោន
[tvəə rɨk kɑmpraon -----]
to behave too reservedly