Khmer Dictionary: កិរិយា
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ការ
( ន.នាមសព្ទ )
ពាក្យសម្រាប់ប្រើដាក់ខាងដើមពាក្យដែលជាកិរិយាសព្ទផ្សេងៗ ដើម្បីធ្វើឲ្យទៅជានាមស័ព្ទ ដូចជា : សំពះ (កិ.) ការសំពះ (ន.) ជាដើម ។
-
កាលកិរិយា
( ន.នាមសព្ទ )
[កាល៉ៈ-កិ-រ៉ិ-យ៉ា ]
សេចក្ដីស្លាប់ : ធ្វើកាលកិរិយា ។
-
កិរិយា
( ន.នាមសព្ទ )
អំពើ; លំនាំ; ឫកពា : កិរិយាថ្វាយបង្គំ; ក្មេងនេះមានកិរិយាល្អ ។
-
កិរិយាវិសេសន៍
( ន.នាមសព្ទ )
[--សែស]
(--វិសេសន) សព្ទដែលនាំកិរិយាសព្ទ ឲ្យមានសេចក្ដីប្លែកជាងប្រក្រតី ដូចពាក្យថា លឿន, ឆាប់, យឺត ។ល។ : ដើរលឿន, ដើរឆាប់, ដើរយឺត ។
-
កិរិយាសព្ទ
( ន.នាមសព្ទ )
[--សាប់]
សំដីសំដែងកិរិយា គឺប្រាប់អំពើ, លំនាំ ឬ សំដែងហេតុឲ្យសម្រេចកិច្ចនោះៗ ដូចពាក្យថា : ដើរ, ឈរ, អង្គុយ, ដេក, ទៅ, មក, និយាយ, ឃើញ, ឮ, ស្ដាប់ ជាដើម ។
-
កំញើញ
( កិ.កិរិយាសព្ទ )
[--ញ៉ើញ ]
សំដែងកិរិយាគំរាម ធ្វើអាការសម្បើមគួរឲ្យខ្លាចឲ្យសម្បើម ។
-
ក្រឡឺម
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ប្លឺម : ដែលខានឃើញមុខហើយ លោតែឃើញមកដល់ : កំពុងតែទន្ទឹង លោតែលេចក្រឡឺមមក ។ ចំពោះត្រង់កិរិយាដែលមកដល់ក្រោយគេ ក៏ប្រើសព្ទនេះបានដែរ : ទើបនឹងដល់មកក្រឡឺម, ទើបនឹងលេចមកក្រឡឺម ។
-
ក្រឹត
( ន.នាមសព្ទ )
ធ្វើ - គឺធ្វើការផ្សំសព្ទចូលនឹងបច្ច័យ ដើម្បីធ្វើសព្ទជាកិរិយាសព្ទឲ្យក្លាយជានាមសព្ទ ឬនៅជាកិរិយាសព្ទដូចដើម មាន ២ យ៉ាងគឺ ៖ ក្រឹតដែលជានាមសព្ទ ហៅថានាមក្រឹត, ក្រឹតដែលជាកិរិយាសព្ទ ហៅថា កិរិយាក្រឹត ឧ. ជាតិ កិរិយាកើត ឬកំណើត ជានាមក្រឹត ។ ជាតិ កើតហើយ ជាកិរិយាក្រឹត ។
-
ក្លា
( គុ.គុនសព្ទ )
សប្បាយក្នុងខ្លួន, អង់អាច, ដែលសំដែងកិរិយាឲ្យឃើញសេចក្ដីរីករាយ : ចិត្តក្លា, សំដីក្លា ។
-
ក្លៀវក្លា
( គុ.គុនសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលអង់អាច, ក្លាហាន, មោះមុត, មិនរួញរា ដែលសម្ដែងកិរិយាដាច់ខាតពេញចិត្តជាមួយនឹង ឧបសគ្គដោយឥតខ្លាចរអា ។
Headley's Khmer-English Dictionary Full Text Search
-
កិរិយា
( n )
[keʔriʔyaa]
- detail »
action, manner, conduct, behavior, personal characteristics
Headley's Khmer-English Dictionary Subentry Full Text Search
-
កាលកិរិយា
[kaal keʔriʔyaa]
demise, death, end
-
កិរិយាមារយាទ
[keʔriʔyaa mieyiet]
behavior, conduct, character
-
កិរិយាវិសេសន៍
[keʔriʔyaa -----]
adverb
-
កិរិយាសព្ទ
[keʔriʔyaa sap]
verb
-
នាមកិរិយា
[niem keʔriʔyaa]
word that can function as a noun or verb
-
បុញ្ញកិរិយា
[boɲɲaʔ keʔriʔyaa]
good / meritorious action
-
សកម្មកិរិយា
[saʔkam keʔriʔyaa]
transitive verb
-
សមាសកិរិយា
[saʔmaah keʔriʔyaa]
compound verb
-
សុខកិរិយា
[sok keʔriʔyaa]
creating happiness, facilitating
-
អកុសលកិរិយា
[ʔaʔkoʔsɑl keʔriʔyaa]
evil behavior