Khmer Dictionary: កាក់
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កាក់
( ន.នាមសព្ទ )
ឈ្មោះអាវមួយបែបឥតដៃ : អាវកាក់ ។ ឈ្មោះប្រាក់ដែលប្រើក្នុងប្រទេសកម្ពុជាមាន ៣ យ៉ាងគឺ ចំនួនតម្លៃ ១០ សេន, ២០ សេន, ៥០ សេន ។
-
កាក់ៗ
( ឧ.ឧទានសព្ទ )
សូរឮដោយសំឡេងសត្វស្លាប មានសត្វចចាតជាដើម ដែលយំតន្ថើន ។
-
ក្រឡាន
( ន.នាមសព្ទ )
បាយដំណើបចម្អិនដោយបំពង់ឫស្សីស្រស់មានលាយអំបិលនិងខ្ទិះដូងជាដើម ។ ប្រាក់រៀល ឬ ប្រាក់កាក់ដែលហោសណ្ឋានជាក្រឡាន ក៏ហៅ ក្រឡាន ដែរ : ប្រាក់ ១ ក្រឡាន, កាក់ ១ ក្រឡាន ។
-
ទទួលទាន
( កិ.កិរិយាសព្ទ )
បរិភោគ (ពាក្យគោរព, ពាក្យគួរសមសម្រាប់អ្នកតូចនិយាយទៅរកអ្នកធំ ឬអ្នកស្មើគ្នាទៅវិញទៅមកក៏ប្រើបាន) : អញ្ជើញពីសាចុះ ខ្ញុំទទួលទានរួចហើយ ។ ដំណើររកស៊ីចិញ្ចឹមជីវិត ក៏ហៅថា រកទទួលទាន បានដែរ (ដោយប្រើសម្ដីគួរសម) : ខ្ញុំបាទក្នុងឆ្នាំនេះរកទទួលទានហាក់ដូចជាកាក់កបជាងឆ្នាំទៅ ។ បើថ្លែងពីដំណើរបរិភោគ ឬរកស៊ីរបស់ខ្លួនទូលក្សត្រត្រូវថា ទទួលព្រះរាជទាន, រកទទួលព្រះរាជទាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រាជទាន ផង) ។
-
ប្រកាក់
( ប.បរិវារសព្ទ )
ពាក្យជាបរិវារប្រើផ្សំជាមួយនឹងពាក្យ ប្រកប :
- ប្រកាក់ប្រកប កាក់កប គឺបានកបដោយលទ្ធផលសមតាមបំណង : នាង, ឯងខំលក់ដូរទៅ ក្រែងនឹងបានប្រកាក់ប្រកបដោយធនធានគ្រប់គ្រាន់ឡើង !
-
ប្រកប
( កិ.កិរិយាសព្ទ )
ផ្សំជាមួយគ្នា : ក ប្រកបនឹង ង អ. ថ. កង ; ធ្វើឲ្យអែបនែបជាប់ជាមួយគ្នា ឲ្យរលាយសាច់មួយ : យកភ្លុកមកប្រកបឈើខ្មៅ ។ ធ្វើឲ្យកប, ឲ្យកាក់កប, ឲ្យបានលទ្ធផល; កាន់ការ : ប្រកបការរបរ, ប្រកបការលក់ដូរ, ប្រកបកសិកម្ម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) កប ផង) ។
-
អាប់
( កិ.កិរិយាសព្ទ )
ផាត់ប្រាក់កាក់ឬលុយឲ្យទៅអ្នកទិញ : ខ្ញុំទិញនំអ្នក ២៥ សេន ខ្ញុំឲ្យប្រាក់១រៀលទៅអ្នក ត្រូវអ្នកអាប់ ៧៥ សេនមកឲ្យខ្ញុំ (ពាក្យសាមញ្ញទំនើបថ្មី) ។
Headley's Khmer-English Dictionary Full Text Search
-
កាក់
( n )
[kak]
- detail »
dime, tenth of a riel; coin, small change
-
កាក់
( n )
[kak]
- detail »
outer garment without sleeves, vest
-
កាក់
( v )
[kak]
- detail »
to detain, stop temporarily
-
កាក់
( v )
[kak]
- detail »
to estimate
Reference: កាក់មើល
Headley's Khmer-English Dictionary Subentry Full Text Search
-
ប្រាក់កាក់
[prak kak]
coins
-
ប្រាក់បីកាក់កន្លះ
[prak bəy kak kɑnlah]
35 cents
-
លុយកាក់
[luy kak]
money
-
អាវកាក់
[ʔaav kak]
camisole; athletic shirt, vest-style undershirt, kind of sleeveless undershirt
-
កាក់កប
[kak kɑɑp]
to be successful (esp. in business); to get along well (e.g. as a married couple)
Eg. …មានភ្ញៀវកកកុញដែលពិនិត្យឃើញថាថៅកែគេពិតជាកាក់កប: the crowds of customers showed that the owner was really `successful' .... -
កាក់ទុក
[kak -----]
See:កាក់ (3)