Khmer Dictionary: កត្តិក
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កាតិក
( ន.នាមសព្ទ )
[កាដឹក ]
(ការ្តិក) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) កត្តិក ។
-
កត្តិក
( ន.នាមសព្ទ )
[ក័ត-ដឹក ]
ឈ្មោះខែទី ១២ តាមចន្ទគតិ : ខែកត្តិក ។
-
ខែ
( ន.នាមសព្ទ )
រាសីដែលចែកចេញពីក្នុងឆ្នាំនីមួយៗ តាមដំណើរព្រះចន្ទ ឬ ដំណើរព្រះអាទិត្យមាន ១២ រាសី; ក្នុងរាសីនីមួយៗ មាន ២៨, ២៩, ៣០ ឬ ៣១ ថ្ងៃ ហៅថា ខែ ។ ឯខែទាំង ១២ មានចន្ទគតិគឺ
- មិគសិរ ទី ១,
- បុស្ស ទី ២,
- មាឃ ទី ៣,
- ផគ្គុណ ទី ៤,
- ចេត្រ ទី ៥,
- ពិសាខ ទី ៦,
- ជេស្ឋ ទី ៧,
- អាសាធ ទី ៨,
- ស្រាពណ៍ ទី ៩,
- ភទ្របទ ទី ១០,
- អស្សុជ ទី ១១,
- កត្តិក ទី ១២ ។ កាលណាបើដាក់ថ្ងៃ ខែ ជាលេខ ត្រូវសរសេរលេខ ១ ជាជំនួសខែ មិគសិរ លេខ ២ ជាជំនួសខែ បុស្ស ។ ។ល។ ខែ អាសាធ ជួនកាលមាន ២ ដង មុនឈ្មោះ
- បឋមាសាធ ក្រោយឈ្មោះ
- ទុតិយាសាធ; បើយកលេខប្រើជាជំនួសខែ បឋមាសាធ ត្រូវដាក់លេខ ៨ ក្រោមសូន្យ ( ᧠ ), ខែ ទុតិយាសាធ ត្រូវដាក់លេខ ៨ ពីរតម្រួតលើគ្នា ( ᧰ ) ។ ចន្ទមណ្ឌល ក្នុងអាកាសក៏ហៅថា ខែ ដែរ : សំពះព្រះខែ, ខែរះ, ខែលិច ។
-
បូណ៌មី
( ន.នាមសព្ទ )
[បូរៈណៈម៉ី ឬ បូរ៉ៈម៉ី]
(បុណ្ណមី) តិថី ឬថ្ងៃដែលមានព្រះចន្ទពេញវង់, ថ្ងៃ ១៥ កើត : ថ្ងៃពេញបូណ៌មីខែកត្តិក ជាថ្ងៃធ្វើពិធីសំពះព្រះខែ តាមប្រពៃណីពីបុរាណកាលរៀងមក ។
-
រតូវ
( ន.នាមសព្ទ )
[ រដូវ ]
(ឫតុ; ឧតុ) ទេសកាល, កាលកំណត់ដែលចែកជា ភាគខែក្នុងឆ្នាំមួយៗ តាមសម័យដែលអាកាសប្រែប្រួល (ច្រើនសរសេរ រដូវ ជាង) : រដូវរងា, រដូវក្ដៅ, រដូវភ្លៀង; ឈើផ្លែខុសរដូវ; ផ្លាស់រដូវ ។ តាមសុរិយគតិ, ក្នុងមួយឆ្នាំៗនិយមប្រើរដូវ ៤ គឺ ១-និទាឃៈ ឬ និទាឃរដូវ “រដូវក្ដៅ” ត្រូវគ្នានឹងរដូវប្រ័ងតង់ប្ស៍ Printemps ប្រទេសបារាំងសែស) មាន ៣ ខែ, រាប់ពីត្រឹមថ្ងៃទី ២១ ខែមីនា (ម៉ារ្ស) ដល់ថ្ងៃទី ២១ ខែមិថុនា (យូវ៉ាំង), មាន ៩៣ ថ្ងៃ ។ ២-វស្សានៈ ឬ វស្សានរដូវ “រដូវភ្លៀង” (ត្រូវគ្នានឹងរដូវ អេតេ Eté ប្រទេសបារាំងសែស) មាន ៣ ខែ, រាប់ពីត្រឹមថ្ងៃទី ២២ ខែមិថុនា (យូវ៉ាំង) ដល់ថ្ងៃទី ២២ ខែកញ្ញា (សេបតមប្រិ៍), មាន ៩៣ ថ្ងៃ។ ៣-សរទៈ ឬ សរទរដូវ “រដូវចុះអ័ព្ទ ឬរដូវមានខ្យល់, ភ្លៀង, ទឹកសន្សើមខ្លះ; រដូវលំហើយ” (ត្រូវគ្នានឹងរដូវ អូតូន Automne ប្រទេសបារាំងសែស) មាន ៣ ខែ, រាប់ពីត្រឹមថ្ងៃទី ២៣ ខែកញ្ញា (សេបតមប្រិ៍) ដល់ថ្ងៃទី ២១ ខែធ្នូ (ដេសមប្រិ៍) មាន ៩០ ថ្ងៃ ។ ៤-សិសិរៈ ឬ សិសិររដូវ “រដូវរងាខ្លាំង” ត្រូវគ្នានឹងរដូវ ហ៊ីវែរ Hiver ប្រទេសបារាំងសែស) មាន ៣ ខែ, រាប់ពីត្រឹមថ្ងៃទី ២២ ខែធ្នូ (ដេសមប្រ៏) ដល់ថ្ងៃទី ២០ ខែមីនា (ម៉ារ្ស), មាន ៨៩ ថ្ងៃ ឬចួនកាល ៩០ ថ្ងៃ ។ រួមទាំង ៤ រដូវ ត្រូវជា ១២ ខែ, មានថ្ងៃ ៣៦៥ ឬចួនកាល ៣៦៦ ជាមួយឆ្នាំនៃសុរិយគតិ (មិនមានវិធីលើកខែទេ) ។ តាមចន្ទគតិ, ក្នុងឆ្នាំមួយៗនិយមប្រើរដូវ ៣ គឺ ១-ហេមន្តៈ ឬ ហេមន្តរដូវ “រដូវមានទឹកសន្សើម, រដូវរងា” មាន ៤ ខែ, រាប់ពីត្រឹមថ្ងៃ ១ រោចខែកត្តិក ដល់ថ្ងៃ ១៥ កើតខែផល្គុន, មាន ១១៨ ថ្ងៃ ។ ២-គិម្ហៈ ឬ គិម្ហរដូវ “រដូវក្ដៅ” មាន ៤ ខែ, រាប់ពីថ្ងៃ ១ រោចខែផល្គុន ដល់ថ្ងៃ ១៥ កើតខែអាសាឍ, មាន ១១៨ ថ្ងៃ; បើឆ្នាំដែលមានអធិកវារៈ មាន ១១៩ ថ្ងៃ; ឆ្នាំដែលមាន អធិកមាស មាន៥ ខែ មាន ១៤៨ ថ្ងៃ ។ ៣-វស្សានៈ ឬ វស្សានរដូវ “រដូវភ្លៀង” មាន ៤ ខែ, រាប់ពីថ្ងៃ ១ រោចខែអាសាឍដល់ថ្ងៃ ១៥ កើតខែកត្តិក, មាន ១១៨ ថ្ងៃ ។ រួមទាំង ៣ រដូវ មានខែ ១២ ឬ ចួនកាល ១៣ ខែ, មានថ្ងៃ ៣៥៤ ឬ ៣៥៥ ឬក៏ចួនកាល ៣៨៤ ថ្ងៃ ជាមួយឆ្នាំនៃចន្ទគតិ (លទ្ធិពុទ្ធសាសនានិយមប្រើរដូវ ៣ នេះ ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចន្ទគតិកាល ផង) ។ តាមលទ្ធិបុរាណ, ក្នុងប្រទេសខ្លះនិយមប្រើរដូវ ៦ គឺ ១-ហេមន្តៈ ឬ ហេមន្តរដូវ “រដូវមានទឹកសន្សើម, រដូវរងា” មាន ២ ខែ, រាប់ពីថ្លៃ ១រោច ខែកត្តិកដល់ថ្ងៃ ១៥ កើតខែបុស្ស, មាន ៥៩ ថ្ងៃ ។ ២-សិសិរៈ ឬ សិសិររដូវ “រដូវរងាខ្លាំង” មាន ២ ខែ, រាប់ពីថ្ងៃ ១ រោច ខែបុស្ស ដល់ថ្ងៃ ១៥ កើតខែផល្គុន, មាន ៥៩ ថ្ងៃ ។ ៣-វសន្តៈ ឬ វសន្តរដូវ “រដូវឈើជ្រុះលាស់ស្លឹក” មាន ២ ខែ, រាប់ពីថ្ងៃ ១ រោចខែ ផល្គុនដល់ថ្ងៃ ១៥ កើតខែពិសាខ, មាន៥៩ថ្ងៃ (គួរកុំច្រឡំ វស្សាន និង វសន្ត នេះ) ។ ៤-គិម្ហៈ ឬ គិម្ហរដូវ “រដូវក្ដៅ” មាន ២ ខែ, រាប់ពី ១ រោចខែពិសាខ ដល់ថ្ងៃ ១៥ កើតខែអាសាឍ, មាន ៥៩ ថ្ងៃ (បើឆ្នាំ ដែលមានអធិកវារៈ មាន៦០ ថ្ងៃ, ឆ្នាំដែលមានអធិកមាស មាន ៣ ខែ មានថ្ងៃ ៨៩ (?) ព្រោះប្រើខែចេញឈ្មោះតាមចន្ទគតិដូចបែបប្រើរដូវ ៣ ដែរ) ។ ៥-វស្សានៈ ឬ វស្សានរដូវ “រដូវភ្លៀង” មាន ២ ខែ, រាប់ពីថ្ងៃ ១ រោចខែអាសាឍ ដល់ថ្ងៃ ១៥ កើតខែភទ្របទ, មាន ៥៩ ថ្ងៃ ។ ៦-សរទៈ ឬ សរទរដូវ “រដូវចុះអ័ព្ទ ឬរដូវមានខ្យល់, ភ្លៀង, ទឹកសន្សើមខ្លះ” មាន ២ ខែ, រាប់ពីថ្ងៃ ១ រោចខែភទ្របទដល់ថ្ងៃ ១៥ កើតខែកត្តិក, មាន ៥៩ថ្ងៃ ។ រួមទាំង ៦ រដូវមានខែ ១២ (ឬចួនកាលមាន ១៣ ខែ ?) មានថ្ងៃ ៣៥៤ (ឬ ៣៥៥ ឬក៏ចួនកាល ៣៨៤ ថ្ងៃ ?) ត្រូវជាមួយឆ្នាំ ។ រដូវ ៦ នេះ លទ្ធិពុទ្ធសាសនាមិននិយមប្រើទេ មានបង្គាប់ឲ្យប្រើតែរដូវ ៣ តាមចន្ទគតិ ដោយដាច់ខាត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រាសី ផង ព្រោះមានប្រាប់ឈ្មោះខែសម្រាប់សុរិយគតិ និងចន្ទគតិនៅនោះ) ។
-
មាស
( ន.នាមសព្ទ )
ខែ; ព្រះចន្ទ្រ ។ ច្រើនប្រើជាបទសមាសភ្ជាប់ជាមួយនឹងឈ្មោះខែទាំង១២ ឬជាមួយនឹងនាមសព្ទដទៃ : មិគសិរមាស, បុស្សមាស ឬ បុស្យមាស, មាឃមាស, ផល្គុណមាស ឬ ផល្គុនមាស, ចិត្តមាស ឬ ចិត្រមាស, វិសាខមាស, ជេស្ឋមាស, អាសាឍមាស ឬ អាសាឡ្ហមាស, សាវណមាស ឬ ស្រាវណមាស, ភទ្ទបទាមាស ឬ ភទ្របទាមាស, អស្សយុជមាស ឬ អស្សុជមាស, កត្តិកមាស ។
- ត្រីមាស ឬ - ត្រៃមាស ប្រជុំនៃខែបី, ចំនួនបីខែ : បញ្ជីត្រៃមាស បញ្ជីដែលក្នុងបីខែត្រូវធ្វើម្ដង ។
- ធម្មាស (ឆ័ម-មាស) ប្រជុំនៃខែ ៦, ចំនួន ៦ ខែ : បញ្ជីឆម្មាស បញ្ជីដែលក្នុង ៦ ខែត្រូវធ្វើម្ដង, បញ្ជីរួមដំណើរកិច្ចការក្នុងចំនួន ៦ ខែ ។ល។
- អឌ្ឍមាស កន្លះខែ : ប្រាក់អឌ្ឍមាស ប្រាក់ដែលក្នុងកន្លះខែត្រូវបើកម្ដង ។
- អនុមាស លំដាប់ខែ, រាល់ខែ : បញ្ជីអនុមាស បញ្ជីដែលត្រូវធ្វើរាល់ខែ; ប្រាក់អនុមាស ប្រាក់ដែលត្រូវបើករាល់ខែ (ប្រាក់ខែ) ។ល។ មាសា ខែទាំងឡាយ, ច្រើនខែ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) ។
-
រាសី
( ន.នាមសព្ទ )
(រាសិ; រាឝិ) គំនរ, ពំនូក : ពួក, កង; ប្រជុំ ។ មាត្រារង្វាស់ចម្ងាយល្វែងផ្ទៃមេឃ ដែលជាផ្លូវចរនៃព្រះអាទិត្យព្រះចន្រ្ទ; តាមហោរាសាស្រ្តថា ល្វែងមួយៗមានចម្ងាយ ៣០ អង្សា ហៅថា មួយរាសី សម្រាប់សុរិយគតិ, មាន ១២ គឺ ១-មេសៈ ឬ មេសរាសី “រាសីចៀម ឬពពែ” (បារ. អាវ្រិល ឬ អាវរិល Avril រាសីទី ៤) មាន៣០ ថ្ងៃ; ២-ឧសភៈ ឬ ឧសភរាសី “--គោឈ្មោល” (បារ. ម៉េ Mai –ទី ៥) មាន ៣១ ថ្ងៃ; ៣-មិថុនៈ ឬ មិថុនរាសី “--គូបុរសនិងស្ត្រី” (បារ. ហ្ស៊ូវ៉ាំង ឬ យូវាំង Juin --ទី៦) មាន ៣០ ថ្ងៃ; ៤-កក្កដៈ ឬ កក្កដរាសី “--ក្តាម” (បារ. ហ៊្សុយេ្យត៍ ឬ ស៊ូយេត Juillet –ទី៧)” មាន ៣១ ថ្ងៃ; ៥-សីហៈ ឬ សីហរាសី “--សីហៈ” (បារ. អាអ៊ូត៍ ឬ អាអ៊ូត AoÛt --ទី ៨) មាន ៣១ ថ្ងៃ; ៦-កញ្ញា ឬ កញ្ញារាសី “--ស្រីក្រមុំ” (បារ. សេបតមប្រិ៍ Septembre –ទី ៩) មាន ៣០ ថ្ងៃ; ៧-តុលា ឬ តុលារាសី “--ជញ្ជីង” (បារ. ឲកតូប្រិ៍ Octobre --ទី ១០) មាន ៣១ ថ្ងៃ; ៨-វិចិ្ឆកៈ ឬ វិច្ឆិករាសី “--ខ្ទួយ” (បារ. ណូវ៉មប្រិ៍ ឬ ណោវ៉មប្រិ៍ Novembre –ទី ១១) មាន ៣០ ថ្ងៃ; ៩-ធនុ ឬ ធនុរាសី “--ធ្នូ” (បារ. ដេសមប្រិ៍ Décembre –ទី ១២) មាន ៣១ ថ្ងៃ; ១០-មករៈ ឬ មកររាសី “--មករ” (បារ. ស៊្សង់វិយេរ ឬ យ៉ាំងវិយេរ Janvier --ទី១) មាន ៣១ ថ្ងៃ; ១១-កុម្ភៈ ឬ កុម្ភរាសី “--ក្អម” (បារ. ហ្វេវ្រិយេរ ឬ ហ្វេវរិយេរ Février --ទី២) មាន២៨ ឬ ចួនកាលមាន ២៩ថ្ងៃ; ១២-មីនៈ ឬ មីនរាសី “--ត្រី” (បារ. ម៉ារ្ស Mars –ទី ៣) មាន ៣១ ថ្ងៃ; ជាមួយឆ្នាំនៃសុរិយគតិមាន ៣៦៥ ថ្ងៃ ឬចួនកាលមាន ៣៦៦ ថ្ងៃ ។ មាត្រារង្វាស់នៃចន្ទគតិមិនមានកំណត់អង្សាទេ ហៅថា ឫក្ស ឬ នក្សត្រឫក្ស, មាន ១២ គឺ ១-មិគសិរ ឬមិគសិរឫក្ស “ឫក្សក្តាន់” មាន ២៩ ថ្ងៃ; ២-បុស្ស ឬ បុស្សឫក្ស “--ក្តាម” មាន ៣០ ថ្ងៃ; ៣-មាឃ ឬ មាឃឫក្ស “--ស្វាព្រាហ្មណ៍” មាន ២៩ ថ្ងៃ; ៤-ផគ្គុណ ឬ ផល្គុនឫក្ស “--គោ” មាន ៣០ ថ្ងៃ; ៥-ចេត្រ ឬ ចិត្រឫក្ស “--ខ្លា” មាន ២៩ ថ្ងៃ; ៦-ពិសាខ ឬ វិសាខឫក្ស “--ក្របី” មាន ៣០ ថ្ងៃ; ៧-ជេស្ឋ ឬ ជេដ្ឋឫក្ស “--ពពែ” មាន ២៩ ថ្ងៃ ឬចួនកាលមាន ៣០ ថ្ងៃ; ៨-អាសាឍ ឬ អាសាឡ្ហឫក្ស “--សីហៈ” មាន ៣០ ថ្ងៃ; ៩-ស្រាពណ៍ ឬ ស្រាវណឫក្ស, សាវណឫក្ស “--ផ្កាយឈើ” មាន២៩ ថ្ងៃ; ១០-ភទ្របទ ឬ ភទ្របទាឫក្ស “--រមាស” មាន ៣០ ថ្ងៃ; ១១-អស្សុជ ឬ អស្សយុជឫក្ស “--សេះ” មាន ២៩ ថ្ងៃ; ១២-កត្តិក ឬ កត្តិកឫក្ស “--កូនមាន់” មាន ៣០ ថ្ងៃ; ជាមួយឆ្នាំនៃចន្ទគតិ មាន ៣៥៤ ថ្ងៃ, ឆ្នាំដែលមានចន្រ្ទាធិមាស (អធិកវារៈ) មាន ៣៥៥ ថ្ងៃ, ឆ្នាំដែលមានអធិកមាស មាន ៣៨៤ ថ្ងៃ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រតូវ ឬ រដូវ និង មាស ន. ១ និង រាសិចក្រ ផង) ។ លើករាសី តាំងប្រសិទ្ធីតាមក្បួនតម្រាសូត្ររំលើករាសីដែលអាប់ឲ្យត្រឡប់រុងរឿងឡើង ។ ខ្មែរប្រើពាក្យ រាសី នេះសំដៅសេចក្ដីថា “លំអ; មានលំអ, ស្រស់បស់សមរម្យ; ចម្រើន” ផងក៏បាន (ចំពោះតែមនុស្សឬសត្វ) : មនុស្សមានរាសី, កំពុងឡើងរាសី, អាប់រាសី, ចុះរាសី ។ល។
-
សសាង្ក
( ន.នាមសព្ទ )
[សៈសាង ]
(ឝឝាំក ឬ ឝឝាង្ក < ឝឝ “ទន្សាយ” + អំក ឬ អង្ក “ស្នាម, គំនូស; គ្រឿងសម្គាល់”; សសំក ឬ សសង្ក < សស + អំក ឬ អង្ក) ជោតិភាពមានស្នាមទន្សាយ ឬមានរូបទន្សាយជាគ្រឿងសម្គាល់ (ព្រះចន្រ្ទ) ។ ព្រះចន្រ្ទបានជាហៅ សសាង្ក ព្រោះមានរូបស្នាមទន្សាយដែលព្រះឥន្រ្ទផ្តិតរូបពោធិសត្វ, កាល (ព្រះសក្យមុនី) ចាប់កំណើតជាទន្សាយប្រព្រឹត្តធម៌អស្ចារ្យ, ទុកជាគ្រឿងសម្គាល់អស់មួយកប្ប... (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : សសាង្គភ្លីស្វាងក្នុងរាត្រី កត្តិកបុណ្ណមីជិតអធ្រាត្រ ពពកអណ្តែតដាច់ឃ្លាតៗ រស្មីពព្រាតចាំងលើទឹក ។ វេវ. ចន្ទ ឬ ចន្រ្ទ, និសាករ, និសានាថ, សសិន ឬ សសី, សីតរង្សី, ហិមរង្សី, ឧឡុរាជ, នក្ខត្តរាជ, សោមៈ, ឥន្ទុ... ។
-
សីត
( គុ.គុនសព្ទ )
[--តៈ ]
(ឝីត ឬ ឝីតល) ត្រជាក់, រងា ។
- សីតករ ឬ
- សីតភានុ,
- សីតរង្សី ឬ --រស្មី ព្រះចន្រ្ទ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : សីតករ ដ៏បវរ ដោយរង្សី, បូណ៌មី ខែកត្តិក ត្រជាក់ស្រេង; ពួកនរៈ និងនារី នាំគ្នាលេង, លោតកញ្ឆេង សើចសប្បាយ រីករាយច្រើន ។
- សីតកាល ឬ--សម័យ វេលាត្រជាក់; រដូវរងា ។
- សីតភ័យ ការខ្លាចរងា ។
- សីតភិត (បា. --ភីត; សំ. ឝីតភីត) អ្នកដែលចាញ់រងា ។
- សីតរស (--រស់) ទឹកត្រជាក់; (រ. ស.) : ព្រះសីតរស ។
- សីតវាត ខ្យល់ត្រជាក់ ។
- សីតាលុ ដែលមានត្រជាក់ច្រើន; ប្រទេសរងាខ្លាំង; មនុស្សចាញ់រងា (ព. ផ្ទ. ឧណ្ហាលុ) ។
- សីតុណ្ហភាព (សីតុន-ហៈ--) ភាពត្រជាក់និងក្ដៅ, ភាពនៃបរិយាកាសត្រជាក់និងក្ដៅដែលផ្សព្វផ្សាយមកប៉ះលើខ្លួនយើង ។
- សីតោទក (--ទៈកៈ ឬ--ទក់; បា. < សីត + ឧទក “ទឹក”) ទឹកត្រជាក់ (ព. ផ្ទ. ឧណ្ហោទក) ។
- សីតលចិត្ត ឬ--ហទ័យ, --ហ្ឫទ័យ ចិត្តត្រជាក់, ចិត្តជា ។ល។
-
ស្រកា
( ន.នាមសព្ទ )
សំបកឬបន្ទះតូចៗ ស្ដើងៗ ខ្លីៗ ដែលស្រោបជាប់ពីក្រៅស្បែកត្រីពួកខ្លះឬពស់ជាដើម : ស្រកាត្រី, ស្រកាពស់ ។
- ស្រកាពង្រូល ស្រកាសត្វពង្រូល (ធំៗក្រាស់ៗជាងស្រកាត្រីនិងពស់) ។
- ត្រីស្រកា ត្រីដែលមានស្រកា ។
- បែកស្រកា ប្រេះស្បែកបន្តិចៗជាក្រឡាៗ : ត្រូវខ្យល់ខែកត្តិកបែកស្រកាព្រោង, ស្គមបែកស្រកា ។
Headley's Khmer-English Dictionary Full Text Search
-
កត្តិក
( n )
[katdək]
- detail »
Kattik (twelfth month of the Cambodian lunar calendar corresponding to mid-October - mid-November)
-
កាតិក
- detail »
See:កត្តិក -
អក
( n )
[ʔɑɑk]
- detail »
name of a ceremony, the purpose of which is to predict the rain-fall for the following year, traditionally held during the full moon of the month of កត្តិក
See:ពិធីសំពះព្រះខែ
Reference: អកអំបុក -
ឫក្ស
( n )
[rɨk]
- detail »
star; propitious time (as determined by an astrologer) (For the lunar calendar there are 12 ឫក្ស. These are: 1. មិគសិរ or មិគសិរឫក្ស 29 days; 2. បុស្ស or បុស្សឫក្ស 30 days; 3. មាឃ or មាឃឫក្ស 29 days; 4. ផល្គុណ or ផល្គុនឫក្ស 30 days; 5. ចេត្រ or ចិត្រឫក្ស 29 days; 6. ពិសាខ or វិសាខឫក្ស 30 days; 7. ជេស័ or ជេដ្ឋឫក្ស 29 days; 8. អាសាឍ or អាសាឡ្នឫក្ស 30 days; 9. ស្រាពណ៍ or ស្រាវណឫក្ស 29 days; 10. ភទ្របទ or ភទ្របទាឫក្ស 30 days; 11. អស្សុជ or អស្សយុជឫក្ស 29 days; 12. កត្តិក or កត្តិកឫក្ស 30 days)