Khmer Dictionary: សា
Chuon Nath's Khmer-Khmer Dictionary
-
សាមណេរ
( ន.នាមសព្ទ )
[--ម៉ៈណេ ឬ --ណែ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឝ្រាមណេរ “កូនចៅឬផៅពង្សនៃសមណៈ”) បព្វជិតពុទ្ធសាសនិកអ្នកកាន់សីល ១០ ... (លោកនេន); បើស្ត្រីជា សាមណេរី (តែសម័យឥឡូវមិនមាន) ។
- សាមណេរគ្រោង សាមណេរធំ, សាមណេរបួសឯចាស់ ។
- សាមណេរសិក្ខា (--ណេរ៉ៈ--) សិក្ខាសម្រាប់សាមណេរ (ព. វិ. ពុ.) ។ល។
-
សាមណេរី
(មើលក្នុងពាក្យ សាមណេរ) ។
-
សាមន្ត
( គុ.គុនសព្ទ )
[--ម៉ន់ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ជិត, ដែលនៅជិតគ្នា: ទីសាមន្ត ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃអ. ថ. សា-ម៉ន់-តៈ, ដូចជា សាមន្តគ្រាម ស្រុកជិតគ្នា ។
- សាមន្តប្រទេស ប្រទេសជិតគ្នា, ប្រទេសជិតខាង ។
- សាមន្តរដ្ឋ ដែនជិតខាង, ដែនដែលមានព្រំប្រទល់គ្នា ។
- សាមន្តរាជ ព្រះរាជាក្នុងប្រទេសជិតខាង; ប្រទេសរាជ (ស្ដេចចំណុះគេ) ។ល។
-
សាមសិប
( ប. សំ.បកតិសំខ្យា ( ប្រើត្រឹមតែ សំខ្យា. គឺសំខ្យាសព្ទ ក៏មាន ) )
( ស.សៀម ( ភាសាសៀម ) )
(អ. ថ. សាមស៊ិប) ដប់បីដង (៣០) ។ ន. ឈ្មោះវល្លិមួយប្រភេទ ដើមតូចរឹង មានបន្លា ស្លឹកមូលល្អឹតៗស្រួចៗមើមមូលៗតូចៗក្លិនក្រពុលបន្តិចៗដុះជាចង្កោម, បើបន្សាបឲ្យអស់រសជាតិក្រពុលហើយប្រកបការធ្វើជាបង្អែមបាន រាប់អានទុកជាចំណីមានតម្លៃមួយយ៉ាងរបស់ខ្មែរ : ដំណាប់មើមសាមសិប ។
-
សាមហាប
( ន.នាមសព្ទ )
( ស.សៀម ( ភាសាសៀម ) )
(“បីអម្រែក”) គឺភោជនាហារបង្អែមចម្អាបបីអម្រែក ដែលបុរសបីនាក់រែកដើរក្រឡឹងជើងថ្ករពោលពាក្យស្រែកហៅឆ្លើយគ្នា... ហើយប្រគេនភិក្ខុបីរូបឬប្រគេនសង្ឃ ឧទ្ទិសចំណែកបុណ្យឆ្ពោះទៅមតកបុគ្គល..., ធ្វើក្នុងវេលាព្រឹកដែលប្រជុំគ្នារើសអដ្ឋិ (ទំនៀមសៀម; ហៅជាខ្មែរថា បីអម្រែក) ។
-
សាមាន្យ
( គុ.គុនសព្ទ )
[--ម៉ាន ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(សាមញ្ញ) សាធារណៈ; ដែលជាធម្មតា; ដែលស្មើៗតែគ្នា; ដែលរាប់រយរាប់ពាន់ :
- ចោរសាមាន្យ ចោរធម្មតា, ចោររយ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : រីចោរសាមាន្យ វាលួចគេបាន គ្រាន់តែស៊ីផឹក ពុំគិតអត់ឃ្លាន បានល្ងាចស៊ីព្រឹក រាល់ល្ងាចវរវឹក ធ្វើទុក្ខប្រពន្ទ ។ (ពាក្យ សាមាន្យ និង សាមញ្ញ មានអត្ថន័យធម្មតាដូចជាគ្នា) ។
-
សាមាយិក
( គុ.គុនសព្ទ )
[--ម៉ា-- ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ឬសំ.) (សាមយិក) ដែលកើតឬមានតាមសម័យ; ដែលត្រូវឬសមតាមសម័យ។
- សមាយិកភណ្ឌ ឬ--វត្ថុ របស់ឬអ្វីៗដែលកើតតាមសម័យ, ដែលសមតាមសម័យ ។
- សាមាយិករោគ ឬ - សាមាយិកាពាធ ជំងឺដែលកើតតាមកាល តាមសម័យ ។
- សាមាយិកលាភ លាភកើតក្នុងសម័យ គឺលាភដែលកើតមានតាមកាលសម័យម្ដងៗ ។ល។
-
សាមិក
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ស្វាមិក) ម្ចាស់, ម្ចាស់របស់; ប្តី; ចៅហ្វាយ, នាយ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : អាចោរសាមាន្យ យប់លួចគេបាន ធ្វើហាក់ងូតទឹក លាក់ទ្រព្យផ្តេសផ្តាស ច្រឡាសទាល់ព្រឹក ត្រាតែសាមិក នៃទ្រព្យគេឃើញ ។
- សាមិកភាព ភាពជាសាមិក ។
-
សាមិនី
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ស្វាមិនី) ស្ត្រីជាម្ចាស់, ស្ត្រីម្ចាស់របស់ ។
- គេហសាមិនី ស្ត្រីជាម្ចាស់ផ្ទះ; ប្រពន្ធ (អ្នកផ្ទះ) ។ ប្រើជា គេហស្សាមិនី ក៏បាន ។
-
សាមី
( ន.នាមសព្ទ )
[--ម៉ី ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ស្វាមិន៑) ម្ចាស់, ម្ចាស់របស់; ប្តី; ចៅហ្វាយ, នាយ ។
- សាមីការ ម្ចាស់ការ, អ្នកដើមការ ។
- សាមីខ្លួន ឬ - សាមីរូប ម្ចាស់ខ្លួន, ខ្លួនគេ ។
- សាមីជន ជនជាម្ចាស់របស់អ្វីមួយ; ជនដែលបាននូវមុខតំណែង, នូវយសសក្ដិជាដើម ដោយមានលិខិតជាសំអាង ។
- សាមីទាន ទានដែលជាម្ចាស់លើអស់ទ្រព្យ, ទានដ៏ឧត្តម ។
- សាមីបរិភោគ (បា. សាមិ--) ការបរិភោគចតុប្បច្ច័យ ដោយបានពិចារណាតាមលំអានបច្ចយសន្និស្សិតសីលឥតខ្វះចន្លោះ (ព. វិ. ពុ.) ។
- សាមីបុណ្យ ម្ចាស់បុណ្យ, អ្នកដើមបុណ្យ ។
- សាមីភ័ក្តិ ឬ - ស្វាមីភ័ក្តិ សេចក្ដីស្រឡាញ់ស្មោះត្រង់ចំពោះម្ចាស់, ចំពោះចៅហ្វាយនាយ ឬចំពោះប្តី ។
- សាមីភគិនី (បា. សាមិ--) បងស្ត្រីឬប្អូនស្ត្រី, ចំពោះចៅហ្វាយនាយ ឬចំពោះប្តី ។
- សាមីភគិនី (បា. សាមិ--) បងស្រីឬប្អូនស្រីរបស់ប្តី ។ល។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>