Khmer Dictionary: សា
Chuon Nath's Khmer-Khmer Dictionary
-
សាហុ !
( និ.និបាតសព្ទ )
( បា.បាលី ( បាលីភាសា ) )
ប្រពៃហើយ !, ល្អហើយ !, ស្រួលហើយ !; សាធុ !; ពាក្យសម្រាប់ព្រះថេរៈជាឧបជ្ឈាយ៍ឬអាចារ្យទទួលព្រមក្នុងវេលាដែលភិក្ខុឬសាមណេរ សូមនិស្ស័យ (ព. វិ. ពុ.) ។
-
សាហេតុ
( ន.នាមសព្ទ )
[--ហែត ]
( បា.បាលី ( បាលីភាសា ) )
(សហេតុ, សហេតុក “ដែលប្រកបដោយហេតុ; ព្រមទាំងហេតុ”) ដើមហេតុ, ដំណើរដើម; ការទាស់ដំណើរគ្នា; អធិករណ៍ : កើតសាហេតុ, នាំឲ្យមានសាហេតុ ។
-
សាហ័ស
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(សាហស) សេចក្ដីក្លាហាន; អាជ្ញា; ពលក្ការ; ការបៀតបៀន, ភាវៈកាច ។ ប្រើជា គុ. ក៏បាន, សេចក្ដីដូចគ្នានឹង សហ័ស ដែរ ។
-
សាំ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
( ស.សៀម ( ភាសាសៀម ) )
ដែលផ្ទួនឬថែមដដែលៗ, ដែលដូចគ្នាដដែលៗ : និយាយសាំ; សម្ដីសាំ, ក្បាច់សាំ ។
- សាំទាំ ទាំនៅដដែលៗ, ដែលថ្នឹកទាំដដែលៗ ។
- សុខទុក្ខសាំទាំ សុខនិងទុក្ខដែលទាំនៅផ្លាស់ប្តូរគ្នាដដែលៗ (អ្នកខ្លះនិយាយតាមទម្លាប់ថា ស៊ាំទាំ) ។
-
សាំង
( គុ.គុនសព្ទ )
ដែលមិនផ្លាង, មិនផ្អើល, ដែលងាយឲ្យចាប់ឲ្យកាន់ (ចំពោះតែសត្វ) : មាន់សាំង, សារិកាសាំង ។ ព. ផ្ទ. ផ្លាង ។
-
សាំង្កសី
[សាំង-កៈ--]
មើលពាក្យ ស័ង្កសី ។
-
សាំញ៉ាំ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលសាំរញ៉ាំ, ដែលរញ៉ិមរញ៉ាំរសេមរសាម : និយាយសាំញ៉ាំ; សម្ដីសាំញ៉ាំ, ចិត្តសាំញ៉ាំ, ក្បាច់សាំញ៉ាំ ។
-
សាំដែល
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលផ្ទួនដដែលៗ, ច្រំដែល : និយាយសាំដែល; សម្ដីសាំដែល ។
-
សាំទាំ
( គុ.គុនសព្ទ )
or ស៊ាំទាំ
មើលក្នុងពាក្យ សាំ ។
-
សាំប៉ៃសាំម៉ា
( កិ.កិរិយាសព្ទ )
( ស.សៀម ( ភាសាសៀម ) )
សមគំនិតប្រសិបប្រសុបជាមួយគ្នា; លបលាក់រួមរ័កស្នេហាគ្នា, ខូចកាចនឹងគ្នា : សាំប៉ៃសាំម៉ាគ្នាតែពីរនាក់; ឥតមានអ្នកណារៀបចំឲ្យទេ, វាសាំប៉ៃសាំម៉ានឹងគ្នាវាទេតើ !
<< Prev 1 ... 15 16 17 18 19 20 Next >>