Khmer Dictionary: សា
Chuon Nath's Khmer-Khmer Dictionary
-
សារី
( ន.នាមសព្ទ )
[-រី ]
ឈ្មោះផ្លែឈើមួយប្រភេទ មកពីប្រទេសក្រៅ, ប្រើជាអាហារជម្រះមាត់ ។
-
សារីបុត្ត
( ន.នាមសព្ទ )
[--រ៉ីបុត ]
or សារីបុត្រ
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឝារីបុត្រ) នាមព្រះអរហន្តអង្គមួយ ជាអគ្គសាវ័ក (សាវ័កស្ដាំ) នៃព្រះសក្យមុនីគោតម, ជាគូនឹងព្រះមោគ្គល្លាន; បកតិនាមរបស់ព្រះមហាថេរអង្គនេះជា ឧបតិស្សៈ, លុះមកបួសក្នុងពុទ្ធសាសនា ព្រះបរមសាស្ដាទ្រង់ហៅថា សារីបុត្ត ព្រោះលោកជាបុត្តនៃនាងព្រាហ្មណីឈ្មោះ សារី; ហៅដោយដាក់ពាក្យ មហា ស៊ែមមកផងជា មហាសារីបុត្ត ក៏បាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ធម្មសេនាបតី ផង) ។
-
សារីរសាស្រ្ត
( ន.នាមសព្ទ )
[--រ៉ីរ៉ៈសាស ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឝារីរ + ឝាស្រ្ត) គម្ពីរ, ក្បួន, តម្រា, វិជ្ជា សម្រាប់រៀនសង្កេតឲ្យស្គាល់លក្ខណៈអាការក្នុងរូបកាយ ឬសម្រាប់សង្កេតឲ្យស្គាល់អាការរោគក្នុងសរីរៈ ។
-
សារីរិក
( គុ.គុនសព្ទ )
[--រ៉ី-- ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឝារីរិក) ដែលកើតឬមានក្នុងសរីរៈ; ដែលជាប់ទាក់ទងដោយសរីរៈ ។
- សារីរិកធាតុ (--កៈធាត) ព្រះអដ្ឋិធាតុនៃព្រះសម្មាសម្ពុទ្ធ (ហៅដោយគោរពយ៉ាងក្រៃលែងថា ព្រះបរមសារីរិកធាតុ) ។
-
សារុង
( ន.នាមសព្ទ )
[--រ៉ុង ]
សំពត់អំបោះឬសូត្រ ត្បាញចាក់ជាក្រឡាឆ្លាស់ព័ណ៌ ឬធ្វើជាផ្កា ជាគំនូរ រំលេចព័ណ៌សម្រាប់ភ្ជើញស្លៀកសម្លុយ, ជាសម្លៀករបស់ចាមជ្វាជាដើម : សារុងអំបោះ, សារុងសូត្រ ។ សារុងដែលខ្មែរប្រើមាន ២ ប្រភេទគឺ សារុងស្រី, សារុងប្រុស; សារុងសម្រាប់ស្រីៗសុទ្ធតែមកពីបរទេស, ស្រីៗអាចប្រើជាប្រក្រតីបាន មិនទាស់ទំនងរបស់សុជីវធម៌ខ្មែរទេ, ឯសារុងសម្រាប់ប្រុសៗ ច្រើនតែត្បាញក្នុងប្រទេសកម្ពុជា, ប្រុសៗស្លៀកបានចំពោះតែក្នុងផ្ទះលំនៅ ក្នុងពេលដែលយល់ថាគួរស្លៀកបាន, ពុំអាចស្លៀកដើរចេញទៅខាងក្រៅផ្ទះលំនៅឡើយ (នេះជាសុជីវធម៌ដ៏សមរម្យរបស់ខ្មែរ) ។
-
សារុប្ប
(ម. ក្នុង ព. សារូប) ។
-
សារូ
( ន.នាមសព្ទ )
[--រូ ]
ឈ្មោះសំពត់មួយប្រភេទ សាច់ស្ដើងម៉ដ្ឋខៃ, មកពីប្រទេសក្រៅ ។
-
សារូប
( គុ.គុនសព្ទ )
[--រ៉ូប ឬ --រូប ]
( បា.បាលី ( បាលីភាសា ) )
(សារុប្ប) ដែលសមរម្យ, សមគួរ; ដែលគួរដល់ភ្នែក; ដែលត្រូវបែប, ចុះបែប របស់សារូប, សម្លៀកបំពាក់សារូប ។
- សមណសារូប (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សមណ ឬ សមណៈ) ។
-
សារោជ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សរោជ) ។
-
សាល
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សាល, សាលា; ឝាល, ឝាលា) សាលា; រោងធំ, បន្ទប់ធំ។ ខ្មែរសម័យពីដើមហៅចំពោះតែ “សាលាជំនុំក្តី” : សាលឧទ្ធរណ៍, សាលវិនិច្ឆ័យ (ហៅក្លាយជា សាន តាមសំនៀងសៀមក៏មាន); សម័យសព្វថ្ងៃនេះហៅ សាលាឧទ្ធរណ៍, សាលាវិនិច្ឆ័យ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សាលា>សាលា ផង) ។
- សាលក្រម (--ក្រំ) សំបុត្រសម្រេចសេចក្ដីដែលចៅក្រមប្រគល់ឲ្យគូក្តីអ្នកឈ្មះ កាន់រក្សាទុកជាសម្គាល់ (ពាក្យធម្មតាហៅ សានក្រម) ។
- សាលតន្ត្រី សាលបង្រៀនភ្លេង; សាលជាទីប្រគំតន្ត្រី, រោងសម្រាប់សម្ដែងរបាំផ្សេងៗ ។
- សាលសន្និសីទ សាលសម្រាប់ប្រជុំធ្វើសន្និសីទ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សន្និសីទ>សន្និសីទ ផង) ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>