Khmer Dictionary: សា
Chuon Nath's Khmer-Khmer Dictionary
-
សាមី
( អា. និ.អាយតនិបាត )
[--ម៉ី ]
( បា.បាលី ( បាលីភាសា ) )
ឈ្មោះអាយតនិបាតពួកទី ៦ មានពាក្យប្រើថា នៃ, របស់, ផង ... ដូចជា ផ្ទះនៃខ្ញុំ, សេះរបស់ខ្ញុំ, គោផងប្អូនខ្ញុំ; ហៅ សាមីសម្ពន្ធ ក៏បាន (ព. វ.) ។
-
សាមីចិ
( គុ.គុនសព្ទ )
[--ម៉ី-ចិ ]
( បា.បាលី ( បាលីភាសា ) )
ដែលត្រឹមត្រូវ, ប្រពៃ, សមគួរ, គួរគាប់, មិនឆ្គង ។
- សាមីចិកម្ម កិច្ចការត្រឹមត្រូវ; ការគោរព, ការគប្បី ។
- សាមីចិបដិបត្តិ បដិបត្តិត្រឹមត្រូវ ។
- សាមីចិបដិបទា បដិបទាប្រពៃ ។
- សាមីចិបដិបន្ន អ្នកបដិបត្តិត្រឹមត្រូវ (បើស្ត្រីជា សាមីចិបដិបន្នា) ។
- សាមីចិវត្ត វត្តបដិបត្តិត្រឹមត្រូវ ។
- សាមីចិវាចា ឬ--វាទ សម្ដីត្រឹមត្រូវ, ពាក្យគោរព, ពាក្យគួរសម ។
- សាមីចិវាទី អ្នកដែលប្រើសម្ដីគួរសមជានិច្ច ។ ប្រើស្ត្រីជា សាមីចិវាទិនី ។
- សាមីចិសាសន៍ ឬ --សាសនា ពាក្យប្រៀនប្រដៅដែលគួរគោរព, ពាក្យប្រៀនប្រដៅត្រឹមត្រូវ ។ល។
-
សាមីសម្ពន្ធ
[សាម៉ីសំព័ន ឬ--សំព័ន-ធៈ ]
ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សាមី ២ អា. និ. ។
-
សាមីរូប
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ) )
ម្ចាស់ខ្លួន, ខ្លួនរបស់ម្ចាស់ផ្ទាល់ ។
-
សាមុទ្ទិក
( ន.នាមសព្ទ )
or សាមុទ្រិក
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
ដូចគ្នានឹង សាមុទ្ទៈ ឬ សាមុទ្រៈ ដែរ ។
-
សាមុទ្ទៈ
( ន.នាមសព្ទ )
[--ម៉ុត-ទៈ ]
or សាមុទ្រៈ
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សាមុទ្ទ; សាមុទ្រ) អ្វីៗដែលកើតក្នុងសមុទ្រ ។ អំបិលដែលបានពីក្នុងទីជិតសមុទ្រឬដែលកើតពីទឹកសមុទ្រ (ហៅ សាមុទ្ទិក ឬ សាមុទ្រិក ក៏បាន) ។
-
សាមៈ
[សាម៉ៈ]
or សាមវេទ (សាម៉ៈវេត)
មើលក្នុងពាក្យ វេទ ។
-
សាយ
( កិ.កិរិយាសព្ទ )
រាច, រាយ; ខ្ចរខ្ចាយ, ផ្សាយចេញ : ទឹកជនសាយពេញវាល, ដំណឹងសាយ ។ កិ. វិ. ឬ គុ. ដែលខ្ចរខ្ចាយ, ដែលផ្សាយចេញ; ដែលលាន់ឮចេញឆ្ងាយ; ដែលរីកចេញទៅខាង : ក្លិនសាយ; សំឡេងសាយ ឮសាយ; ត្រគាកសាយ ។
- សាយភាយ សាយក្លិនធុំភាយ ។ ព. ប្រ. សាយដំណឹងឬកេរ្តិ៍ឈ្មោះសព្វអន្លើ ។
- សាយសុស ឬ - សុសសាយ លេចឮខ្ចរខ្ចាយសុសសព្វគ្រប់ទិសទី ។ល។
-
សាយ
( ន.នាមសព្ទ )
( ស.សៀម ( ភាសាសៀម ) )
(សាយ “ខ្សែ”) សំណុំសរសៃសូត្រតូច ដែលចងតពីក្បាលស្លាបឯកភ្ជាប់នឹងចុងដង : សាយឯក, ឯកដាច់សាយ ។
-
សាយដៀវ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សាដៀវ) ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>