Khmer Dictionary: សា
Chuon Nath's Khmer-Khmer Dictionary
-
សាំប៉ៃសាំម៉ា
( កិ.កិរិយាសព្ទ )
( ស.សៀម ( ភាសាសៀម ) )
សមគំនិតប្រសិបប្រសុបជាមួយគ្នា; លបលាក់រួមរ័កស្នេហាគ្នា, ខូចកាចនឹងគ្នា : សាំប៉ៃសាំម៉ាគ្នាតែពីរនាក់; ឥតមានអ្នកណារៀបចំឲ្យទេ, វាសាំប៉ៃសាំម៉ានឹងគ្នាវាទេតើ !
-
សាំមណោគ្រួ
[--ម៉ៈ-- ]
មើលពាក្យ សមណោគ្រួ ។
-
សាំរញ៉ាំ
( គុ.គុនសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលរសេមរសាមមិនដាច់ស្រេច មិនស្រឡះ ឧ. គំនិតសាំរញ៉ាំ, ចិត្តសាំរញ៉ាំ ។ ប្រើជាសាំញ៉ាំ ក៏បាន ។ស