Khmer Dictionary: សា
Chuon Nath's Khmer-Khmer Dictionary
-
សាវឡិក
( ន.នាមសព្ទ )
( ស.សៀម ( ភាសាសៀម ) )
(សាវ “ក្រមុំ”, លេ៏ក អ. ថ. ល៉ិក “តូច” = ក្រមុំតូច) ស្ត្រីជំទង់អ្នកបម្រើព្រះអង្គម្ចាស់ក្សត្រា ។ ប្រើក្លាយមកទៀត ហៅស្ត្រីជាតិរាស្រ្តដែលជាភរិយាតូចរបស់ព្រះអង្គម្ចាស់ (ច្រើនហៅ សៅឡិក ជាង) ។
-
សាវា
( គុ.គុនសព្ទ )
[--វ៉ា]
or សាវ៉ា
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឝាវ “ដែលជាប់ទាក់ទងដោយសាកសព; ដែលមានក្លិនស្អុយអាក្រក់; ថោកទាប, ឥតតម្លៃ”) ដែលឆាប់រើរុះ, ដែលមិននឹង, មិនប្រាកដ, ដែលរាយមាយ ចាប់នេះចាប់នោះមិនឆ្ពោះត្រង់ណា : គំនិតសាវា, ចិត្តសាវា, មនុស្សសាវា ។
-
សាវិកា
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សាវក ឬ សាវ័ក) ។
-
សាវិត្តិសាស្ត្រ
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
ឈ្មោះគម្ពីរសម្ដែងអំពីដំណើរបែបបទកាព្យឃ្លោងខាងភាសាសំស្ក្រឹត ហើយសាវិត្តិសាស្រ្តនេះជាប្រមុខនៃឆន្ទសាស្ត្រទាងពួង ។
-
សាសង
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលឆ្លើយឆ្លងសាត្រឡប់តបវិញ : និយាយសាសង; សម្ដីសាសង ។
-
សាសន
( ន.នាមសព្ទ )
[--សៈន៉ៈ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឝាសន) ពាក្យបណ្តាំ, ពាក្យផ្តាំផ្ញើ; ពាក្យប្រៀនប្រដៅ, ការប្រៀនប្រដៅ; សាសនា, លទ្ធិ; ពាក្យបង្គាប់, ការបង្គាប់បញ្ជា; ដំណឹង; សំបុត្រ; ពាក្យប្រកាស, ការប្រកាសប្រាប់; ការជឿស្ដាប់; ការដាក់ទណ្ឌកម្ម, ការផ្ចាលទោស; ការកែសម្រួល; ការគ្រប់គ្រង; ការត្រួតត្រា ។
- សាសនកាល ឬ
- --សម័យ កាលឬសម័យដែលឥតអំពីសាស្ដាដើមទៅហើយ នៅសល់តែសាសនា ។
- សាសនកិច្ច ឬ - --ក្រឹត្យ កិច្ចឬក្រឹត្យក្នុងសាសនាឬរបស់សាសនា ។
- សាសនទូត, សាសនហារិន ឬ
- --ហារី អ្នកនាំសំបុត្រ, អ្នកនាំដំណឹងឬពាក្យបណ្តាំ (បើស្ត្រីជា សាសនទូតី, សាសនហារិនី) ។
- សាសនទូសកៈ អ្នកប្រទូស្ដសាសនា (បើស្ត្រីជា សាសនទូសិកា) ។
- សាសនធម៌ ធម៌ជាពាក្យប្រៀនប្រដៅ ក៏គឺសាសនានុះឯង ។
- សាសនបត្រ សំបុត្របញ្ជាក់ការយ៉ាងដាច់ខាត ។
- សាសនប្បដិបត្តិ ឬ
- --ប្រតិបត្តិ ការប្រតិបត្តិតាមសាសនា ។
- សាសនប្បវត្តិ ឬ
- --ប្រវត្តិ ដំណឹងសាសនា, ពង្សាវតារសាសនា ។
- សាសនមណ្ឌល មណ្ឌលសាសនា, សាសនាទាំងមូល ។
- សាសនមូល ទីតាំងឬឫសគល់នៃសាសនា
- សាសនវិទ ឬ
- --វិទូ អ្នកប្រាជ្ញខាងការប្រកាសសាសនា ។
- សាសនវោហារ វោហារបស់សាសនា, ពាក្យប្រើក្នុងសាសនា ។
- សាសនសម្បត្តិ សម្បត្តិសម្រាប់ទំនុកចម្រុងសាសនា ។
- សាសនាយុ (បា. < សាសន + អាយុ) អាយុសាសនា គឺការឋិតនៅនៃសាសនា ។
- សាសនូបត្ថម្ភ (បា. < សាសន + ឧបត្ថម្ភ) ការទំនុកបម្រុងសាសនា ។
- សាសនូបត្ថម្ភក៏ (បា. < សាសន + ឧបត្ថម្ភក) អ្នកទំនុកបម្រុងសាសនា (បើស្ត្រីជា សាសនូបត្ថម្ភិកា) ។
- សាសនោវាទ (បា. < សាសន + ឱវាទ ) ដំបូន្មានក្នុងសាសនា ។ល។
-
សាសន --
or សាសនោ--
(មើលក្នុងពាក្យ សាសន) ។
-
សាសនា
( ន.នាមសព្ទ )
[សា-ស្នា]
ពាក្យប្រើក្លាយមកពី សាសន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នេះ) : សាសនាព្រះពុទ្ធ, សាសនាព្រាហ្មណ៍ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ សរសេរជា សាស្នា តាមសូរសំនៀងថាក៏បាន) ។
-
សាសនិក
( ន.នាមសព្ទ )
[សា-សៈ-- ]
( បា.បាលី ( បាលីភាសា ) )
អ្នកកាន់សាសនា (បើស្ត្រីជា សាសនិកា) ។ តាមតែជឿកាន់តាមសាសនាណាក៏ដោយ ហៅថា សាសនិក, សាសនិកា បានដូចគ្នា ។
-
សាសន៍
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សាសន; ឝាសន) សាសន, សាសនា : សាសន៍ព្រះពុទ្ធ ឬ ពុទ្ធសាសន៍, សាសន៍ព្រាហ្មណ៍; ចូលសាសន៍; មនុស្សខ្លះមានជាតិត្រូវគ្នា ប៉ុន្តែសាសន៍ខុសគ្នា; ខ្មែរ, សៀម, លាវ, មន, ភូមា, សិង្ហល,... មានជាតិផ្សេងគ្នាប៉ុន្តែសាសន៍ត្រូវគ្នា ព្រោះជាពុទ្ធសាសន៍ដូចគ្នា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សាសន ផង) ។
<< Prev 1 ... 15 16 17 18 19 20 Next >>