Khmer Dictionary: សា
Chuon Nath's Khmer-Khmer Dictionary
-
សាវក
( ន.នាមសព្ទ )
[--វ៉ាក់ ]
or សាវ័ក
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សាវក; ឝ្រាវក) អ្នកស្ដាប់, អ្នកស្ដាប់ឱវាទ; សិស្សស្ដាប់ឱវាទ : សាវ័កព្រះពុទ្ធ, សង្ឃសាវ័កព្រះភគវ័ត, សាវ័កនិគ្រន្ថ (ប្រើជា ស្រាវក ឬ ស្រាវ័ក ក៏បាន; បើស្ត្រីជា សាវិកា ឬ ស្រាវិកា) ។
-
សាវកែ
( គុ.គុនសព្ទ, ន.នាមសព្ទ )
( ស.សៀម ( ភាសាសៀម ) )
ក្រមុំចាស់ ។ ខ្មែរច្រើនហៅ សៅកែ ជាង ។
-
សាវជៃ
( ន.នាមសព្ទ )
( ស.សៀម ( ភាសាសៀម ) )
ខ្មែរហៅស្រីពេស្យាថា ស្រីសាវជៃ (ច្រើនហៅ សៅជៃ ជាង) ។
-
សាវណមាស
( ន.នាមសព្ទ )
[--វ៉ៈណៈ-- ]
or ស្រាវណ--
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សាវណ; ឝ្រាវណ; ឬ -- + មាស) ខែស្រាពណ៍ ។
-
សាវតារ
( ន.នាមសព្ទ )
[សាវ៉ៈដា ]
មើលក្នុងពាក្យ ពង្សាវតារ ។
-
សាវត្ថី
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឝ្រាវស្ដី) ឈ្មោះក្រុងជារាជធានីរបស់ដែនកោសល ក្នុងពុទ្ធកាល, មាននិយាយតំណាលជាញឹកញយក្នុងប្រវត្តិពុទ្ធសាសនា និងក្នុងរឿងនិទានផ្សេងៗ : សម័យមួយ ព្រះភគវ័តទ្រង់គង់នៅក្នុងជេតវនារាមរបស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី... (សម័យសព្វថ្ងៃនេះហៅ សហេតម៉ហេត អ. ថ. សៈហេតម៉ៈហេត) ។
-
សាវទាវ
( ន.នាមសព្ទ )
ឈ្មោះបង្កងយ៉ាងធំ : បង្កងសាវទាវ ។ ឈ្មោះឈើមួយប្រភេទ សាច់មានឆ្នូតសខ្មៅឆ្លាស់គ្នា : ដើមសាវទាវ ។
-
សាវម៉ាវ
( ន.នាមសព្ទ )
ឈ្មោះឈើមួយប្រភេទ ស្លឹកស្រដៀងនឹងបំពេញរាជ្យ តែតូចៗជាង ផ្លែជាចង្កោម សំបកផ្លែមានព្រុយស្មាញ ប្រើបរិភោគជាចំណី ខ្លះមានរសជូរអែម ខ្លះផ្អែមឆ្ងាញ់, ជាឈើមានប្រយោជន៍គួរដាំឲ្យក្រាស់ក្រែលក្នុងស្រុក ។ ឈ្មោះវល្លិមួយប្រភេទ ស្លឹកមានក្លិនក្រពុល គេច្រើនច្របាច់លាយទឹកប្រើជាថ្នាំរម្ងាប់គ្រុនក្ដៅ, ផ្លែមានព្រុយស្មាញ ស្រដៀងនឹងផ្លែសាវម៉ាវដើម ប៉ុន្តែតូចៗជាង សាច់ជ្រាយបរិភោគជាចំណីបាន ។
-
សាវយុត
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សាយយុត) ។
-
សាវសេស
( ន.នាមសព្ទ )
[--វ៉ៈសែស]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សាវឝេឞ) ដែលនៅសល់, ដែលសេសសល់; ដែលមិនពេញ, មិនគ្រប់គ្រាន់ : របស់សាវសេស ។
<< Prev 1 ... 15 16 17 18 19 20 Next >>