Khmer Dictionary: សា
Chuon Nath's Khmer-Khmer Dictionary
-
សាទរ
( គុ.គុនសព្ទ, ន.នាមសព្ទ )
[--ទ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(< សហ “ព្រម, ជាមួយ” + អាទរ “សេចក្ដីអើពើ, សេចក្ដីគោរព, ការយកចិត្តទុកដាក់”) ការសម្ដែងសេចក្ដីអើពើ, គោរព; សេចក្ដីរាក់ទាក់, រួសរាយ : មានសាទរ, ទទួលភ្ញៀវដោយសាទរវាទី ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. សាទៈរៈ, ដូចជា
- សាទរកថា ឬ --វាចា សម្ដីរាក់ទាក់, រួសរាយ; សម្ដីសម្ដែងសេចក្ដីគោរព ។
- សាទរភាព ភាពនៃសេចក្ដីគោរព; ការរាក់ទាក់, រួសរាយ ។ សាទរ អ្នកពោលពាក្យសាទរ (បើស្ត្រីជា សាទរវាទិនី) ។ល។
-
សាទិន
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សាទិន៑) អ្នកជិះសេះ; ទាហានសេះ; សារថី; ទម័កសត្វពាហនៈ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ទាហានសាទិន មានចិត្តមិនជិន ក្លាហានសង្វាត បំផាយសេះចូល ពុះពារគគាត ដេញខ្លាំងឲ្យឃ្លាត រវាតដៃថយ ។
-
សាទិស
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សទិស) ។
-
សាទុក្ខ
( កិ.កិរិយាសព្ទ )
និយាយសើរើសេចក្ដីទុក្ខរបស់ខ្លួន : និយាយសាទុក្ខ, សាទុក្ខឲ្យគេស្ដាប់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សា ១ កិ. ផង) ។
-
សាទុភោជន
( ន.នាមសព្ទ )
[--ជន់ ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សាទុ; ស្វាទុ “ឆ្ងាញ់” + ភោជន) ភោជនឆ្ងាញ់, អាហារឆ្ងាញ់ពិសា ។
- សាទុរស រសឆ្ងាញ់; អាហារដែលមានរសឆ្ងាញ់ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : សេចក្ដីសិទ្ធស្នាល មានរសត្រកាល ពិសាពេកពន់ ពិសាជាងរស សាទុភោជន ទោះទីនៅអន់ ចង្អៀតក៏ដោយ ។
-
សាទោស
( កិ.កិរិយាសព្ទ )
និយាយសើរើទោសរបស់ខ្លួន : និយាយសាទោស, សាទោសឲ្យគេស្ដាប់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សា ១ កិ. ផង) ។
-
សាធ
( គុ.គុនសព្ទ )
[សាត ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ប្រើជា កិ. “ធ្វើឲ្យស្រេច, ឲ្យសម្រេច; សម្រេចប្រយោជន៍; បំពេញ, បង្រ្គប់”) ដែលសុខចិត្តសះជានឹងគ្នា, ដែលទុកថាជាស្រេចបាច់ឬជ្រះស្រឡះត្រឹមប៉ុណ្ណោះ, ដែលទុកថាជាស្មើគ្នា មិនឈ្នះមិនចាញ់ : ដំណើរសាធ, ក្តីសាធ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សាត និង លាងសាធ ទៀតផង) ។ សុទ្ធសាធ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សុទ្ធ) ។
-
សាធក
( ន.នាមសព្ទ )
[--ធៈកៈ ឬ --ធក់ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
អ្នកធ្វើឲ្យសម្រេច; អ្នកបំពេញឬបង្រ្គប់; ការធ្វើឲ្យសម្រេច; ការបំពេញឬបង្រ្គប់; ការពន្យល់ ។ ខ្មែរច្រើនប្រើជា កិ. ឬ គុ. សំដៅសេចក្ដីថា “នាំមកសម្ដែង; អធិប្បាយ, ពន្យល់” : ដូចសេចក្ដីដែលបានសាធកមកហើយនោះ ។
-
សាធនៈ
( ន.នាមសព្ទ )
[សាធៈនៈ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(សាធន (ព. វ.) “ការសម្រេច; គ្រឿងផ្គត់ផ្គង់ប្រមូលឲ្យកើតបានជានាមសព្ទនីមួយ”) ពាក្យដែលសម្រេចមកអំពី កិរិយាសព្ទ ឬ អំពី គុណសព្ទ ដោយមានវិគ្រោះជាទីតាំង ចេញមកជា នាមនាម, ខាងបាលី ដូចជា ទ្វីហាទីហិ- ជនេហិ- សហកម្មំ- កាតុំ- សីលមស្សាតិ > សហការី “ជនអ្នកមានកិរិយាធ្វើនូវកិច្ចការជាមួយនឹងជនទាំងឡាយ តាំងពីពីរនាក់ឡើងទៅជាប្រក្រតី ហៅថា សហការី”, បើស្ត្រីហៅថា សហការិណី ឬ សហការិនី, ប្រែសម្រួលសេចក្ដីថា “អ្នកធ្វើការជាមួយគ្នា”; ទានំ- ទេតីតិ > ទាយក “អ្នកឲ្យទាន អ្នកឲ្យនូវអំណោយ”, បើស្ត្រីជា ទាយិកា ។ សហការី ឬ សហការិណី; ទាយក, ទាយិកា នេះជា សាធនៈ ឬជា កិតនាម ព្រោះមានវិគ្រោះជាទីតាំង ប្រមូលបង្កើតបានជា នាមនាម ខាងភាសាបាលី ។ ឯខាងភាសាខ្មែរ ក៏មានពាក្យជា សាធនៈ នេះច្រើនណាស់, ពោលដោយសង្ខេប, កិរិយាសព្ទ ដែលចេញមកជា នាមនាម ដូចជា កំណាត់ < អ្វីដែលគេកាត់ (កាត់ > កំណាត់); បំណង < គំនិតដែលគេនឹកប៉ង (ប៉ង > បំណង); ចង់> ចំណង់; ចេះ> ចំណេះ; អរ > អំណរ ។ល។ គុណនាម ចេញមកជា នាមនាម ដូចជា ខ្ពស់ > កម្ពស់; តូច > តំណូច; ធំ > ទំហំ; ទាប > ទំនាប ។ល។ នាមនាម មានប៉ុណ្ណេះជាដើមនេះហៅថា សាធនៈ ឬហៅថា កិតនាម ក៏បាន ។ ត្រូវប្រើជា ខ្ញុំមានបំណង, ខ្ញុំមានអំណរ... កុំប្រើជា ខ្ញុំមានសេចក្ដីបំណង, ខ្ញុំមានសេចក្ដីអំណរ ដូច្នេះឡើយ ព្រោះ បំណង, អំណរ ជា សាធន ឬជា កិតនាម ស្រេចទៅហើយ ។ល។
-
សាធារណ--
(មើលក្នុងពាក្យ សាធារណៈ ឬ សាធារណ៍) ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>