Khmer Dictionary: សា
Chuon Nath's Khmer-Khmer Dictionary
-
សាន់វុ័ណ្ត
( គុ.គុនសព្ទ )
[--វ៉ាន់ ]
or សាន់វុ័ណ្ឌ
ដែលវ័ណ្ដចុះវ័ណ្ដឡើង, ដែលជំពាក់ពាក់ព័ន្ធ, រសេមរសាម : ជំពាក់សាន់វុ័ណ្ត; ចិត្តសាន់វុ័ណ្ឌ, សម្ដីសាន់វុ័ណ្ត; សរសេរតាមទម្លាប់ជា សាន់វ៉ាន់ ក៏មាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វ័ណ្ដ ឬ វ័ណ្ឌ ១ កិ. និង ២ ន. ផង) ។
-
សាន់វ៉ាន់
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សាន់វុ័ណ្ត ឬ សាន់វុ័ណ្ឌ) ។
-
សាន្ត
( គុ.គុនសព្ទ )
[សាន ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ឝាន្ត; សន្ត) ដែលស្ងប់, រម្ងាប់, ស្ងប់រម្ងាប់; ក្សេមក្សាន្ត, សុខស្រួល :
- ស្រុកសុខសាន្ត ស្រុកសុខស្រួល, ស្រុកក្សេមក្សាន្ត។
- សាន្តគ្រោះ (សាន--) ដែលស្បើយគ្រោះកាច, ស្បើយគ្រោះថ្នាក់ :
- ព្រៃសាន្តគ្រោះ ព្រៃដែលឥតគ្រោះកាច, ព្រៃដែលមិនចាញ់ ។
- សាន្តត្រាណ (សាន--) ដែលមានការគ្រប់គ្រងឬមានពំនាក់នាំឲ្យបានសុខស្រួលហើយ : ស្រុកសាន្តត្រាណ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រាណ ផង) ។
- សាន្តសុខ សុខស្រួល ។ល។
-
សាន្តិ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សន្តិ) ។
-
សាប
( កិ.កិរិយាសព្ទ )
បាចគ្រាប់ស្រូវពូជដែលត្រាំហើយ ទៅក្នុងទីថ្នាលដើម្បីឲ្យដុះជាសំណាប : ខ្ញុំសាបបានពីរថ្នាលហើយ ។
- សាបព្រោះបណ្ដុះដាំ សាបខ្លះព្រោះខ្លះបណ្ដុះខ្លះដាំខ្លះ ។ ព. ប្រ. ទំនុកបម្រុងផ្ចុងផ្តើមឲ្យកើតកាលវាលគុម្ព ។
- សាបពូជវិជ្ជា បណ្ដុះវិជ្ជាឲ្យចេះតែដុះលូតលាស់ចម្រើនតៗទៅ ។
- សាបពូជសុជីវធម៌ បង្ហាត់បង្រៀនប្រាប់ពន្យល់គ្នាឲ្យចេះ, ឲ្យប្រព្រឹត្តតាមសុជីវធម៌ជាសណ្ដាប់ធ្នាប់ល្អតៗទៅ ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : កុំសាបពូជពាល ក្រែងនាំឲ្យរាល ពេញទាំងភូមិស្រុក ត្រូវសាបពូជប្រាជ្ញ អាចនាំឲ្យសុខ គ្មានការណ៍អុកឡុក ស្រណុកនិត្យនៅ ។ល។
-
សាប
( ន.នាមសព្ទ )
នេសាទុបករណ៍មួយប្រភេទ ត្បាញដោយបន្ទោះមូលតូចៗ សម្រាប់ដាក់ឲ្យត្រូវមច្ឆជាតិល្អិតៗ ។
-
សាប
( គុ.គុនសព្ទ )
ដែលឥតរសប្រៃ : ទឹកសាប ។ ដែលមិនសូវប្រៃ, ដែលមានរសប្រៃតិច មិនល្មមដល់ការប្រកប : សម្លសាប ។ ព. ប្រ. ដែលឥតតម្លៃ, ដែលអស់អំណាច, អស់ពូកែ : សម្ដីសាប, សាបអំណាច, មន្តអាគមសាប ។ ដែលចេញអស់រសជាតិដើមហើយ : ផឹកថ្នាំមិនទាន់សាបមួយឆ្នាំងផង ប្រញាប់តែនឹងលែង ! ។ ដែលឥតរសជាតិខ្លាំង : ថ្នាំសាប (សម្រាប់ប្រើចុកស៊ីស្លា) ។ ព. ទ. បុ.
- ស្លឲ្យសាប បង្គុយឲ្យទាប គំនិតឲ្យវៃ ស្លសាបងាយបង់អំបិលថែម, បង្គុយទាបងាយឡើងទៅទីខ្ពស់, គំនិតវៃមិនដែលភ្លាត់ខូចការ ។
- សាបឈឹង សាបឥតរសប្រៃសោះ ។
- សាបឈ្លេម សាបប្រហាត ។
- សាបមាត់ នឹកចង់បរិភោគអាហារដែលមានរសប្រៃឬជូរ (ច្រើនតែទើបងើបពីឈឺ) ។ ព. ប្រ. នឹកចង់បានរអូចមិនស្រាក : កុំបញ្ចេញរបស់ល្អៗ មកដាក់សម្ងាចឲ្យចោរសាបមាត់ ! ។
- សាបរលាប ឥតអំណាច, ឥតតម្លៃ ។ សាបសូន្យ បាត់សូន្យ, វិនាសអស់ ។ល។
-
សាប
( ន.នាមសព្ទ )
[សាប៉ៈ ]
or សាបៈ
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សាប; ឝាប) សម្បថ ។
- សាបកៈ ឬ - សាបករ អ្នកស្បថ (បើស្ត្រីជា សាបិកា ឬ សាបការិកា) ។
- សាបកម្ម ការស្បថ ។
- សាបវាទ ពាក្យស្បថ, សម្បថ ។
- សាបវាទី អ្នកដែលនិយាយឡើងអាងតែស្បថ (បើស្ត្រីជា សាបវាទិនី) ។ល។
-
សាបតេយ្យ
( ន.នាមសព្ទ )
[--ប៉ៈតៃ ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ស្វាបតេយ) សម្បត្តិ, ទ្រព្យ, ប្រើក្លាយជា សាបតៃយ ក៏មាន (ច្រើនប្រើក្នុងកាព្យ) ។
-
សាបតៃយ
[--ប៉ៈតៃ ]
មើលពាក្យ សាបតេយ្យ ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>