Khmer Dictionary: ន
Chuon Nath's Khmer-Khmer Dictionary
-
និទ្រា
( ន.នាមសព្ទ )
[និត-ទ្រា]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(និទ្ទា) ដំណើរដេកលក់ ។ ខ្មែរយើងប្រើជា កិ. ក៏មាន : កំពុងនិទ្រា គឺកំពុងដេកលក់; ច្រើនប្រើក្លាយជា និន្ទ្រា គួរកុំប្រើ ។
-
និន្ទា
( ន.នាមសព្ទ )
[និន-ទា ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ដំណើរតិះដៀល, ការរិះគន់, ដំណៀល : មនុស្សក្នុងលោក ពុំអាចចៀសផុតអំពីនិន្ទាបានឡើយ ។ ឈ្មោះលោកធម៌ទី ៥ ក្នុងពួកលោកធម៌ទាំង ៨ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លោកធម៌ ក្នុងកាព្យ លោក ទៀតផង) ។ ខ្មែរយើងប្រើជា កិ. ក៏មាន : កុំនិន្ទាគេ គឺកុំតិះដៀលគេ ។
- និន្ទាឈ្នានីស និន្ទាផងច្រណែនឈ្នានីសផង ។
-
និន្នាការ
( ន.នាមសព្ទ )
[និន-នាកា ]
( បា.បាលី ( បាលីភាសា ) )
(និន្ន + អាការ) អាការដែលទ្រេតទេរទៅ ឬដែលលម្អៀងទៅម្ខាងៗ : ប្រទេសនេះមាននិន្នាការទៅខាងឆ្វេង, ប្រទេសនោះមាននិន្នាការទៅខាងស្ដាំ, ប្រទេសអព្យាក្រឹតឋិតនៅត្រង់កណ្ដាល ឥតមាននិន្នាការទៅខាងឆ្វេងឬទៅខាងស្ដាំឡើយ ។
-
និន្នាទ
( ន.នាមសព្ទ )
[និន-នាត ]
( បា.បាលី ( បាលីភាសា ) )
សំឡេងគឹកកង, សូរសព្ទកងរំពង ។ គុ. ដែលកងរំពង : សំឡេងនិន្នាទ ។
-
និបាត
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ដូចគ្នានឹង និបាតសព្ទ ដែរ ។
-
និបាត
( ន.នាមសព្ទ )
or និបាតជាតក
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ឈ្មោះពួកគម្ពីរសម្ដែងរឿងនិទានរបស់ព្រះពុទ្ធ កាលកើតក្នុងជាតិមុនៗ ជាគម្ពីររាប់បញ្ចូលក្នុងព្រះត្រៃបិដកប៉ែកព្រះសូត្រ ខាងខុទ្ទកនិកាយ : គម្ពីរនិបាត, គម្ពីរនិបាតជាតក ។
-
និបាតសព្ទ
( ន.នាមសព្ទ )
[--តៈស័ប ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(និបាតសទ្ទ) សព្ទសម្រាប់ផ្សំសម្ដីត្រង់ឃ្លារបះនីមួយៗ ជាជំនួយនាមសព្ទនិងកិរិយាសព្ទ ឲ្យមានសេចក្ដីស្រឡះ, ច្បាស់លាស់, ពីរោះស្រួលស្ដាប់ ។ល។ ដូចពាក្យថា ក៏, ក៏ដោយ, ក៏ដែរ, ក្ដី, ផង, ឯ, បើ, ទោះ, ទោះបី, បើទុកជា, ទើប, ពុំនោះសោត, ដែរ ជាដើម (ព. វ.) ។
-
និប្បរិយាយ
( ន.នាមសព្ទ )
[និប-ប៉ៈរ៉ិ យ៉ាយ ឬនិប-ប-រ៉ិ--]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(និរ៑ + បយ៌ាយ > និស្បយ៌ាយ ឬ និះបយ៌ាយ) សេចក្ដីអធិប្បាយដោយត្រង់មិនផ្សែផ្សំ, សេចក្ដីពន្យល់ត្រឹមត្រូវគ្រប់គ្រាន់ ។ ព. ផ្ទ. បរិយាយ ផង ។
-
និពទ្ធកុសល
( ន.នាមសព្ទ )
[និព័ត-ធៈ កុសល់ ]
( បា.បាលី ( បាលីភាសា ) )
កុសលដែលគេធ្វើជាប់ហូរហែមិនដាច់, កុសលជានិច្ច ។
-
និពន្ធ
( កិ.កិរិយាសព្ទ, គុ.គុនសព្ទ )
[និពន់ ]
( បា.បាលី ( បាលីភាសា ) )
តែងឡើង, ចងក្រង, រៀបរៀង : និពន្ធពង្សាវតារ, និពន្ធរឿងប្រលោមលោក; ដែលចងហើយ; ដែលតែងហើយ, ដែលសម្រេចឲ្យមានកម្រិតហើយ,...រឿងនិពន្ធ ។ ន. ចំណង (សេចក្ដី), សេចក្ដីតែង, ពំនោល ។ល។ (រ. ស.) :
- ព្រះនិពន្ធ, ព្រះរាជនិពន្ធ គឺសេចក្ដីដែលស្ដេចទ្រង់តែង, ទ្រង់រៀបរៀង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រាជនិពន្ធ ផង) ។
<< Prev 1 ... 15 16 17 18 19 20 Next >>