Khmer Dictionary: ន
Chuon Nath's Khmer-Khmer Dictionary
-
នារ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលមានអាការទេរដោយដំណើររត់ ឬដោយជ្រាលស្រួលមិន ចោត : រត់នារ ឬរត់ខ្នងនារ គឺរត់បន្ទេរខ្នងបន្ដិច ។
- ដីនារ គឺដីដែលមានសណ្ឋានជ្រាលស្រួល ។
-
នារទជាតក
( ន.នាមសព្ទ )
[នារៈទៈជាដក់]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ឈ្មោះជាតកមួយមានក្នុងរឿងទសជាតក៍ ។
-
នារាយណ៍
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(នារាយណ) នាមម្យ៉ាងរបស់វិស្ណុ; នាមនេះហៅដោយអានុភាពដែលវិស្ណុចេះបែងភាគឲ្យកើតជារូបផ្សេងៗ មានរូបមនុស្សជាដើម : ព្រះនារាយណ៍បែងភាគ (មាននិយាយក្នុងរឿងរាមាយណៈ) ។ ច្រើនប្រើឃ្លាតក្លាយជា ន្រាយ ឬ ន្រាយណ៍ ត្រូវលែងប្រើ ។
-
នារី
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ស្ត្រី, មនុស្សស្រី, នាង ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នរៈ ទៀតផង ។
-
នារីផល
( ន.នាមសព្ទ )
[--ផល់]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(នារី “ស្រី” + ផល “ផ្លែ”) ឈ្មោះឈើមានផ្លែរូបដូចជាស្រីក្រមុំ មានតែក្នុងព្រៃហិមពាន្ត; មានតំណាលក្នុងរឿងបុរាណថា វេលាដែលឈើនេះមានផ្កាផ្លែ, ពួកពិទ្យាធរជ្រួលជ្រើមដណ្ដើមគ្នាបេះផ្កា និងផ្លែឈើនោះ ដោយសេចក្ដីស្នេហាខ្លាំង ។
-
នារីក្លាហាន
( ន.នាមសព្ទ )
ស្ត្រីក្លាហាន គឺស្រ្តីជាពលរដ្ឋធម្មតា ដែលស្លៀកពាក់ឯកសណ្ឋានជាទាហាន ក្នុងគ្រាស្រុកទេសមានភ័យអាសន្ន ជាជំនួយដល់ក្រុមទាហានក្នុងក្របខ័ណ្ឌ (ជាគូដៃនឹងជីវពល) ។
-
នារីរត្ន
( ន.នាមសព្ទ )
[--រ័ត]
or នារីរ័ត្ន
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(នារីរត្ន; នារីរតន) ស្ត្រីដែលមានលំអនិងចរិយាដ៏ប្រសើរទុកស្មើកែវវិសេស (ស្រី្តកែវ)
-
នាល
( ន.នាមសព្ទ )
ឈ្មោះប្រទាលទឹកមួយប្រភេទដុះលើត្រឹប : ប្រទាលនាល ។
-
នាលិ
( ន.នាមសព្ទ )
[នាល]
or នាឡិ
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(នាឌិ “ទង; ឡត; ឈ្មោះទម្ងន់ម្យ៉ាងដែលថ្លឹង...”) ទម្ងន់ ១៦ តម្លឹង ។ រង្វាល់តូចមួយប្រភេទសម្រាប់វាល់អង្ករ ឬវាល់គ្រាប់អ្វីៗមានគ្រាប់សណ្ដែកបាយ ជាដើម : អង្ករមួយនាឡិ (សរសេរជា នាល ឬ នាឡ ក៏មាន) ។
-
នាវ
( កិ.កិរិយាសព្ទ )
ម៉ៅយក, ប្រកាន់ទុក : ទំនិញនេះ ខ្ញុំបាននាវទុកទាំងអស់ ។
<< Prev 1 ... 15 16 17 18 19 20 Next >>