Khmer Dictionary: ន
Chuon Nath's Khmer-Khmer Dictionary
-
និក្កង្ខា
( ន.នាមសព្ទ )
[និក-ក័ងខា ]
( បា.បាលី ( បាលីភាសា ) )
ការគ្មានសេចក្ដីសង្ស័យ, ការអស់សេចក្ដីងឿងឆ្ងល់ : និក្កង្ខារមែងមិនមាននៅក្នុងសន្ដានបុថុជ្ជន ។
-
និក្ខេបបទ
( ន.នាមសព្ទ )
[និក-ខេប៉ៈ-បត់ ]
( បា.បាលី ( បាលីភាសា ) )
បទឬមាតិការឿងដែលលើកយកមកដាក់ជាគោល ដើម្បីអធិប្បាយពង្រីកសេចក្ដីឲ្យល្មមស្ដាប់បាន ។ ពាក្យនេះ សព្វថ្ងៃប្រើសំដៅយកសៀវភៅដែលបេក្ខជនតែងឡើងហើយដាក់ជូនឲ្យគណៈមេប្រយោគពិនិត្យក្នុងការប្រឡងយកថ្នាក់បណ្ឌិតផ្នែកវិជ្ជាណាមួយ : និក្ខេបបទផ្នែកខាងទស្សនវិជ្ជា; ខ្ញុំបានជូននិក្ខេបបទដល់គណៈមេប្រយោគរួចហើយ (បារ. Thèse) ។
-
និគម
( ន.នាមសព្ទ )
[--គំ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ប្រជុំភូមិច្រើន គឺតំបន់ដែលមានមេភូមិម្នាក់ជាអ្នកត្រួតត្រា; ទីផ្សារនីមួយៗក្នុងខែត្រក្រៅ (ពាក្យនេះមានប្រើតែពីក្នុងសម័យបុរាណ) ។
-
និគមវចនៈ
( ន.នាមសព្ទ )
[--គៈមៈវៈចៈ ន៉ៈ ឬ--គំ- មៈ-- ]
( បា.បាលី ( បាលីភាសា ) )
ពាក្យបន្ថែម គឺសេចក្ដីបញ្ជាក់សង្ខេបខ្លីៗ ត្រួតថែមលើពាក្យដែលបាននិយាយយ៉ាងពិស្ដារពីខាងដើមម្ដងរួចមកហើយ គឺពាក្យពន្យល់ដោយរួបរួមសេចក្ដីចុងក្រោយបង្អស់ : ធម្មកថិក មុននឹងបញ្ចប់ធម៌ទេសនា តែងតែសម្ដែងនូវនិគមវចនៈដើម្បីញ៉ាំងអ្នកស្ដាប់ឲ្យចងចាំនូវគោលធម៌ដែលលោកបានសម្ដែងមកហើយ ។
-
និគ្គហិត
( ន.នាមសព្ទ )
[និក-គៈហិត ]
( បា.បាលី ( បាលីភាសា ) )
(និគ្គហិត ឬ និគ្គហីត) ឈ្មោះគ្រឿងសម្គាល់មានរូបសណ្ឋានជាសូន្យមួយយ៉ាងនេះ “០” រាប់ចូលជាព្យញ្ជនៈដែរ, មានសំឡេងដូចតួ “ង” ប្រកបក៏មាន ដូចតួ “ម” ប្រកបក៏មាន ។ សំ. និង បា. រាប់និគ្គហិតនេះចូលក្នុងពួកព្យញ្ជនៈសេសវគ្គផងដែរ អានថា អ័ង ឬ អ័ម ។ ឯទម្លាប់នៃជនបរទេសខ្លះ គេអានថា អ៊្ហិង ឬ អ៊្ហិម ឲ្យគ្រាន់តែឮសំឡេងដូចគេគ្រហឹមងំក្នុងច្រមុះប៉ុណ្ណោះ ដោយគេយល់ថាអានកុំឲ្យឮច្បាស់ថា អ័ង ឬ អ័ម ដើម្បីឲ្យនិគ្គហិតនេះអាចរលាស់សំឡេងផ្សំនឹងស្រៈ ឥ, ឧ ហើយនិងស្រះឯទៀតខ្លះបានដោយងាយ សម្រាប់ភាសារបស់គេ...។
-
និគ្រន្ថ
( ន.នាមសព្ទ )
[--គ្រន់ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(និគ៌្រន្ថ; និគ្គណ្ឋ “អ្នកដែលប្រាសចាកកិលេសជាគ្រឿងដោតក្រងឬកិលេសជាគ្រឿងចាក់ស្រេះហើយ...”) បព្វជិតពួកមួយបួសក្រៅសាសនាប្រកាន់លទ្ធិថា ខ្លួនជាមនុស្សកម្ចាត់កិលេសដែលចាក់ស្រេះនៅក្នុងសន្តានឲ្យជ្រះអស់ហើយ (អចេលកៈ ឬ អាជីវក) ។
-
និគ្រោធ
( ន.នាមសព្ទ )
[-គ្រោត ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ន្យគ្រោធ) ជ្រៃ, មើមជ្រៃ : ជ្រកក្រោមម្លប់និគ្រោធ ។
-
និគ្រោធារាម
( ន.នាមសព្ទ )
ឈ្មោះវត្តមួយនៅក្បែរស្ទឹងរោហិណីជិតក្រុងកបិលវត្ថុ ដែលពួកព្រះញាតិនៃព្រះសម្មាសម្ពុទ្ធព្រមព្រៀងគ្នាសាងថ្វាយព្រះអង្គ ។
-
និគ្រោធព្រឹក្ស
( ន.នាមសព្ទ )
[--គ្រោធៈ ព្រឹក ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(និគ្រោធរុក្ខ; ន្យគ្រោធវ្ឫក្ស) ដើមជ្រៃ ។
-
និង
( និ.និបាតសព្ទ )
[និង ឬ នឹង ]
( បារ.បារាំង ( ភាសាបារាំងសែស ) )
(et) សព្ទជាសន្ធាន ជាទ្វន្ទ្វសម្រាប់និយាយតពាក្យឬតឃ្លារបះពីមួយទៅមួយ ដែលមានដំណើរសេចក្ដីថា ទាំង, ព្រមទាំង, ផង, នេះផង, នុះផង : អ្នកនិងខ្ញុំ; គោនិងក្របី : ផ្ទះនេះផ្ទះនុ៎ះនិងផ្ទះឯណោះ; សុខនិងទុក្ខ; ទៅនិងមិនទៅ; ឲ្យនិងមិនឲ្យ; យកចាននិងផ្តិលមកផង ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នឹង ១ កិ. នុ., នឹង ២ គុ. ឬ កិ. វិ., នឹង ៣ អា. និ., នឹង ៤ អា. និ., ហ្នឹង វិ. ស. ទៀតផង) ។
<< Prev 1 ... 15 16 17 18 19 20 Next >>