Khmer Dictionary: ន
Chuon Nath's Khmer-Khmer Dictionary
-
និច្ច
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
[និច]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(និត្យ) ទៀង, ពិត, មែន; រឿយៗ, មិនដែលដាច់ : នៅជានិច្ច ។
- និច្ចកាល (និច-ចៈ--) កិ. វិ. (បា.; សំ. និត្យ + កាល) រាល់កាល, រាល់វេលា : ធ្វើការជានិច្ចកាល, ទៅមកជានិច្ចកាល ។
- និច្ចភត្ត (--ភាត់) ន. ភត្តដែលមានបម្រុងជានិច្ច, ភោជនាហារដែលបម្រុងទុករាល់ពេលវេលា ។ ពាក្យនេះ សព្វថ្ងៃប្រើសំដៅយកប្រាក់ប្រចាំខែជាតម្លៃបច្ច័យ ៤ មានចីវរប្បច្ច័យជាដើម ដែលគេបាន បវារណាចំពោះបព្វជិតក្នុងពុទ្ធសាសនា ។
- និច្ចសម័យ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) និច្ចកាល) ។
- និច្ចសីល ន. សីលដែលរក្សាបានរៀងរាល់ថ្ងៃ ឥតមានកំណត់ថ្ងៃនេះ ឬថ្ងៃនោះ ឬសីលដែលទទួលសមាទានតែម្ដងក្នុងថ្ងៃណាមួយ ក៏អាចតាំងនៅបានជានិច្ចតទៅ វៀរលែងតែអ្នកសមាទាននោះប្រព្រឹត្តកន្លងអង្គរបស់សីល (បានដល់សីល ៥) ។
-
និត្យ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
[និត]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(និច្ច) ទៀង, ពិត, មែន, រឿយៗ, មិនដែលដាច់; ច្រើនប្រើជា និត្យនៅ ឬនៅនិត្យ គឺនៅមិនដាច់ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ...អនិច្ចំពុំឋិត ពុំថេរនៅនិត្យ យឺនយូរឡើយនៃ ស្លាប់ទៅជាខ្មោចអសោចពេកក្រៃ ឆ្អឹងសាច់សរសៃ ជាព្រះធរណី ។...(ព្រះត្រៃលក្ខណ៍បុរាណ) ។
- នែបនិត្យ គឺអែបជិតរឿយៗ ឬអែបជិតមិនដាច់ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ... នែបនិត្យក្រសោប ជួញជិតអង្គឱប អង្អែលឥន្ទ្រិយ ថើបថែកាយា ភក្ដ្រាកាកី កួចកើតមេត្រី រាគរសតណ្ហា ។...(សាស្ត្រាកាកី) ។
- និត្យសមាជិក (និត-ត្យៈ--) ន. (សំ. បា.) សមាជិកដែលនៅប្រចាំការជានិច្ចនៃសមាគម ឬការិយាល័យណាមួយ ។
-
និទស្សន៍
( ន.នាមសព្ទ )
[និទស់]
( បា.បាលី ( បាលីភាសា ) )
(និទស្សន) ការពន្យល់ឲ្យឃើញហេតុផល, គ្រឿងអាង, ឧទាហរណ៍; ព័ស្ដុតាង, តឹតតាង : រឿងនេះឥតមានអ្វីជានិទស្សន៍ទេ, សូមជ្រាបតាមនិទស្សន៍នេះចុះ ។
-
និទាឃៈ
( ន.នាមសព្ទ )
[--ឃៈ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ឈ្មោះរដូវមួយប្រើតាមសុរិយគតិ ជារដូវក្ដៅ មាន៩២ ថ្ងៃ រាប់ពីត្រឹមថ្ងៃទី ២១ ខែមីនា (ម៉ារ្ស) ដល់ថ្ងៃទី ២១ ខែមិថុនា (យូវ៉ាំង) ។
-
និទាន
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ហេតុ, ដើមហេតុ, ដើមទងគន្លង; រឿង, រឿងតំណាល : នាំនិទាន, ទាញយកនិទានមកសម្ដែង ។ ខ្មែរយើងប្រើជា កិ. ក៏មាន : ស្ដាប់គេនិទានរឿង គឺស្ដាប់គេសម្ដែង ឬនិយាយរឿង ។
-
និទានកថា
( ន.នាមសព្ទ )
[--នៈកៈថា]
or និទានវចនៈ (--នៈវៈចៈន៉ៈ)
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(... ឬ--វចន) សម្ដីសម្ដែងរឿង, ពាក្យថ្លែងរឿង (ព. ទេ.) ។
-
និទ្ទេស
( ន.នាមសព្ទ )
[និត-ទេសៈ ឬ--ទេស]
( បា.បាលី ( បាលីភាសា ) )
ការសម្ដែងចែកញែកសេចក្ដី, សេចក្ដីដែលសម្ដែងចែកញែកជាសង្កាត់ៗ : ធម៌ក្នុងគម្ពីរវិសុទ្ធិមគ្គ ចែកចេញជា ៣ និទ្ទេស គឺសីលនិទ្ទេស, សមាធិនិទ្ទេស, បញ្ញានិទ្ទេស ។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វិសុទ្ធិមគ្គ ផង) ។
-
និទ្ទេសបទ
( ន.នាមសព្ទ )
[និត-ទេសៈ បត់]
( បា.បាលី ( បាលីភាសា ) )
បទដែលសម្ដែងចែកញែក, បទដែលញែកចេញជាសង្កាត់ឬជាវគ្គមួយៗ : ពន្យល់និទ្ទេសបទ, សិក្សានិទ្ទេសបទ ។
-
និទ្ទេសវារៈ
( ន.នាមសព្ទ )
[និត-ទេសៈ វារៈ]
( បា.បាលី ( បាលីភាសា ) )
(--វារ) វារៈឬសង្កាត់សេចក្ដីដែលសម្ដែងចែកញែក ។
-
និទ្រា
( ន.នាមសព្ទ )
[និត-ទ្រា]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(និទ្ទា) ដំណើរដេកលក់ ។ ខ្មែរយើងប្រើជា កិ. ក៏មាន : កំពុងនិទ្រា គឺកំពុងដេកលក់; ច្រើនប្រើក្លាយជា និន្ទ្រា គួរកុំប្រើ ។
<< Prev 1 ... 15 16 17 18 19 20 Next >>