Khmer Dictionary: ន
Chuon Nath's Khmer-Khmer Dictionary
-
នាវា
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(នៅ) ទូក, សំពៅ, កប៉ាល់...; (រ. ស.) : ព្រះទីនាំងនាវា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទីន័ង ឬ ទីនាំង ផង) ។
-
នាវិក
( ន.នាមសព្ទ )
[--វិកៈ ឬ --វិក ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
អ្នកដើរទូក...។ បើស្រ្តីជា នាវិកា ។
-
នាវិកា
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នាវិក) ។
-
នាវិកាធិបតី
( ន.នាមសព្ទ )
[--ប៉ៈដី ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(នាវិក + អធិបតិ) ចៅហ្វាយទូក ។
-
នាវិកនាយក
( ន.នាមសព្ទ )
[នាវិកៈនាយក់ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
នាយទូក, ដង្ខៅទូក...។ បើស្រ្តីជា នាវិកនាយិកា ។
-
នាវិកបតី
( ន.នាមសព្ទ )
[នាវិកៈប៉ៈដី ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(--បតិ) ដូចគ្នានឹង នាវិកនាយក ដែរ ។ បើស្រ្តីជា នាវិកបតានី ។
-
នាវូបករណ៍
( ន.នាមសព្ទ )
[នាវូប៉ៈក ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(នាវា + ឧបករណ) គ្រឿងប្រដាប់សម្រាប់ប្រើប្រាស់ក្នុងនាវាធំតូចទាំងពួង : ដងក្ដោង, ស្លាបក្ដោង, យុថ្កា...ជានាវូករណ៍ ។
-
នាសន
( ន.នាមសព្ទ )
[នាសៈន៉ៈ ]
or នាសនៈ
( បា.បាលី ( បាលីភាសា ) )
(នាសន) សេចក្ដីវិនាស, ដំណើរខូចខាត; ការធ្វើឲ្យវិនាស, ឲ្យខូចខាត ។
-
នាសនង្គ
( ន.នាមសព្ទ )
[នាសៈ ន៉័ង-គៈ ឬ នាសៈ ន៉័ង ]
( បា.បាលី ( បាលីភាសា ) )
(នាសនា + អង្គ > នាសនង្គ) អង្គនៃសេចក្ដីវិនាស គឺការប្រព្រឹត្តកន្លងសិក្ខាបទ ដែលជាហេតុឲ្យសាមណេរមានទោសត្រូវ ទណ្ឌកម្ម មានការបង្គាប់ឲ្យបោសសម្អាតវត្តនិងការប្រើឲ្យដងទឹកសម្រាប់ប្រើប្រាស់និងទឹកឆាន់ជាដើម ហៅថា ទណ្ឌកម្មសាសនា; ដាក់ទណ្ឌកម្មមិនឲ្យចេញចូលត្រង់ទីនេះឬទីនោះជាដើម ហៅថា សំវាសនាសនា, បើភិក្ខុវិញ ហាមមិនឲ្យរួមសំវាសជាមួយនឹងសង្ឃ ក៏ហៅថា សំវាសនាសនា; សង្ឃត្រូវផ្សឹកចេញឲ្យទៅជាគ្រហស្ថ ហៅថា លិង្គនាសនា; ទណ្ឌកម្មទាំង ៣ យ៉ាងនេះ ហៅថា នាសនង្គ “អង្គនៃនាសនា” (ព. វិ. ពុ.) ។
-
នាសនា
( ន.នាមសព្ទ )
[នាសៈន៉ា ]
( បា.បាលី ( បាលីភាសា ) )
មើលក្នុងពាក្យ នាសនង្គ (ព. វិ. ពុ.) ។
<< Prev 1 ... 15 16 17 18 19 20 Next >>