Khmer Dictionary: ន
Chuon Nath's Khmer-Khmer Dictionary
-
នាសា
( ន.នាមសព្ទ )
or នាសិក នាសិកា
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(នាសា, នាសិកា) ច្រមុះ; (រ. ស.) : ព្រះនាសា ឬ ព្រះនាសិក ។
-
នាសិកដ្ឋានជៈ
( គុ.គុនសព្ទ, ន.នាមសព្ទ )
[នាសិក័ត-ឋានៈជៈ]
( បា.បាលី ( បាលីភាសា ) )
ដែលមានទីកើតសំឡេងត្រង់ច្រមុះ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សកដ្ឋាននាសិកជៈ ទៀតផង) ។
-
នាសិករោគ
( ន.នាមសព្ទ )
[នាសិកៈរោក]
or នាសិការោគ (នាសិការោក)
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
រោគដែលកើតក្នុងច្រមុះ គឺរោគផ្ដាសាយ, រោគឫសដូងហៀរសំបោរ, រោគឫសដូងច្រមុះជាដើម (រ. ស.) : ព្រះនាសិករោគ ។
-
នាឡិ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នាលិ) ។
-
នាឡិកា
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(បា.; សំ. នាឌិកា) ឈ្មោះមាត្រាសម្រាប់វេលាចំនួន ៦០ នាទី គឺ ៦០ មីនុត (ហៅថា មួយនាឡិកា គឺមួយម៉ោង) ។ ប្រដាប់សម្រាប់ប្រើរាប់ម៉ោងនុ៎ះឯង ក៏ហៅ នាឡិកា ដែរ : នាឡិកាចងដៃ, នាឡិកាដក់, នាឡិកាព្យួរ, នាឡិការោទ៍ ។
-
នាំ
( កិ.កិរិយាសព្ទ )
យកទៅឬយកមកជាមួយផង : នាំគ្រាប់ពោត, នាំគោ, នាំស្រូវ ។ បបួលឲ្យធ្វើ, ឲ្យតាម ដោយនូវសម្រួលចិត្ត, ឲ្យជឿ, ឲ្យព្រមតាម : នាំរកស៊ី, នាំឲ្យស្លូត, នាំឲ្យចេះដឹង, នាំឲ្យព្រើល ។ បណ្ដាលឬបង្វឹកឲ្យប្រែគំនិត, ឲ្យក្លា : គប់ពាល ពាលនាំឲ្យខុសក្រៃ គប់ប្រាជ្ញវាងវៃ ប្រាជ្ញនាំឲ្យត្រឹមត្រូវ ។ល។
-
នាំពា
( កិ.កិរិយាសព្ទ )
អើពើ, យកចិត្តទុកដាក់, ស្រវាស្រទេញ : នៅស្ងៀមពុំនាំពា គឺនៅស្ងៀមពុំស្ដី ពុំរវល់ ។ ច្រើនប្រើតែក្នុងកាព្យ : ហៃកែវពុំងា ម្ដេចមិននាំពា នៅស្ងៀមដល់ណា បើមិនគទេ ចូរលាន់វាចា ថាម៉េចក៏ថា ឲ្យឮមកចុះ ។ (សាស្ត្រាល្បែងច្រើនរឿង) ។
-
នាំអាទិ៍
( កិ.កិរិយាសព្ទ )
[--អាត]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
អាទិ “ខាងដើម, ជាដើម; ការផ្ដើម”) នាំផ្ដើម, នាំឲ្យគេផ្ដើម : នាំអាទិ៍ឲ្យធ្វើ; នែ, កុំនាំអាទិ៍អ្ហឺ !; ខ្ញុំកំពុងតែធ្វើការស្រាប់តែគេនាំអាទិ៍មកនិយាយបែកសាពីនេះហើយពីនោះទៀត ខាតការអស់ ។
-
និករ
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
ពួក, ហ្វូង ។ សត្តនិករ ពួកសត្វ, ពួកសត្វលោក ។
-
និកាយ
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ពួក, ក្រុម, ហ្វូង, ប្រជុំ ។ ឈ្មោះគម្ពីរសុត្តន្តបិដកដែលចែកចេញជា ៥ ពួក គឺ ទីឃនិកាយ, មជ្ឈិមនិកាយ, សំយុត្តនិកាយ, អង្គុត្តរនិកាយ, ខុទ្ទកនិកាយ ។ ពួកនីមួយៗដែលមានលទ្ធិផ្សេងគ្នា ឬដែលមានបែបបទ, កិច្ចការផ្សេងគ្នា ក៏ហៅថា និកាយ ដូចពាក្យថា ទក្ខិណនិកាយ, ឧត្តរនិកាយ, ធម្មយុត្តិកនិកាយ, មហានិកាយ, ពលនិកាយ, សត្តនិកាយ ជាដើម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទាំងនោះ) : ការប្រកាន់និកាយហួសហេតុពេកជាប្រភពនៃសាមគ្គីភេទ ទាំងជាមូលដ្ឋានឲ្យកើតមានមានះក្រាស់កម្រនឹងទម្រុឌទម្រោមផងទៀត ។
<< Prev 1 ... 15 16 17 18 19 20 Next >>