Khmer Dictionary: សា
Chuon Nath's Khmer-Khmer Dictionary
-
សាង
( ន.នាមសព្ទ )
នេសាទុបករណ៍មួយប្រភេទ មានដងវែងសម្រាប់ចាក់ត្រីតូចៗ ឲ្យត្បៀតជាប់ក្នុងចង្វែកផ្លែ ។ ប្រដាប់ធ្វើដោយឫស្សី មានសណ្ឋានដូចជាសាង សម្រាប់ដោតសំពៅដែលកាត់ជាកង់ខ្លីៗ : ធ្វើសាងដោតអំពៅ, អំពៅមួយសាង ។
-
សាងញ៉ាង
( គុ.គុនសព្ទ )
ដែលបែកក្រញាងកន្រ្ទាញចេញក្រៅ : មែកឈើសាងញ៉ាង ។
-
សាច
( កិ.កិរិយាសព្ទ )
កោយទឹកដោយបាតដៃបាចឲ្យបែកចេញឡើងព្រោង : សាចទឹក ។ បោកបាចទឹកភ្លៀងចូលដោយកម្លាំងខ្យល់បក់ : ភ្លៀងសាចចូលក្នុងរោង ។ បាចសាច (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បាច) ។
-
សាច់
( ន.នាមសព្ទ )
អាការៈមួយប្រភេទជាបឋវីធាតុនារាងកាយមនុស្សនឹងសត្វ ត្រង់សព៌ាង្គបន្ទាប់ពីស្បែកទៅស្រោបឆ្អឹង ទីទៃពីសរសៃ: សាច់មនុស្ស, សាច់សត្វ ។ តួផ្លែឈើក្នុងសំបកក្រៅពីគ្រាប់, ក្រៅពីលលាដ៏ : សាច់ផ្លែមៀន, សាច់ដូង ។ តួដើមឈើខាងក្នុងសំបក : ឈើសាច់រឹង ។ បឋវីធាតុដែលជារូបរបស់ឬវត្ថុផ្សេងៗ : សំពត់សាច់ម៉ដ្ឋ, សាច់ប្រាក់សុទ្ធ, សាច់ដែក, សាច់ស្ករ ។
- សាច់ក្រក : សាច់ដែលចិញ្រ្ចាំញាត់ក្នុងពោះវៀនហើយហាលថ្ងៃ (ច្រើនតែសាច់ជ្រូកនិងពោះវៀនជ្រូក) ។
- សាច់ឈាម សាច់និងឈាម; សាច់ញាតិ ។
- សាច់ញាតិ ឬ - ញាតិសាច់ អ្នកដែលជាប់ជាញាតិនឹងគ្នា, ក្រសែញាតិ ។
- សាច់ដុំកំភួន ញាតិជិត ។
- សាច់ថ្លៃ បងថ្លៃឬប្អូនថ្លៃ ។
- សាច់ធម៌ អត្ថន័យរបស់ធម៌, រូបសេចក្ដីធម៌ ។
- សាច់បញ្ញើ ឬ - សាច់ផ្ញើសាំ កូនសុំឬកូនចិញ្ចឹម; កូនសិស្ស; អ្នកដទៃដែលរាប់អានទុកស្មើញាតិជិត ។
- សាច់សន្ដាន ញាតិសន្ដាន ។
- សាច់សាលោហិត បងប្អូន ។ល។ ព. ទ. បុ. សាច់មិនបានស៊ី យកឆ្អឹងព្យួរ-ក អត់បើអត់ នាំឲ្យមានវល់ឥតប្រយោជន៍ឬប្រយោជន៍បានទៅគេ ខ្លួនបានតែខាងទទួលទុក្ខទោស ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ខំប្រឹងវក់វី សាច់ពុំបានស៊ី យកឆ្អឹងព្យួរ-ក ចាស់ទុំប្រាប់ថា បែបនុះពុំល្អ នាំឲ្យខ្លួនក្រ រងទុក្ខផងទៀត ។
-
សាច់ជូរ
( ន.នាមសព្ទ )
or សាជូរ
ធាតុផ្សំមានបែបភាពជាអំបិលជូរ សាច់រឹងជាដុំ សម្រាប់ប្រើកូរលាយទឹកជ្រលក់ឲ្យដិតស្រស់ព័ណ៌ជាដើម; មាន ២ ប្រភេទ គឺ សាច់ជូរ-ស មានសាច់ព័ណ៌ស; សាច់ជូរខៀវ មានព័ណ៌ខៀវស្ទើរបៃតងចាស់ (ច្រើនប្រើជាថ្នាំ) ។
-
សាជី
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សជី) ។
-
សាជូរ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សាច់ជូរ) ។
-
សាញ
( គុ.គុនសព្ទ )
ដែលប្រទាក់ចាក់ស្រែះ, ដែលស៊កសៀតរវីមរវាម : ឈើសាច់សាញ ។ ដែលសាំញ៉ាំ, ដែលមិនងាយនឹងដាច់ស្រេច, ដែលល្អិតល្អោចហួសពេក : សម្ដីសាញ, គំនិតសាញ, មនុស្សសាញ ។
- សាញចាក់ស្មុគ (ព. ប្រ.) ដែលសាញពេកហួសហេតុហួសទំនង : សម្ដីសាញចាក់ស្មុគ ។
- សាញប្រដាញ សាញក្រៃពេក, សាញមិនងាយនឹងដាច់ស្រេច : គំនិតសាញប្រដាញ ។
- ននោងសាញ ននោងដែលមានផ្លែសាច់សាញ (ផ្លែខ្ចីប្រើជាបន្លែឬស្ងោរឲ្យឆ្អិនហើយធ្វើអន្លក់ក៏បាន មានរសផ្អែមត្រជាក់ស្រទន់) ។
-
សាញ្ជនសត្វ
( ន.នាមសព្ទ )
[សាញ-ជៈ នៈស័ត ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សាញ្ជន “ជីងចក; បង្កួយ”) សត្វពួកជីងចក់ឬពួកបង្គួយ : ជាស, ថ្លែន, បង្កួយត្រង,... ជាពួកសាញ្ជនសត្វ ។
-
សាដក
( ន.នាមសព្ទ )
[--ដក់]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឝាដក) សំពត់; សំពត់ងូត ។
<< Prev 1 2 3 4 5 6 ... 20 Next >>