Khmer Dictionary: សា
Chuon Nath's Khmer-Khmer Dictionary
-
សាកម៉្ញាក
( គុ.គុនសព្ទ )
ដែលមានសូរសំនៀងស្អារនរយាបៗ : សម្ដីសាកម្ញ៉ាក ។
-
សាកល
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សកល) ។
-
សាកសព
[--សប់ ]
មើលពាក្យ សាក ៣ ន. ។
-
សាកសួរ
( កិ.កិរិយាសព្ទ )
សួរសាកមើលឲ្យជាក់, សួរសង្កេតពីមួយទៅមួយឬពីនេះទៅនោះឲ្យជាក់សេចក្ដី : សាកសួរឲ្យច្បាស់ការ (និយាយថា សួរសាក គ៏បាន) ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ល្គឹកឮពាក្យពេចន៍ សាកសួររកសាច់-- សន្ដានព្រេងព្រឹទ្ធ រករិះកលអ្វី សុចរិតទុច្ចរិត ហើយហោងគួរគិត ឲ្យដឹងខ្ពស់ទាប ។ (សាស្រ្តាច្បាប់ រាជនេតិ ជាព្រះនិពន្ធនៃព្រះរាជសម្ភារ) ។
-
សាកិយានី
( ន.នាមសព្ទ )
[--កិយ៉ាន៉ី ]
( បា.បាលី ( បាលីភាសា ) )
ស្ត្រីជាតិសក្យៈ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : កាលព្រះសិទ្ធត្ថ ស្ដេចទ្រង់និវ័ត្ត ពីរាជោទ្យាន មកដល់រាជវាំង ពេលនោះមែនមាន កញ្ញាស្អាតស្អាន សាកិយានី ។ នាងជាស្រីស្នំ រូបឆោមឧត្តម នាមគោតមី បានពោលសរសើរ សិរីសួស្ដី នៃព្រះនរបតី ជាព្រះមហាសត្ត ។ល។
-
សាកិយៈ
( ន.នាមសព្ទ )
[--កិយ៉ៈ ]
( បា.បាលី ( បាលីភាសា ) )
(សាកិយ) ជនជាតិសក្យៈ (បើស្ត្រីជា សាកិយានី) ។
-
សាកុណិក
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឝាកុណិក) ព្រានបក្សី, ព្រានសត្វស្លាប (ប្រមាញ់បក្សី): ពួកសាកុណិក ទោះចូលព្រៃញឹក រកទឹកផឹកបាន ព្រោះគេចំណាំ សូរមាត់សត្វស៊ាន គេដឹងថាមាន ទឹកជ្រោះជាដើម ។ (ស្ត្រីជា សាកុណិកា) ។
-
សាកេ
( ន.នាមសព្ទ )
ឈ្មោះឈើដំណាំមួយប្រភេទ ដើម, ស្លឹក, ផ្លែចាប់ច្រឡំនឹងខ្នុរសម្ល ផ្លែប្រើប្រកបការជាបង្អែមឬជាម្ហូបក៏បាន មានឱជារសពិសា ជនានុជនរាប់អានណាស់ : សាកេជាដំណាំមានប្រយោជន៍ គួរអ្នកផងពេញចិត្តដាំឲ្យបានច្រើនៗ ឡើង ។
-
សាកៈ
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សាក; ឝាក) អន្លក់; បន្លែ ។
- សាកជាតិ ជាតិអន្លក់ឬបន្លែ, អន្លក់ឬបន្លែទាំងពួង : ស្ពៃ, ជីរ, ត្រប់, ត្រកួន, ព្រលឹត,... ជាសាកជាតិ ។
- សាកភក្ខ ឬ
- --ភ័ក្ខ អ្នកដែលបរិភោគតែបន្លែ (តមមិនបរិភោគត្រីសាច់); សរសេរជា សាកភក្ស ឬ --ភ័ក្ស ក៏បាន ។
- សាកភោជន ឬ - សាកាហារ ម្ហូបដែលមានសុទ្ធតែបន្លែ (ឥតត្រីសាច់) ។ល។
-
សាក់
( ន.នាមសព្ទ )
ស្នាមក្បាច់ក្បួរឬរូប, យ័ន្ត, អក្សរដែលចាក់នឹងម្ជុលឬដែកស្រួច បញ្ចូលទឹកខ្មៅឬទឹកក្រហមដិតជាប់នៅក្នុងសាច់ : មនុស្សនុ៎ះមានសាក់រូបហនុមានត្រង់កំភួនដៃធ្វេង ។
<< Prev 1 2 3 4 5 6 ... 20 Next >>