Khmer Dictionary: ឧ
Chuon Nath's Khmer-Khmer Dictionary
-
ឧបមា
( ន.នាមសព្ទ )
[អ៊ុ ឬ អុ-ប៉ៈម៉ា]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
សេចក្ដីប្រៀប, សេចក្ដីប្រៀបធៀប, ការប្រៀបប្រដូច, ការប្រដូច, ការប្រៀបផ្ទឹម, ការទាញយកដំណើរឬហេតុជាដើមមកប្រៀប, មកប្រដូច ឲ្យងាយយល់ : មានឧបមាថា ...; មានឧបមាដូចជា... (ក្នុងសេចក្ដីធំ ប្រើជាគូគ្នានឹងពាក្យ ឧបមេយ្យ) ។ ខ្មែរប្រើជា កិ. ក៏មាន “ប្រៀប, ប្រៀបប្រដូច” : ខ្ញុំសូមឧបមាឲ្យឃើញ, ដូចជា... ។ ប្រើជា គុ. ក៏មាន “ដែលប្រៀប, ដែលប្រដូច” : ពាក្យឧបមា (ហៅ ឧបមាកថា ក៏បាន) ។
- ឧបមាជោតកៈ ឬ - ឧបមាវាចកៈ និបាតសព្ទបំភ្លឺសេចក្ដីដោយឧបមាឬប្រាប់សេចក្ដីឧបមា, ប្រើពាក្យថា “ដូចជា, ប្រៀបដូចជា, ដូចយ៉ាង, យ៉ាងណាមិញ, ដូចម្ដេចមិញ” (ព. វ.) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : ឧបមាកុំថាអប្បមា ប្រសិនបើថាខូចសេចក្ដី ព្រោះមានប្រភពជាបាលី គួរស្ដីឲ្យត្រូវតាមអក្សរ ។
-
ឧបមាតា
( ន.នាមសព្ទ )
[អ៊ុប៉ៈមាដា]
( បា.បាលី ( បាលីភាសា ) )
(< ឧបមាតុ; សំ. ឧបមាត្ឫ) ស្ត្រីអ្នកចិញ្ចឹមរក្សា (ដូចម្ដាយ), ភីលៀង; ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : បើនាងទៅណា ឧបមាតា តែងតាមទៅផង ពុំដែលបោះបង់ ខ្លាចក្រែងមានហ្មង ទើបតែនេះម្តង នាងបងពុំទៅ ។
- ឧបមាតាភិបាល ការថែរក្សារបស់ឧបមាតា ឬ--ដូចជាឧបមាតា ។
-
ឧបមាន
( ន.នាមសព្ទ )
[អ៊ុប៉ៈម៉ាន៉ៈ ឬ --ម៉ាន ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ឧបមា (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) ។
- ឧបមានកថា ពាក្យប្រៀប ។
- ឧបមានត្ថនិបាត និបាតសព្ទប្រាប់សេចក្ដីឧបមា (ឧបមាវាចកៈ) ។
- ឧបមានបទ បទប្រៀប; ពាក្យឧបមា ។
- ឧបមានុបមេយ្យ ឧបមាននិងឧបមេយ្យ ។ (ពាក្យ ឧបមា និង ឧបមាន ទាំងពីរនេះជាវេវចនៈប្រើជាជំនួសគ្នាបាន ប៉ុន្តែ ឧបមាន ច្រើនប្រើក្នុងកាព្យ, ទាំងពាក្យ ឧបមាឧបមេយ្យ និង ឧបមានុបមេយ្យ ក៏ជាវេវចនៈនឹងគ្នាដែរ) ។
-
ឧបមេយ្យ
( គុ.គុនសព្ទ )
[អ៊ុប៉ៈម៉ៃ ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឧបមេយ) ដែលគួរឬអាចប្រៀបធៀបគ្នាបាន, ដែលជាគូគ្នានឹងឧបមា : សេចក្ដីឧបមេយ្យ ។ ប្រើក្លាយជា ឧបមៃយ ក៏មាន (--ម៉ៃ) ។ ន. សេចក្ដីដែលគួរប្រៀបធៀបគ្នាបាន, សេចក្ដីជាគូគ្នានឹងឧបមា : អ្នកត្បាញសំពត់ចេះតែជឿនការទៅមុខ, យ៉ាងណាមិញ; អាយុរបស់សព្វសត្វចេះតែលឿនទៅមុខ ក៏យ៉ាងនោះដែរ (សេចក្ដីក្នុងសង្កាត់ដើមជា ឧបមា, សង្កាត់ចុងជា ឧបមេយ្យ) ។
- ឧបមេយ្យកថា ពាក្យឧបមេយ្យ ។
- ឧបមេយ្យជ្ជោតកៈ ឬ - ឧបមេយ្យវាចកៈ;
- ឧបមេយ្យត្ថនិបាត និបាតសព្ទបំភ្លឺសេចក្ដីឧបមេយ្យ ឬប្រាប់សេចក្ដីឧបមេយ្យ; ប្រើពាក្យថា “ក៏យ៉ាងនោះឯង, ក៏យ៉ាងនោះដែរ, ក៏ដូច្នោះឯង, ក៏ដូច្នោះដែរ” (ព. វ.) ។
-
ឧបមៃយ
(មើលក្នុងពាក្យ ឧបមេយ្យ) ។
-
ឧបយមមង្គល
( ន.នាមសព្ទ )
[អ៊ុប៉ៈយៈមៈមង់-គល់]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ឧបយម ឬ សំ. ឧបយាម + មង្គល) វិវាហមង្គល, មង្គលការគូបុរសស្ត្រី : ធ្វើឧបយមមង្គល (ហៅ ឧបយាមមង្គល ក៏បាន; ព. ទេ. ឬពាក្យតែងសេចក្ដីរាយ ដើម្បីឲ្យសម្បូរពាក្យប្រើ)។
-
ឧបយុវរាជ
( ន.នាមសព្ទ )
[អ៊ុប៉ៈយុវៈរាច ]
or ឧបយៅវរាជ
( សំ. បា. ស.None )
ក្សត្រិយ៍ដែលកំពុងទ្រង់ព្រះយៅវ៍ (ក្សត្រិយ៍ កំលោះ) ដែលមានឋានៈជាឧបរាជទី ១ ឬឧបរាជស្តាំ : ព្រះបាទសម្តេចព្រះនរោត្តម សីហនុវរ្ម័ន ជាព្រះមហាក្សត្រិយ៍ប្រទេសកម្ពុជាទ្រង់ប្រកបដោយព្រះទសពិធរាជធម៌, ដោយហេតុឋិតនៅក្នុងរាជសម្បត្តិ ព្រះអង្គពុំអាចញ៉ាំប្រទេសជាតិដែលកំពុងច្របូកច្របល់ ព្រោះតែ មានគណៈបក្សច្រើនហួសប្រមាណ ឲ្យមានដំណើរប្រកបដោយវឌ្ឍនភាពបាន, ទ្រង់ក៏បានសម្រេចព្រះរាជហ្ឫទ័យប្រកាសដាក់រាជ្យនៅថ្ងៃទី២ មីនា ព. ស. ២៤៩៩ គ. ស. ១៩៥៥ ស្តេចចុះមកទទួលព្រះតំណែងជា សម្តេចព្រះឧបយុវរាជវិញ ដោយបានបង្កើតអង្គការចលនាបង្រួបបង្រួមជាតិមួយ ឲ្យឈ្មោះថា “សង្គមរាស្រ្តនិយម” ជាលទ្ធិសង្គមនិយមពុទ្ធសាសនា ដែលមានព្រះអង្គជាព្រះអគ្គមហាប្រធាន ហើយដែលមានលក្ខន្តិកៈ ចុះថ្ងៃទី២២ មីនា ព. ស. ២៤៩៩ គ. ស. ១៩៥៥ បើកឲ្យប្រជាពលរដ្ឋខ្មែរគ្រប់ឋានៈ ចូលជាសមាជិក ។ តាំងពីអង្គការនេះបានកើតប្រាកដឡើង ក្រោមការដឹកនាំដ៏វាងវៃបំផុតរបស់ព្រះអង្គ, សមិទ្ធិគ្រប់វិស័យក៏បានរីកចម្រើនកើនឡើងជាលំដាប់, ប្រជាពលរដ្ឋទាំងបព្វជិតទាំងគ្រហស្ថ ក៏មានស្វាមីភ័ក្តិទទួលគោរពយ៉ាងក្រៃលែង បានប្រកបដោយសុខសន្តិភាពជានិច្ចនិរន្តរ៍; ប្រជាពលរដ្ឋដែលមានរដ្ឋសភាជាតំណាង ព្រមទាំងព្រះរាជរដ្ឋាភិបាលបានថ្វាយព្រះឋានៈព្រះអង្គជាសម្តេចព្រះប្រមុខរដ្ឋតរៀងមក ។ល។
-
ឧបយោគ
( ន.នាមសព្ទ )
[អ៊ុប៉ៈយោក]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ការប្រកបចូលគ្នា; ការសមប្រកប, សេចក្ដីកើតការ, ការសម្រេចប្រយោជន៍; ដំណើរប្រព្រឹត្តទៅស្រួល; ការប្រើប្រាស់ ។ ព. វ. ទុតិយាវិភត្តិនាម (ហៅ ឧបយោគវចនៈ ក៏បាន) ។
-
ឧបយៅវរាជ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឧបយុវរាជ) ។
-
ឧបរាជ
( ន.នាមសព្ទ )
[អ៊ុប៉ៈរ៉ាច ឬ អុប៉ៈ--]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ព្រះរាជាបន្ទាប់ គឺក្សត្រិយ៍ដែលមានរាជស័ក្តិរងបន្ទាប់ក្សត្រិយ៍ទ្រង់រាជ្យ : សម្តេចព្រះឧបរាជ ឬសម្តេចព្រះមហាឧបរាជ (តាមបវេណីក្នុងកម្ពុជរដ្ឋ, នាទីរបស់សម្តេចព្រះមហាឧបរាជជាឋានៈសម្រាប់ត្រី ទាំងមន្រ្តីធំតូចសម្រាប់ព្រះអង្គ ក៏តាំងក្នុងឋានៈសម្រាប់ត្រីដែរ ។ មើលក្នុងពាក្យ សមណសក្តិ ទៀតផង) ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>