Khmer Dictionary: ឧ
Chuon Nath's Khmer-Khmer Dictionary
-
ឧបច្ឆេទ
( ន.នាមសព្ទ )
[អ៊ុបុ័ច-ឆេទៈ ឬ--ឆែត]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ការផ្តាច់បង់, ការផ្តាច់ផ្តិល; ការដាច់ស្រឡះ ។
-
ឧបច្ឆេទក
( ន.នាមសព្ទ )
[អ៊ុបុ័ច-ឆេ-ទៈកៈ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
អ្នកផ្តាច់បង់, អ្នកផ្តាច់ផ្តិល; អ្នកធ្វើឲ្យដាច់ស្រឡះ ។
- ឧបច្ឆេទកកម្ម (ព. ពុ.) អកុសលកម្មពីព្រេងនាយដែលអន្ទោលជាប់តាមមកចេញមុខឲ្យផលផ្តាច់ជីវិត ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : រីឧបច្ឆេទកកម្ម រង់ចាំផ្តល់ផលផ្តាច់ជីវិត គឺទោសបាណាតិបាតពិត ដែលញ៉ាំងជីវិតគេឲ្យខ្លី ។ បាណាតិបាតកម្មកាច អាចផ្តាច់ជីវិតកូនក្មេងខ្ចី មិនឲ្យរស់យូរតើព្រោះអ្វី ? ព្រោះថ្វីដៃខ្លួនក្នុងបុព្វេ ។ វេវ. ឧបឃាតកកម្ម ។ ព. ផ្ទ. ឧបត្ថម្ភកកម្ម ។
- ឧបច្ឆេទមរណៈ សេចក្ដីស្លាប់មុនកំណត់អាយុគឺ ស្លាប់ដោយឧបច្ឆេទកកម្មមកផ្តាច់អាយុ (ព. ពុ.។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឧបឃាតកកម្ម >ឧបឃាតកកម្ម ផង) ។
-
ឧបច្ឆេទក--
(មើលក្នុងពាក្យ ឧបច្ឆេទក) ។
-
ឧបជាតិច្ឆន្ទ
( ន.នាមសព្ទ )
[អ៊ុប៉ៈជាតិច-ឆ័ន]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ឧបជាតិ + ឆន្ទ) ឆន្ទឬកាព្យមានលំនាំសូរសព្ទបទលាយគ្នាដោយឥន្ទវជីរនិងឧបេន្ទវជីរ គឺត្រង់បាទទី១ និងទី ៤ ដូចឧបេន្ទវជិរច្ឆន្ទត្រង់បាទទី ២ និងទី ៣ ដូចឥន្ទវជិរច្ឆន្ទ ។ ជាឈ្មោះឆន្ទឬគាថាមួយយ៉ាង សម្រាប់ប្រើខាងភាសាសំស្រ្កឹតនិងបាលីដោយងាយស្រួល ឬប្រើជាភាសាខ្មែរក៏បាន ប៉ុន្តែពិបាកតែងណាស់; បួនបាទ គឺបួនឃ្លាកាព្យជាមួយគាថា, ក្នុងបាទមួយៗ មាន ១១ អក្សរ; ត្រង់បាទទី ១ និងទី ៤ : អក្សរទី ១, ២, ៣, ជា ជ-គណៈ គឺគណៈដែលមានអក្សរទី ១ និងទី ៣ ជាលហុ ទី ២ ជាគរុ, អក្សរ ទី ៧, ៨, ៩ ក៏ជា ជ-គណៈ ដែរ (អក្សរទី ១, ៣, ៧, ៩ ជាលហុ ទី ២, ៨ ជាគរុ); អក្សរទី ៤, ៥, ៦ ជា ត-គណៈ គឺគណៈដែលមានអក្សរទី ១ និងទី ២ ជាគរុ ទី ៣ ជាលហុ (គរុដើម គរុកណ្តាល លហុចុង); ត្រង់បាទទី ២ និងទី ៣ : អក្សរទី ១, ២, ៣, ជា ត-គណៈ, អក្សរទី ៤, ៥, ៦, ក៏ជា ត-គណៈ ដែរ; អក្សរទី ៧, ៨, ៩ ជា ជ-គណៈ; អក្សរទី ១០, ១១ ជា គរុ; បាទទី ១ និងទី ៤ ដូចគ្នា, បាទទី ២ និងទី ៣ ដូចគ្នា (ពាក្យប្រាប់មេឧបជាតិច្ឆន្ទនេះថា អនន្តរោទី-រិតលក្ខណាចេ, បាទា វិមិស្សា ឧបជាតិយោ តា, ឯវំ កិលញ្ញាសុបិ មិស្សតាសុ, វទន្តិ ជាតី-ស្វិទមេវ នាមំ ) ។
-
ឧបជីវិក
( ន.នាមសព្ទ )
[អ៊ុប៉ៈ-- ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
អ្នកដែលចូលនៅអែបអាងចិញ្ចឹមជីវិតដោយសារគេឲ្យទទេៗ : ពួកឧបជីវិក; បើស្ត្រីជា ឧបជីវិកា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឧបជីវិន >ឧបជីវិន ផង)។
- បព្វជិតឧបជីវិក ឬ - ឧបជីវិកបព្វជិត (--កៈ--) អ្នកដែលបួសក្នុងសាសនាគ្រាន់តែចិញ្ចឹមជីវិតប៉ុណ្ណោះ ពុំគិតដល់ការខុសត្រូវតាមច្បាប់សាសនាឡើយ ។
- ឧបជីវិកាបព្វជ្ជា ការបួសព្រោះឃើញទំនងងាយចិញ្ចឹមជីវិត ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ឧបជីវិក រាល់ពេលបាយទឹក គិតតែពោះខ្លួន មួយឆ្អែតមួយឆ្អែត ឲ្យតែគ្រប់ធួន ពុំសូវនឹកស្ងួន ប្រណីគេឡើយ ។
-
ឧបជីវិកា
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឧបជីវិក) ។
-
ឧបជីវិន
( ន.នាមសព្ទ )
[អ៊ុប៉ៈ--]
or ឧបជីវី
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ឧបជីវិន៑; ឧបជីវី) អ្នកដែលរស់ដោយសារគេចិញ្ចឹម (បើស្ត្រីជា ឧបជីវិនី) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា: ឧបជីវី ខ្ជិលពុំរកស៊ី ដោយអាងតែគេ ចិញ្ចឹមរាល់ថ្ងៃ ឥតបីរិះរេ ឲ្យបួសថាទេ ព្រោះខ្ជិលរៀនធម៌ ។ អ្នកបួសក៏ដែរ បើគ្មានចិត្តបែរ រកសីលបវរ គិតតែពីឆាន់ ដោយក្តីត្រេកអរ ឃ្លាតចាកសីលធម៌ ក៏ពុំប្រពៃ ។
-
ឧបជីវិនី
or ឧបជីវី
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឧបជីវិន) ។
-
ឧបជ្ឈា
( ន.នាមសព្ទ )
[អ៊ុបុ័ច-ឈា ប៉ុន្តែ ឧបជ្ឈា មិនដែលប្រើទេ]
or ឧបជ្ឈាយ៍
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឧបជ្ឈា ឬ ឧបជ្ឈាយ; ឧបាធ្យាយ) គ្រូបង្រៀនធម៌ ឬគ្រូបង្រៀនច្បាប់ ។ ព. ពុ. ព្រះថេរៈ ដែលភិក្ខុឬសាមណេរសូមនិស្ស័យប្រគល់ខ្លួនឲ្យលោកត្រួតត្រាស្ដីថា ទូន្មានបង្រៀនប្រដៅតាមច្បាប់ពុទ្ធសាសន គឺលោកគ្រូអ្នកពិនិត្យមើលការខុសត្រូវរបស់សទ្ធិវិហារិក (ក្នុងវិន័យពុទ្ធសាសនាថា លុះតែភិក្ខុដែលមានវស្សាយ៉ាងតិចត្រឹម ១០ ហើយ ចេះធម៌វិន័យល្មមដល់ឋានៈជាឧបជ្ឈាយ៍ ទើបអាចធ្វើជាឧបជ្ឈាយ៍ បាន) : លោកដែលជាគ្រូរបស់សទ្ធិវិហារិក ហៅថា ឧបជ្ឈាយ៍ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សទ្ធិវិហារិក ផង) ឧបជ្ឈាយវត្ត (--យៈ--) វត្តប្រតិបត្តិដែលសទ្ធិវិហារិកត្រូវធ្វើចំពោះឧបជ្ឈាយ៍របស់ខ្លួន (ជាគូគ្នានឹង សទ្ធិវិហារិកវត្ត) ។
-
ឧបញ្ញាសកថា
( ន.នាមសព្ទ )
[អ៊ុបុ័ញ-ញ៉ា សៈកៈថា]
or ឧបន្យាសកថា
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
ពាក្យប្រាប់ដំណើរទំនង ឬពាក្យបូរបាច់ប្រាប់ក្នុងខាងដើមនៃគម្ពីរឬសៀវភៅ; ពាក្យផ្តើម, អារម្ភកថា (ដែលប្រើសេចក្ដីវែង) ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>