Khmer Dictionary: ឧ
Chuon Nath's Khmer-Khmer Dictionary
-
ឧបទ្ទវ
( ន.នាមសព្ទ )
[អ៊ុបុ័ត-ទៈវៈ ]
( បា.បាលី ( បាលីភាសា ) )
(សំ. ឧបទ្រវ) ឧបទ្រព ។
- ឧបទ្ទវការណ៍ ឬ
- --ហេតុ ដំណើរឬហេតុនៃឧបទ្រព, ហេតុដែលនាំឲ្យកើតឧបទ្រព ។
- ឧបទ្ទវន្តរាយ ឧបទ្រពនិងអន្តរាយ ឬអន្តរាយដែលកើតអំពីឧបទ្រព ។
- ឧបទ្ទវភ័យ ភ័យអំពីឧបទ្រព, ដំណើរខ្លាចឧបទ្រព ។
- ឧបទ្ទវភាព ភាពនៃឧបទ្រព ។
- ឧបទ្ទវមូល មូលហេតុនៃឧបទ្រព ។
- ឧបទ្ទវមោក្ខ ការរួចចាកឧបទ្រព ។ល។
-
ឧបទ្ទវ--
(មើលក្នុងពាក្យ ឧបទ្ទវ) ។
-
ឧបទ្រព
( ន.នាមសព្ទ )
[អ៊ុប៉ៈទ្រប់ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឧបទ្រវ, ខ្មែរប្រើ វ > ព; បា. ឧបទ្ទវ) ចង្រៃ; អពមង្គល; គ្រោះកាច, ភ័យ, អន្តរាយឬភយន្តរាយ ដែលកើតមានក្នុងបច្ចុប្បន្នទាន់ភ្នែក; ហេតុអាក្រក់ : មានឧបទ្រព, ជម្រះឧបទ្រព, រម្ងាប់ឧបទ្រព ។ ខ្មែរប្រើជា គុ. ផងក៏មាន : ចង្រៃឧបទ្រព ឬ ឧបទ្រពចង្រៃ ចង្រៃអាក្រក់, ចង្រៃរួមរឹត ។
- ផ្ទះឧបទ្រព ឬ - ទីឧបទ្រព ផ្ទះឬទីដែលមានចង្រៃ ។
- មនុស្សឧបទ្រព មនុស្សគគ្រក់ ។
-
ឧបទ្វីប
( ន.នាមសព្ទ )
[អ៊ុបុ័ត-ទ្វីប ឬ អ៊ុប៉ៈទ្វីប]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(បា. ឧបទ្ទីប) កោះតូច; កោះរង, កោះបន្ទាប់កោះធំ ។
-
ឧបធិ
( ន.នាមសព្ទ )
[អ៊ុប៉ៈធិ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
កិលេស, កិលេសជាគ្រឿងទាក់ទិន; ដំណើរឆបោក, ប្រវ័ញ្ចន៍, ការបញ្ឆោត; កិរិយាកោងកាច ។
- ឧបធិក្ខ័យ,
- --ក្ស័យ ឬ - --សង្ខ័យ ដំណើរអស់ឧបធិ; ព្រះនិញ្វន ។
- ឧបធិព័ន្ធន៍ ចំណងកិលេស ។ អ្នកដែលជាប់ចំណងកិលេស, បុថុជ្ជន ។
- ឧបធិវិវេក ការស្ងាត់ចាកកិលេស ។ (ព. ពុ.) ។ល។
-
ឧបធិ --
(មើលក្នុងពាក្យ ឧបធិ) ។
-
ឧបធិក
( ន.នាមសព្ទ )
[អ៊ុប៉ៈ-- ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
អ្នកឆបោក, អ្នកបោកប្រាស់, អ្នកប្រវ័ញ្ចន៍, អ្នកបំបាត់គេ (ប្រើស្ត្រីជា ឧបធិកា) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : ឧបធិកនឹកតែពីបោកប្រាស់ ទោះបីចាស់ហើយក៏មិនចាល ថែមទាំងបានស្រីខូចត្រកាល ឧបធិកាជាប្រពន្ធ ។ រឹតតែត្រូវគ្នាជាធ្លុងមួយ មិនព្រួយរកស៊ីយល់ថាធ្ងន់ ដូចគ្នាទាំងទ្វីប្តីប្រពន្ធ ទុជ៌នទាំងនេះឥតក្រែងច្បាប់។ ជាប់គុកច្រើនដងក៏មិនខ្មាស ច្រឡាសត្រូវតែតម្រួតចាប់ ចាប់ចុះកុំឲ្យតែសម្លាប់ ចាប់ញយបោកញយជាប់គុកញយ ។
-
ឧបធិកា
(មើលក្នុងពាក្យ ឧបធិក) ។
-
ឧបនាយក
( ន.នាមសព្ទ )
[អ៊ុប៉ៈនាយក់ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
នាយកបន្ទាប់ ឬនាយករងពីមហានាយកឬក៏ពីអធិបតីមក, មហានាយករង (ថ្នាក់ខ្ពស់ជាង អនុនាយក) : ឧបនាយករដ្ឋមន្រ្តី ។ បើស្ត្រីជា ឧបនាយិកា ។
-
ឧបនាយិកា
(មើលក្នុងពាក្យ ឧបនាយក) ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>