Khmer Dictionary: ឧ
Chuon Nath's Khmer-Khmer Dictionary
-
ឧបនាហៈ
( ន.នាមសព្ទ )
[អ៊ុប៉ៈន៉ាហៈ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ឧបនាហ) ដំណើរចងកំហឹង, ការផ្ងំ កំហឹងឲ្យងំនៅជានិច្ច; ការចងគំនុំឬចងពៀរ : ឧបនាហៈជាឧបក្កិលេសនៃចិត្ត តែងធ្វើចិត្តឲ្យក្ដៅពុំសូវស្រាក (ព. ពុ.) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើជា ឧបនាហ៍ (អ៊ុប៉ៈន៉ា) ក៏បាន, ដូចជាកាព្យថា : ឧបនាហ៍ជាភ្នក់ភ្លើងដ៏ធំ ចេះតែក្ដៅងំនៅជានិច្ច មិនឆាប់ក៏យូរតែងទង្កិច នាំឲ្យលង់លិចបែកសាមគ្គី ។ បើខឹងឆេវឆាវតែមួយភ្លែត មិនកជាហេតុក្ដៅវក់វី កំហឹងក៏ស្រាលស្រាកឃ្លាតពី- គំនុំគុំកួនទៅឯងៗ ។
-
ឧបនិធិ
( ន.នាមសព្ទ )
[អ៊ុប៉ៈ--]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
របស់ដែលផ្ញើទុក, បញ្ញើ; របស់បញ្ចាំ ។
-
ឧបនិមន្តន៍
( ន.នាមសព្ទ )
[អ៊ុប៉ៈនិមន់ ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឧបនិមន្តន; ឧបនិមន្ត្រណ) ការចូលនិមន្តឬចូលអញ្ជើញផ្ទាល់; ការនិមន្តឬអញ្ជើញទុកមុន : ធ្វើឧបនិមន្តន៍ ។
-
ឧបនិស័ទ
( ន.នាមសព្ទ )
[អ៊ុប៉ៈ-- ]
or ឧបនិសា
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ឧបនិឞទ៑; ឧបនិសា) ការកំបាំង, អាថ៌កំបាំង ។ វេទាន្ត; ឈ្មោះគម្ពីរស័ក្តិសិទ្ធិមួយយ៉ាងរបស់ពួកព្រាហ្មណ៍ ។
-
ឧបនិស្សយ --
(មើលក្នុងពាក្យ ឧបនិស្ស័យ) ។
-
ឧបនិស្ស័យ
( ន.នាមសព្ទ )
[អ៊ុប៉ៈនិស-សៃ]
( បា.បាលី ( បាលីភាសា ) )
(ឧបនិស្សយ) កុសលធម៌ដែលដេកឬអាស្រ័យនៅក្នុងខន្ធសន្តាន គឺកុសលដែលបានកសាងសន្សំអប់រំទុកមក, សំណាង, ភ័ព្វព្រេងសំណាង; ចំណុចចិត្ត : មានឧបនិស្ស័យបរិបូណ៌ មានកុសលក្រាស់ក្រែល ។ ក្នុងគម្ពីរពុទ្ធសាសនាថា ឧបនិស្ស័យ មាន ៣ យ៉ាងគឺ ១-
- ទានូបនិស្ស័យ សំណាងដែលបានសាងទុកមក ដោយការបរិច្ចាគទ្រព្យធ្វើទាន; ២-
- សីលូបនិស្ស័យ សំណាងដែលបានសាងទុកមកដោយការរក្សាសីល; ៣-
- ភាវនូបនិស្ស័យ សំណាងដែលបានសាងទុកមកដោយភាវនា ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ សរសេរជា ឧបនិស្សយ (អ. ថ. អ៊ុប៉ៈនិស-សៈយ៉ៈ), ដូចជា
- ឧបនិស្សយការណ៍ ហេតុឬដំណើរនៃឧនិស្ស័យឬក៏ជាឧបនិស្ស័យ ។
- ឧបនិស្សយធម៌ ធម៌ជាឧបនិស្ស័យ (កុលសធម៌)។
- ឧបនិស្សយពល (--ពល់) កម្លាំងនៃឧបនិស្ស័យ ។
- ឧបនិស្សយភាព ភាពនៃឧបនិស្ស័យ ។
- ឧបនិស្សយសម្បត្តិ ការបរិបូណ៌ដោយឧបនិស្ស័យ ។
- ឧបនិស្សយសម្បន្ន (--សំប័ន) អ្នកដែលបរិបូណ៌ដោយឧបនិស្ស័យ (បើស្ត្រីជា ឧបនិស្សយសម្បន្នា) ។ល។
-
ឧបន្យាសកថា
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឧបញ្ញាសកថា) ។
-
ឧបបាតិក
( គុ.គុនសព្ទ, ន.នាមសព្ទ )
[អ៊ុប៉ៈប៉ាតិកៈ ]
or ឱបបាតិក
( បា.បាលី ( បាលីភាសា ) )
ដែលកើតឯង; សត្វដែលចាប់កំណើតឯងៗ : កំណើតឧបបាតិក (ហៅ ឧបបាតិកជាតិ ឬ ឧបបាតិកកំណើត ក៏បាន) ។
- ឧបបាតិកសត្ត ឬ - ឱប-- សត្វដែលឧប្បត្តិកកើតឯង ដោយអំណាចកម្លាំងកុសលឬអកុសលបណ្ដាលឲ្យកើត (ឥតមាតាបិតា, ឥតមេឥតបា) : ទេវតាពួកខ្លះនិងសត្វនរកជាដើមជាឧបបាតិកសត្ត ។
-
ឧបបីឡកកម្ម
( ន.នាមសព្ទ )
[អ៊ុប៉ៈប៉ីឡៈកៈក័ម ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឧបបីឌក + កម៌ន៑) អកុសលកម្មពីព្រេងនាយ ដែលជាប់តាមមកផ្តល់បៀតបៀនឲ្យបាននូវសេចក្ដីទុក្ខលំបាកវិនាសទ្រព្យធនជាដើម : ត្រូវឧបបីឡកកម្មមកផ្តល់ឲ្យវិនាសហិនហោច ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : រីឧបបីឡកកម្ម គយឃ្លាំបៀតបៀនផ្តល់ក្តីទុក្ខ តាមហេតុដែលធ្វើស៊ុកគ្រលុក ញ៉ាំងសុខឲ្យប្រាសចេញពីគេ ។ ប្រភពមកពីវិហេសា ជាកម្មខ្លាំងក្លាក្នុងបុព្វេ តាមមកផ្តល់ផលមិនតិចទេ ធ្វើគេយ៉ាងណាផ្តល់យ៉ាងនោះ ។ ព. ផ្ទ. ឧបត្ថម្ភកកម្ម ។
-
ឧបភោគ
( ន.នាមសព្ទ )
[អ៊ុប៉ៈភោក ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
គ្រឿងសម្រាប់ប្រើប្រាស់ជិតខ្លួន (ជាគូគ្នានឹង បរិភោគ) : មានគ្រឿងឧបភោគនិងគ្រឿងបរិភោគគ្រប់គ្រាន់ ។
- ឧបភោគភណ្ឌ (--គៈភ័ន) របស់ឬអីវ៉ាន់សម្រាប់ប្រើប្រាស់ជិតៗខ្លួន (ហៅ ឧបភោគព័ស្តុ ឬ --វត្ថុ ក៏បាន) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ បញ្ជាក់ពី ឧបភោគ- បរិភោគ ដែលត្រូវតែមាន : គ្រឿងឧបភោគនិងបរិភោគ ក្នុងលោកគេតែងតែផ្គត់ផ្គង់ បើគ្មានភណ្ឌៈនេះបម្រុង ផ្ចុងផ្តើមជានិច្ចនឹងវិនាស ។ ទោះបីអ្នកបួសរស់ដោយសារ- សីលផ្នួសធម៌អាថ៌ក៏រទាស រទែងសុំគេដោយឥតខ្មាស គ្រាន់តែមិនផ្តាសប៉ុណ្ណោះឯង ។ គួរសុំទើបសុំបើមិនគួរ ពុំហ៊ានសួរឲ្យគេចំបែង សុំគេតាមភាពជាគម្តែង ឈ្មោះថាអ្នកស្វែងមួយបែបដែរ ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>