Khmer Dictionary: ឧ
Chuon Nath's Khmer-Khmer Dictionary
-
ឧបរាជ្យ
( ន.នាមសព្ទ )
[អ៊ុប៉ៈរ៉ាច]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ឧបរជ្ជ) សម្បត្តិឬមុខក្រសួងរបស់ក្សត្រិយ៍ឧបរាជ ។ ប្រើជា គុ. ក៏បាន “ដែលជារបស់ក្សត្រិយ៍ឧបរាជ” : មុខក្រសួងឧបរាជ្យ, ខេត្តឡើងឧបរាជ្យ ។
-
ឧបរិម
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
[អ៊ុប៉ៈរ៉ុម៉ៈ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឧបរិឞ្តាត៑) ខាងលើ, ខ្ពង់ខ្ពស់ (ព. ផ្ទ. ហេដ្ឋិម) ។ ឧបរិមដ្ឋាន ទីខាងលើ (ព. ផ្ទ. ហេដ្ឋិមដ្ឋាន) ។
- ឧបរិមបរិច្ឆេទ ការកំណត់យ៉ាងខ្ពស់, យ៉ាងលើគេបំផុត (ព. ផ្ទ. ហេដ្ឋិមបរិច្ឆេទ) ។
- ឧបរិមបរិយាយ បរិយាយដ៏ខ្ពង់ខ្ពស់ (ព. ផ្ទ. ហេដ្ឋិមបរិយាយ) ។
- ឧបរិមភាគ ប៉ែកខាងលើ (ព. ផ្ទ. ហេដ្ឋិមភាគ) ។
- ឧបរិមភូមិ ថ្នាក់ឬជាន់ខាងលើ (ព. ផ្ទ. ហេដ្ឋិមភូមិ) ។ល។
-
ឧបរិម --
(មើលក្នុងពាក្យ ឧបរិម) ។
-
ឧបរិមទិស
( ន.នាមសព្ទ )
[អ៊ុប៉ៈរ៉ិម៉ៈ ទឹស]
( បា.បាលី ( បាលីភាសា ) )
ទិសខាងលើ (ក្នុងពួកទិស១០) ។ ព. ផ្ទ. ហេដ្ឋិមទិស ។
-
ឧបរោធ
( ន.នាមសព្ទ )
[អ៊ុប៉ៈរោត]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ការបិទ, ការរាំង, ការខ្ទប់, ការខាំង; ការបិទឬខ្ទប់ផ្លូវមិនឲ្យចេញចូលបាន : ធ្វើឧបរោធ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : កុំធ្វើឧបរោធ ឲ្យកើតក្តីក្រោធ នាំឲ្យបែកគ្នា នៅភូមិជាមួយ ត្រូវជួយរក្សា ឲ្យមានសុខា កើតសាមគ្គី ។ សាមគ្គីជាមូល ឲ្យមានសុខស្រួល មិនខ្ទាំខ្ទេចខ្ទី ចម្រើនធនទ្រព្យ គួរគាប់ពេញទី គួរជនសម្ភី ប្រាស្រ័យរកគ្នា ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អ៊ុប៉ៈរោធៈ, ដូចជា
- ឧបរោធកម្ម អំពើបិទផ្លូវ ។
- ឧបរោធការណ៍ ហេតុឬដំណើរនៃការបិទផ្លូវ ។
- ឧបរោធកាល ឬ
- --សម័យ កាលឬសម័យដែលត្រូវបិទផ្លូវ។
- ឧបរោធភាព ភាពនៃការបិទផ្លូវ ។ល។
-
ឧបរោធ--
(មើលក្នុងពាក្យ ឧបរោធ) ។
-
ឧបលក្ខិត
( គុ.គុនសព្ទ )
[អ៊ុប៉ៈល័ក-ខិត]
( បា.បាលី ( បាលីភាសា ) )
(សំ. ឧបលក្សិត) ដែលបានកំណត់ទុកស្រេចហើយ, ដែលបានកំណត់ទុកទៀងទាត់ហើយ; ដែលបានសន្មតគត់ដារស្រេចហើយ : ពាក្យឧបលក្ខិត, ដំណើរឧបលក្ខិត ។
- ឧបាយកលឧបលក្ខិត (--កល់អ៊ុបល់-ល័ក-ខិត ឬ --អ៊ុបុល-ល័ក-ខិត) ឧបាយកលដែលបានកំណត់ទុករួចស្រេចហើយ (ច្រើនសំដៅសេចក្ដីថា “ឧបាយកលក្រឡិចក្រលៀត” : ប្រើឧបាយកលឧបលក្ខិតយ៉ាងល្អិត ទាល់តែកើតការដូចបំណង ) ។
- ឧបលក្ខិតកាល ឬ
- --សម័យ (អ៊ុប៉ៈ-ល័ក-ខិត:--) កាលឬសម័យ, វេលា ដែលបានកំណត់ទៀងទាត់ហើយ ឬដែលបានសន្មតគត់ដារស្រេចហើយ : បុណ្យវិសាខបូជានៅថ្ងៃ ១៥ កើតខែ ពិសាខរៀងរាល់ឆ្នាំ ឈ្មោះថាជាឧបលក្ខិតកាល ឬ ឧបលក្ខិតសម័យ ។
- ឧបលក្ខិតហេតុ ឬ
- --ការណ៍ (អ៊ុប៉ៈល័ក-ខិតៈ--) ហេតុ, ការណ៍, ដំណើរ, រឿងដែលបានកំណត់ស្រេចហើយ ។ល។
-
ឧបលក្ខិត--
(មើលក្នុងពាក្យ ឧបលក្ខិត) ។
-
ឧបលិង្គ
( ន.នាមសព្ទ )
[អ៊ុប៉ៈលិង]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
ផ្នូលអាក្រក់, ផ្នូលគ្រោះកាចឬចង្រៃ គឺផ្នូលដែលបណ្តាលឲ្យឃើញមុនថានឹងមានគ្រោះកាចឬនឹងមានចង្រៃចូលមកឲ្យទោស : មានឧបលិង្គឲ្យឃើញជាមុន ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អ៊ុប៉ៈលិង-គៈ, ដូចជា ឧបលិង្គការណ៍ ហេតុនៃផ្នូលអាក្រក់ ។
- ឧបលិង្គលក្ខណៈ លក្ខណៈនៃឧបលិង្គ ។
- ឧបលិង្គសមុដ្ឋាន សមុដ្ឋាននៃឧបលិង្គ ។ល។ ប្រើជា ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : ឧបលិង្គសមុដ្ឋាន ចេញឲ្យឃើញបានថាពុំស្រួល នាំឲ្យវរចិត្តឆ្អិតក្ដៅក្តួល រំជួលជូរមុខជាទុក្ខក្រៃ ។ គិតជួយរំដោះគ្រោះឲ្យផង ដើម្បីឲ្យឆ្លងផុតចង្រៃ បើរង់បង្អង់ឲ្យយូរថ្ងៃ ក្រែងលោចង្រៃរួបរឹតបាន ។
-
ឧបលិង្គ--
(មើលក្នុងពាក្យ ឧបលិង្គ) ។
<< Prev 1 ... 15 16 17 18 19 20 Next >>