Khmer Dictionary: ប
Chuon Nath's Khmer-Khmer Dictionary
-
បង្ខូង
( កិ.កិរិយាសព្ទ )
ធ្វើឲ្យខូង, ឲ្យរូង : បររទេះគោបង្ខូងផ្លូវលំ, បង្ខូងដី ។
-
បង្ខូច
( កិ.កិរិយាសព្ទ )
ធ្វើឲ្យខូច : កុំបង្ខូចកេរ្តិ៍ឈ្មោះគេ ។
-
បង្ខើច
( កិ.កិរិយាសព្ទ )
ធ្វើឲ្យខើច : បង្ខើចពេល, បង្ខើចសំពត់, បង្ខើចដៃអាវ ។
-
បង្ខំ
( កិ.កិរិយាសព្ទ )
ធ្វើឲ្យខំ ឲ្យប្រឹងជាប្រក្រតី : ត្រូវបង្ខំវាឲ្យរៀនសូត្រទៅ, កុំបង្ខំពេកក្រែងខូចការ ។
-
បង្ខះ
( កិ.កិរិយាសព្ទ )
ធ្វើឲ្យខះ ឲ្យស្ងួត : បង្ខះបូស ។
-
បង្គង
( ន.នាមសព្ទ )
ប្រដាប់សម្រាប់គង, សម្រាប់ទ្រ : លើកឈើហុបដាក់លើបង្គង; បង្គងទូក ។ ទ្រនំ : បង្គងឃ្មុំ, សត្វស្លាបទំលើបង្គង ។
-
បង្គន់
( ន.នាមសព្ទ )
កន្លែងបិទបាំងសម្រាប់បន្ទោឧច្ចារៈ បស្សាវៈ (ប្រហែលជាក្លាយមកពីពាក្យថា បាំងគន់) គឺកំបាំងមិនឲ្យគេគន់មើលឃើញទេដឹង ?) ។
-
បង្គរ
( កិ.កិរិយាសព្ទ )
ធ្វើឲ្យជាគំនរ : បង្គរឧស ឬបង្គរភ្លើង គឺដាក់ឧសគរថែមឲ្យភ្លើងឆេះខ្លាំង ។
-
បង្គា
( ន.នាមសព្ទ )
ព្រោនសមុទ្រ ។ ឈ្មោះឈើមួយប្រភេទពួកបង្គៅ; អ្នកស្រុកខ្លះហៅ បង្គាវ ។
-
បង្គាន
( ន.នាមសព្ទ )
ចុងដងសាយដៀវឬចាប៉ី មានរាងជាក្បាលនាគ មានរន្ធសម្រាប់ដោតខ្សែលួសស្ពាន់ឆ្មារខ្ទាស់ភ្ជាប់ : បង្គានសាយដៀវ, បង្គានចាប៉ី ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>