Khmer Dictionary: ប
Chuon Nath's Khmer-Khmer Dictionary
-
បង្គំ
( កិ.កិរិយាសព្ទ )
សំពះឬក្រាបសំពះឆ្ពោះទៅរកអ្នកដែលគួរគោរព ។ ក្រាបបង្គំគាល់ ឬ ក្រាបថ្វាយបង្គំគាល់ (រ. ស.) ចូលថ្វាយបង្គំហើយអង្គុយគាល់ ។ ក្រាបបង្គំទូល (រ. ស.) ចូលក្រាបថ្វាយបង្គំទូលផ្ទាល់មាត់ឬក្រាបទូលដោយលិខិត ។ ថ្វាយបង្គំ ឬ ក្រាបថ្វាយបង្គំ (រ. ស. ឬ ស. ស.) សំពះឬក្រាបសំពះ ដោយគោរព ។
-
បង្គ្រប
( កិ.កិរិយាសព្ទ )
គ្របលើទាំងអំណាច, ទាំងបំពាន; រំលោភលើ : កុំយកអំណាចមកបង្គ្របគេ ។
-
បង្គ្រប់
( កិ.កិរិយាសព្ទ )
ធ្វើឲ្យគ្រប់, ថែមឲ្យគ្រប់ : ប្រាំដាក់ពីរថែមមកទៀត បង្គ្រប់ជា ៧ ។
-
បង្បោយ
[បង់-បោយ]
គ្រាន់តែចុះមកឲ្យឃើញប៉ុណ្ណោះ ពុំមែនត្រូវសរសេរដូច្នេះទេ ព្រោះសរសេរខុសទំនង (មើលក្នុងពាក្យ បង់បោយ) ។
-
បង្រាស
( កិ.កិរិយាសព្ទ )
ធ្វើឲ្យប្រាស, ធ្វើឲ្យនិរាសឃ្លាតចេញ; ច្រើនប្រើជាមួយនឹងពាក្យ ពង្រាត់ : ពង្រាត់បង្រាស គឺធ្វើឲ្យព្រាត់ប្រាស ។ ប្រើជា បម្រាស ក៏បាន ព្រោះជាពាក្យមានន័យជាជំនួយគ្នាបាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពង្រាត់ ផង) ។
-
បង្រុះ
( កិ.កិរិយាសព្ទ )
ខៃ, ខួង, ស្វាន, ទម្លុះឲ្យមានរន្ធរហូតពីដើមទៅចុង ឬពីម្ខាងទៅម្ខាង : បង្រុះដុំរទេះ ។
-
បង្រុះ
( ន.នាមសព្ទ )
ដែកសម្រាប់ខួងទម្លុះ; ហៅថា ដែកបង្រុះ ។
-
បង្រួញ
( កិ.កិរិយាសព្ទ )
ធ្វើឲ្យរួញ ឬធ្វើឲ្យខ្លីទៅវិញ : បង្រួញសេចក្ដីឲ្យខ្លី ។
-
បង្រួប
( កិ.កិរិយាសព្ទ )
ធ្វើឲ្យរួប ។
- បង្រួបបង្រួម ធ្វើឲ្យរួបរួម, ឲ្យសះជារួមមូលគ្នាវិញ (ប្រើជា ពង្រួប ក៏បាន) ។
-
បង្រួម
( កិ.កិរិយាសព្ទ )
ធ្វើឲ្យរួម : ចង្កេះខោនេះទូលាយណាស់ ត្រូវបង្រួមវាបន្តិចមក ទើបស្លៀកល្មម ។ (ប្រើជា ពង្រួម ក៏បាន) ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>