Khmer Dictionary: ប
Chuon Nath's Khmer-Khmer Dictionary
-
បង្កង់
( ន.នាមសព្ទ )
បន្ទះឈើឬបន្ទះឫស្សីជាគ្រឿងគ្រឹហា ប្រើដាក់ពីលើផ្លាន សម្រាប់ទ្រដៃរណែង ។
-
បង្កប់
( កិ.កិរិយាសព្ទ )
ធ្វើឲ្យកប់, ដាក់កំបាំងកុំឲ្យឃើញ : បង្កប់ខ្លួនក្នុងគំនរចំបើង ។
-
បង្កប់
( ន.នាមសព្ទ )
ឈ្មោះកាំបិតតូចមានស្រោម សម្រាប់សៀតចង្កេះ បង្កប់បំបាំងមើលមិនឃើញ : កាំបិតបង្កប់ ។
-
បង្កាច់
( កិ.កិរិយាសព្ទ )
ពោលពាក្យកាច់មួលឲ្យខុសពីដំណើរពិត ។ បង្កាច់បង្កិន គឺនិយាយកាច់កិនឲ្យខុសពីដំណើរពិត ។ បង្កាច់បង្ខូច បង្កាច់ឲ្យខូចកេរ្តិ៍ឈ្មោះ ។
-
បង្កាត់
( កិ.កិរិយាសព្ទ )
ធ្វើឲ្យកាត់ឲ្យឆេះកើតជាភ្លើងឡើង : បង្កាត់ភ្លើង ។ ធ្វើឲ្យកាត់ពូជ : បង្កាត់កូន ។ ដាក់ថ្នាំឲ្យកាត់សាច់មានមុខធ្លាយខ្ទុះឬឈាម : បង្កាត់បូស ។ ធ្វើឲ្យរងថ្លា : ដាក់ធ្យូង ឬសាជូរបង្កាត់ទឹកល្អក់ឲ្យរងថ្លា ។ បង្កាត់បន្សាំ ធ្វើឲ្យកាត់សាំ គឺដឹកនាំឲ្យឆ្លងគំនិតតាមយោបល់ខ្លួន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បន្សាំ ទៀតផង) ។
-
បង្កាត់
( ន.នាមសព្ទ )
ឈ្មោះនេសាទុបករណ៍មួយប្រភេទ មានក្រឡាធំៗជាងក្រឡាបន្តឹង, មានដង, មានខ្សែរួតក្រស្រោបសម្រាប់ដាក់ឲ្យជាប់សត្វចតុប្បាទ : ឈ្លូសជាប់បង្កាត់ ។
-
បង្កាន់ដៃ
( ន.នាមសព្ទ )
ប្រដាប់មានសណ្ឋានជាស្នួ ជារបាំងសម្រាប់ចាប់កាន់នឹងដៃ ដើម្បីនឹងអបអងទប់ខ្លួនកុំឲ្យភ្លាត់ជើង, កុំឲ្យដួល, កុំឲ្យធ្លាក់ឬកុំឲ្យស្ញើបញញើត : បង្កាន់ដៃស្ពាន ។ សំបុត្រសាដានសម្គាល់ជាភ័ស្តុតាង ឲ្យដឹងថាបានទទួលប្រាក់ឬរបស់អ្វីនីមួយហើយ : បានចេញបង្កាន់ដៃឲ្យហើយ ។
- បង្កាន់ដៃក្លែង បង្កាន់ដៃដែលបានចេញឲ្យដោយក្លែងបន្លំខុសច្បាប់ ។
- បង្កាន់ដៃព្រៃ លិខិតបណ្ដោះអាសន្នដែលចេញឲ្យជាជំនួសបង្កាន់ដៃទៅសិន ហើយនឹងបញ្ចេញបង្កាន់ដៃត្រឹមត្រូវឲ្យជាខាងក្រោយ ហៅ បង្កាន់ដៃបណ្ដោះអាសន្ន ក៏បាន ។
-
បង្ការ
( កិ.កិរិយាសព្ទ )
រារាំង, ប្រុងប្រយ័ត្ន ការពារសេចក្ដីអន្តរាយ ឬការខ្វះខាតក្រែងនឹងមានទៅខាងមុខ : ដាក់ថ្នាំសង្កូវខ្លះបង្ការផង, ដាក់បាយបង្ការតាមផ្លូវ ។
-
បង្ការ
( ប.បរិវារសព្ទ )
ពាក្យបរិវាររបស់ពាក្យ បន្លែ : បន្លែបង្ការ គឺបន្លែនិងបន្លែរាយរងដែលត្រូវឲ្យមានទុកបម្រុងការខ្វះខាតឬបន្លែច្រើនមុខនេះខ្លះនោះខ្លះ ។ ព. ប្រ. បន្លែបង្ការ ន. ពាក្យផ្សែផ្សំពីនេះពីនោះចម្រុះលាយគ្នាក្រងជាសេចក្ដីដូចជាបន្លែច្រើនមុខ : គាត់ចេះតែនិយាយបន្លែបង្ការតាមតែរួចពីមាត់ទៅទេ ។
-
បង្កិន
( ប.បរិវារសព្ទ )
ពាក្យបរិវាររបស់ពាក្យ បង្កាច់ : បង្កាច់បង្កិន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បង្កាច់ កិ. ផង) ។
<< Prev 1 2 3 4 5 6 ... 20 Next >>